Part 1 : Party🔞

1.4K 93 12
                                    

     ភូមិគ្រឹះធំស្កឹមស្កៃប្រៀបដូចជាវាំង តុបតែដោយគ្រឿងសង្ហារឹមរបស់ល្អមានតម្លៃថ្លៃ អ្នកបម្រើកំពុងតែរត់ទៅមកទទួលភ្ញៀវដែលនៅក្នុងកម្មវិធី វាគឺជាកម្មវិធីជប់លាង មានភ្ញៀវមកជាច្រើន អ្នកជំនួញ ដៃគូរសហការ សុទ្ធតែជាអ្នកមានមុខមានមាត់នៅក្នុងសង្គម ក្រឡែងទៅមើលតុមួយមានកម្លោះ 7នាក់ដែលស្រស់សង្ហាដូចជារាជបុត្រទាក់ទាញ ស្រីៗនៅក្នុងកម្មវិធីនេះស្ទើរតែទាំងអស់ទៅហើយមិនត្រឹមតែសង្ហាតែមួយមុខនោះទេថែមទាំងជាអ្នកជំនួញវ័យក្មេង ជោគជ័យក្នុងការងារផងដែល
    « ថ្ងៃនិងអ្នកទាំងអស់គ្នាសម្រាក់នៅទីនេះហើយ » សម្លេងស្រួយស្រាលរបស់កម្លោះKim Sok Jin បានបន្លឺឡើងប្រាប់ទៅអ្នកជាមិត្តដែលរួមតុជាមួយ
   « ហេតុអីទៅ »កម្លោះទាំង6នាក់ទៀតសួរទៅ Jin ដោយចម្ងល់ តែក៏មិនភ្លេចងាកមើលមុខកម្លោះតូចម្នាក់នោះដែរ
     «យូរៗ ជួបជុំគ្នាម្តង សម្រាក់នៅទីនេះហើយ ស្អែកក៏មិនបាច់ទៅធ្វើការទេ ចាំអោយចំណិតធ្វើទៅ ត្រឹមតែមួយថ្ងៃវាក៏មិនធ្វើអោយយើងក្រដែល ហើយយើងក៏ចង់ចំណាយពេលនៅជុំគ្នាបានយូរផង» ដោយឃើញមុខម្នាក់ជ្រួញជញ្ចើមចូលគ្នាទើបប្រញាប់បកស្រាយ...មែនហើយអ្នកទាំង7នាក់នេះមិនសូវបានជុំគ្នាទេ ព្រោះម្នាក់រវល់រកតែពេលសម្រាកមិនទាំងបានផង
    « មែនហើយ ខ្ញុំក៏គិតចឹងដែល ពួកយើងមិនសូវបានជុំគ្នាទេ » ម្តងនេះជាសម្លេងរបស់អ្នកកម្លោះKim Taehyung ដែលត្រូវជាកូនពៅត្រកូលKim មានបងប្រុស ឈ្មោះKim NamJoon  ជាម្ចាស់ក្រុមហ៊ុន K.N.J អេឡិចត្រូនិច សាខាច្រើនកន្លែង
     « ok យូរៗជុំម្តងសុំលើកដាច់ៗហើយ » Jungkook បានបន្លឺសម្លេងយល់ស្រប់តាម អ្នកផ្សេងទៀតក៏ងក់ក្បាលយល់ស្របតាមនិងដែរ
     ពួកគេបន្តរនិយាយគ្នាពីនេះពីនោះ ស្រាប់តែមានស្រីម្នាក់ បបូរមាត់ក្រហម រ៉ូបពណ៍ក្រហមបែកខ្មៅ ឆែកដល់ភ្លៅសរខ្ចី វាលទ្រូងបញ្ចេញដើមទ្រូងធំទ្រលុកទ្រលន់ ដៃកាន់កែវស្រាក្រហម2 ដើសម្តៅមករកអ្នកកម្លោះទាំង7
      «សួស្តីរ»សម្លេងដូចកញ្ចែរដាស់ស្មារតីក្រុមកម្លោះសង្ហារអោយងាកមកមើលខ្លួន នាងគឺជាLang Jungha កូនស្រីដៃគូរជំនួញរបស់កម្លោះសង្ហារមានមន្តស្នេហ៍Jeon JungKook
    «បាទ...សួស្តីរ »ពួកគេតបមកនាងវិញដោយញញឹមតិចៗជាការស្វាគមន៍
    « តើខ្ញុំអាចចូលរួបផងបានទេ» Jungha ស្នើរសុំហើយដើរទៅជិតJungkookដាក់កែវស្រាក្រហមនៅលើតុ
     «បាទបាន មិនអីទេ » Soobin
     « ចាស៎ អរគុណណាស់» Jungha ញញឹមដាក់អ្នកគ្រប់គ្នា តៃកុំមើលដៃនាងកំពុងតែដូរកែវស្រាJungkookជាមួយមួយនិងកែវមួយទៀតរបស់នាង ទាំងគ្មានអ្នកណាចាប់អារម្មណ៍
      បានបន្តិចមនុស្សប្រុសជំទង់ ដើរសម្តៅមកកាន់តុកម្លោះស្រស់សង្ហារទាំង7 ដើរកាត់មនុស្សគ្រប់គ្នា រាងតូចច្រឡឹង ដៃជើងស្រឡូន ថ្ពាល់ប៉ោងៗដូចនំMochi បបូរមាត់ប៉ោងSexy ក្លិនផ្កាចេញពីខ្លួន ដំណើរល្វត់ល្វន់ទាក់ទាញ ស្លៀកពាក់ អាវក្រហមដៃវែងផ្លេកៗចំហរឡេវពីរគ្រាប់ ខោរឹបរាងពណ៍ខ្មៅជើងវែង សក់ពណ៍ខ្មៅទម្លាក់បាំងភ្នែក យ៉ាងស្រសឭស្អាតសុីដាច់ស្រីនៅក្នុងកម្មវិធីនេះមិនតិចនោះទេ កែវភ្នែកគ្រប់គូរសម្លឹងមកគេដោយភាពច្រណែក សរសើរពីសម្រស់ដែលឥតខ្ចោះមួយនេះមិនដាច់សូរ
     « បងប្រុសបាទ» សម្លេងស្រួយស្រាលសមជាមួយនិងរូបរាងឥតខ្ចោះរបស់កម្លោះតូចPark Jimin ដែលជាកូនប្រុសពៅKim . park ត្រូវជាប្អូនប្រុសKim Sok Jin បានមកដល់និយាយទៅកាន់អ្នកជាបងដោយញញឹម តិចៗ
     «អូរ!!នេះអូនមកហើយឬ មកបងនិងបានណែនាំអោយមិត្តបងស្គាល់» ពួកគេងាកមកហើយJinក៏ទាញដៃអោយមកជិតនិងពោលពាក្យអូនបងផ្អែមល្ហែបដូចគូរស្នេហ៍ធ្វើអោយមានមនុស្សម្នាក់អន់ចិត្តញញឹមបង្ខំមកក្រៅលាក់បាំងការឈឺចាប់
     « នេះជាប្អូនប្រុសយើងPark Jimin ពួកអែងស្គាល់អោយហើយទៅ » ស្នាមញញឹមបង្ខំមិញនេះក៏ត្រូវប្តូមកជាញញឹមស្រស់វិញ គ្មានអ្នកណាក្រៅពីNamJoonនោះ នាយបានលង់ស្រឡាញ់Jin តាំងពីស្គាល់គ្នាដំបូងម្លេះ
     «Jiminie » Taehyung Hobii បើកភ្នែកធំមើលមកអ្នកចំពោះមុខទាំងភ្ញាក់ផ្អើលហើយក៏មកអោបរាងកាយតូចដូចស្រមោចទាំងពីរនាក់ធ្វើអោយអ្នកផ្សេងទៀតមើលមកទាំងជ្រួញជញ្ចើមឆ្ងល់
    « TaeTae Hobii »Jiminអោបតបទៅវិញនិងហៅឈ្មោះរបស់អ្នកទាំងពីរដែលត្រូវជាមិត្ត
     « នេះពួកអែងស្គាលគ្នាឬ» Yoongiឬហៅថាsugaសួរទៅ3នាក់ដែលទើបតែប្រលេងពីការអោបមិញនេះ
    «ត្រូវហើយ » ឆ្លើយមកព្រមគ្នា
     « អារ!!ត្រូវហើយខ្ញុំមិនទាន់ស្គាល់អ្នកទាំងអស់គ្នានៅឡើយទេ » Jimin 
    « ខ្ញុំឈ្មោះ Min Yoongiហៅsuga» Sugaបានណែនាំខ្លួនមុនគេ
    « ខ្ញុំឈ្មោះ Jeon Jungkook » Jungkookបន្តរណែនាំខ្លួនបន្ទាប់ពីSuga
     «ខ្ញុំឈ្មោះ Choi SooBin » បន្តរពីJungkook
     «ចំណែកខ្ញុំវិញ Lang Jungha» Junghaជាអ្នកដែលណែនាំខ្លួនចុងក្រោយគេ ចំណែកNamJoonវិញមិនបានណែនាំអីនោះទេ ព្រោះតែស្គាល់គ្នារួចមកហើយ

 កំពូលប្រពន្ធ💫💕Where stories live. Discover now