🌾 កូនប្រសារ ស្រុកស្រែ🌴
Episode 1
តុប តុប
សំឡេងលាន់ស្បែកជើងរបស់កូនប្រុសពៅ របស់គ្រួសារគីម ចុះមកពីបន្ទប់វិញទាំងខោអាវគេងយប់នៅឡើយ ប្រហែលជាចុះមករកទឹកផឹកហើយ សក់ក៏មិនសិតមុខក៏មិនលុប ចំណែកអាវធ្លាក់ បញ្ចេញស្មានិងដងកាំបិតដល់ស្រស់ស្អាត រាងតូចច្រឡឹងដើរតម្រង់ទៅទូទឹកកក ជាមួយស្បែកជើងពាក់នៅផ្ទះ ភ្ទាត់ជាមួយឥដ្ឋការ៉ូលាន់ផ្លាច់ៗតែម្តង ដាស់អារម្មណ៍អ្នកជាប៉ាម៉ាក់ដែលកំពុងអង្គុយនៅបន្ទប់ទទួលភ្លៀវ ពិភាក្សារឿងការងារត្រូវផ្អាកពាក់កណ្តាលទី ហើយងាកទៅមើលលោកកូនប្រុសពៅដែលភ្ញាក់ពីដេកហើយដើររំខានគេពេញផ្ទះ
អ្នកជាម្តាយងាកទៅមើលរូបរាងកូនប្រុសដែលឈរផឹកទឹកនៅផិតតុ រូបរាងពេលនេះអ្នកមិនដឹងប្រាកដជាគិតថាស្រីក្រមុំបាត់ហើយ
" ថេយ៍ " លោកស្រីគីម ហៅកូនប្រុស ថេយ៍ដាក់កែវលើតុហើយក៏ងាកទៅមើលគាត់ ឃើញគាត់ហៅចឹងក៏ដើរទៅរក ជាមួយកាយវិការខ្ចិលៗពេលទៅដល់នាយតូចដាក់ខ្លួនអង្គុយចុះលើសាឡុងម្ខាង ងើយលើកជើងគងទាក់ខ្លា បង្ហាញសាច់ជើងសខ្ចីញ៉េញតែម្តងហើយ
" កូនដើរតិចៗទៅ ខ្មាស់អ្នកបំប្រើផង " អ្នកស្រីគីមចូលទៅអង្គុយជិតកូនប្រុសហើយចាប់ដៃគេយកមកកាន់អង្អែលថ្នមៗ ស្រលាញ់ថ្នាក់ថ្នមដូចពេជ្រ មិនដែលសម្តីធំដាក់ទេ
" ខ្មាស់អីអ្នកបំម្រើនិងម៉ាក់ ?? ក្រែងមកធ្វើការយកលុយពីផ្ទះយើងតើមិនចឹង ? ថេយ៉ុងធ្វើមុខធុញហើយអោបដៃងាកមុខទៅម្ខាង ធុញណាស់ជួបគាត់លើកណាក៏និយាយចឹងដែល
" កូនរៀបរឹករៀបពារឲ្យល្អបន្តិចទៅណា បើសិនជាកូនដើរដូចមិញនេះ មានអ្នកណាមកលេងផ្ទះយើងឃើញចឹង ឲ្យម៉ាក់យកមុខទុកនៅឯណាទៅ " អ្នកស្រីគីម យកដៃអង្អែលស្មាកូនតិចៗ
" ហ្ហើយ ធុញណាស់ " ថេយ៍ ស្រែកហើយក៏ក្រោកឈរងើបខ្លួនដលរកន្រ្តាក់ៗទៅខាងលើវិញ អ្នកជាម្តាយមើលកូនទាំងដកដង្ហើមធំ
" កូនជើងល្អរបស់កូនឥឡូវថ្លើមពាសមេឃហើយ " Mrr Kim ក្រវីក្បាលទាំងឈឺក្បាល ពេលឃើញ អាក្បករិយារបស់កូនមុននេះ រៀនក៏ចប់ហើយប៉ុន្តែការងារមិនធ្វើទេ មួយថ្ងៃៗគិតតែដើរលង ទិញនេះទិញនោះបំផ្លាញលុយណាស់
" បងហេតុអីនិយាយបែបនេះ? កូននៅក្មេង បែបនេះហើយយើងជាប៉ាម៉ាក់គួរតែណែនាំ " Mss Kim សម្លក់ប្តីខ្លួនឯងបន្តិច ហើយសម្លឹងមើលទៅខាងលើ ងាប់ហើយស្រលាញ់កូនយ៉ាងបេះអ្នកណាក៏ប៉ះមិនបានដែលចឹងបាន ជាថេយ៍ខូចសម្បើមម្លេះ Mrr Kim ក៏ឈប់មាត់ព្រោះគាត់ប៉ះថេយ៍បន្តិចមិនបានទេ
YOU ARE READING
កូនប្រសារ ស្រុកស្រែ
Actionគីម ថេយ៉ុង អាស៊ូគី ជាកូនអ្នកហាយសូរម្នាក់នៃគ្រួសារអភិជន ត្រកូលគីម ជាកូននៅនៃគ្រួសារ ជាមនុស្សមានចិត្តមានៈ រឹងរុស ពិបាកនិយាយគ្នា ឈ្លើយ យាយឲ្យចំពិបាកប្រដៅម៉ង 🙄 ចន ជុងហ្គុក ( អាត្រាកាន់ ) ជាកូនអ្នកនៅជនបទ ( ខេត្ត BUSAN ) ជាកូនទោលក្នុងគ្រួសារ រៀនចប់ទី12 ហើ...