🌾 កូនប្រសារ ស្រុកស្រែ🌴
🥀 Episode 8 🌸
ជុងហ្គុកនៅបង្រៀន ថេយ៍ប្រហែលជា20នាទី ទើបគេអាចធ្វើខ្លួនឯងបាន វាមិនចម្លែកទេដែលគេមិនចេះធ្វើព្រោះសម្រាប់គេវាពិបាក ដឹងស្រាប់ហើយ ថេយ៍កើតនៅក្នុងគ្រួសារអ្នកមាន ស្តុកស្តម ត្រកូលអភិជន មិនដែលសូម្បីតែចូលចង្គ្រានបាយ មានតែដើរលេង ទិញឥវ៉ាន់ធ្វើខ្លួនទៅណាមកណាប៉ុណ្ណោះ
ថេយ៍ធ្វើខ្លួនឯងបានហើយ ជុងហ្គុកក៏ទៅមើលកន្លែងផ្សេងទៀត ថេយ៍ធ្វើទាំងធុញថប់ព្រោះព្រះអាទិត្យចាប់ផ្តើមបញ្ចេញកម្តៅមកហើយ នាយតូចស្រក់ញើសនៅលើថ្ងាស់ហលយក៏ជូតចេញ ខឹងនិងជុងហ្គុកដល់កហើយ មកឲ្យគេធ្វើហាលថ្ងៃបែបនៀក រាងតូចធ្វើហត់ហើយក៏ដាក់ខ្លួនអង្គុយចុះក្រោមដើមក្រូចនោះ ទាំងយកដៃបក់មុខតិចៗវាជាលើកទី1របស់គេហើយ
" ក្តៅខ្លាំងម្លេះនៀក ...! អាលោកស្អីនិងកាលមកវិញទៅ ក្តៅខ្លាំងណាស់ " ថេយ៍អង្គុយអោបក្បាកជង្គង់ពេលនេះម៉ោង9ជិត10ហើយ ថេយ៍ក៏មានអារម្មណ៍ថាឃ្លានដែល កំពុងអង្គុយគតឯមាត់ជីបអូចៗកំពុងគេប្រទិចរាងក្រាស់ ស្រាប់តែឃើញគេដើរមករកខ្លួន ដោយមានទឹកនិងមួកដែល
" ក្តៅខ្លាំងទេ ? " ជុងហ្គុកដើរមកដល់ហើយក៏ឈរពីមុខថេយ៍ ឯថេយ៍ក៏សម្លក់ជុងហ្គុកចង់ជ្រុះគ្រាប់ភ្នែកហើយ ចង់រលួយស្បែកហើយនៅមកសួរទៀត
" ចង់ដឹងក្តៅឬអត់លោកឯងឈរហាលក្តៅទៅ ! " ថេយ៍កញ្ឆក់ទឹកពីដៃរាងក្រាស់យកមកផឹកក្អឹកៗតែម្តង កំពុងតែអស់កម្លាំងក្តៅផង
" មួយដើមនិងឯងប្រុងខ្ចប់ប៉ុន្មានម៉ោង ? គេទៅដល់មុខអស់ហើយនិង ?? " ជុងហ្គុកមើលអ្នកនៅជិតថេយ៍គេទៅអស់ហើយ នៅឡើយតែអាកូនក្បាលខូចនេះមួយ ធ្វើប៉ុណ្ណឹងយូរជាងគេជាងឯងទៀត
" ខ្ញុំធ្វើបានប៉ុណ្ណឹងចាត់ទុកថាសំណាងហើយ ... ទាំងដែលពីមុនខ្ញុំមិនធ្លាប់ធ្វើផង " ថេយ៍អង្គុយចោងហោងយកដៃបក់ ឯរាងក្រាស់មើលទៅរាងពិបាកភ្នែកពេក ក៏យកមួកនៅនិងដៃខ្លួនបក់ឲ្យថេយ៍
" ខ្ញុំមិនជួលទេ " ថេយ៍សម្លក់ ចំណែកជុងហ្គុកឮគេយាយចឹងក៏លែងបក់ឲ្យ កំពុងតែខ្ចិលផងមិញធ្វើទៅ ដើម្បីកុំឲ្យគេថាអត់ចិត្ត
" នេះពាក់ទៅ... ហើយឆាប់ងើបមកធ្វើបង្ហើយមក ខ្ញុំជួយ " ជុងហ្គុកក៏ដើរទៅយកថង់ខ្ចប់ផ្លែក្រូចទៅធ្វើឯថេយ៍ពាក់មួករួចក៏ក្រោកទៅធ្វើទាំងមិនចង់...
YOU ARE READING
កូនប្រសារ ស្រុកស្រែ
Actionគីម ថេយ៉ុង អាស៊ូគី ជាកូនអ្នកហាយសូរម្នាក់នៃគ្រួសារអភិជន ត្រកូលគីម ជាកូននៅនៃគ្រួសារ ជាមនុស្សមានចិត្តមានៈ រឹងរុស ពិបាកនិយាយគ្នា ឈ្លើយ យាយឲ្យចំពិបាកប្រដៅម៉ង 🙄 ចន ជុងហ្គុក ( អាត្រាកាន់ ) ជាកូនអ្នកនៅជនបទ ( ខេត្ត BUSAN ) ជាកូនទោលក្នុងគ្រួសារ រៀនចប់ទី12 ហើ...