🌾 កូនប្រសារ ស្រុកស្រែ🌴
🥀 Episode 6 🌸អ្នកគ្រប់គ្នាដែលនៅបន្ទប់ទទួលភ្លៀវងាកមករកប្រភពសំឡេងភ្លាមៗក្រោយឮសំឡេងមនុស្សប្រុសម្នាក់ស្រែកឡើងហៅម៉ាក់របស់គេ នាយក្រាស់ដែលដើរចូលមកដល់ខាងក្នុងឃើញ ក្រសែរភ្នែកមនុស្សជាច្រើនមើលមកក៏ចាប់ផ្តើម ហេងហាងលើកដៃអេសក្បាលរួចអោនគោរពពួកគាត់
" សួរស្តីលោកពូអ្នកមីង " ជុងហ្គុកអោនគោរព3.4ដងហើយក៏ងើបមករួចក៏ដើរទៅអង្គុយជិតម៉ាក់របស់ខ្លួនអ្នកស្រីចនញញឹមហើយលើកដៃអង្អែលក្បាលកូន
" នេះគឺ ជុងហ្គុកកូនរបស់យើង " Mrr Jeon ប្រាប់ទៅនាក់ទាំង3 ដែលអង្គុយទល់មុខខ្លួន គ្រប់គ្នាបាញ់ក្រសែរភ្នែកមើលទៅជុងហ្គុកទាំងអស់គ្នា លើកលែងតែថេយ៍ គ្រាន់តែមើលជុងហ្គុកដើរចូលមកហើយក៏ធម្មតា ទោះមើលមុខមិនសូវច្បាស់ក៏ដោយ
" សួរស្តីក្មួយជុង " Mrr Kim
" បាទលោកអ៊ំ " ក្រោយជុងហ្គុកតបហើយ Mrr Kim ក៏មើលទៅកូនរបស់ខ្លួនឃើញអង្គុយកេះក្រចកដៃលេង មិនរាក់ទាក់កម្លោះសង្ហារបន្តិចសោះ
" ថេយ៍ ... សួរស្តីបងបន្តិចទៅកូន " Mrr Kim និយាយហើយថេយ៍ក៏ដកដង្ហើមធំមួយខ្សាក រួចក៏ងើយមុខបាញ់ក្រសែរភ្នែកមើលទៅអ្នកកម្លោះ ចន ជុងហ្គុកដែលអង្គុយទល់មុខខ្លួន
" សួរស្តី " ថេយ៍និយាយរួចក៏អោនមុខចុះវិញ ឯជុងហ្គុកក៏ញញឹម
" បាទ សួរស្តី " ជុងហ្គុក
" តោះ ជុង ! កូនទៅងូតទឹក ផ្លាស់សម្លៀកបំពាក់ទៅ អាងចុះមកញាំុបាយ " Mss Jeon ប្រាប់ទៅកូនប្រុសដែលគិតតែពីអង្គុយញញឹម រាយមន្តស្នេហ៍ដល់កហើយណ៎
" បាទ ...! ខ្ញុំសុំទៅលើសិនហើយលោកពូអ្នកមីង " ជុងហ្គុកក្រោកឈរហើយនិយាយគួរសមទៅកាន់ចាស់ទុំនៅទីនោះ រួចក៏ឡើងទៅខាងលើបន្ទប់របស់គេ
ចាស់ៗនៅអង្គុយនិយាយគ្នាលេង ឯថេយ៍ទៅបន្ទប់របស់គេហើយ ព្រោះឥវ៉ាន់និងរបស់របបផ្សេងៗក៏បានរៀបចំទុកដាក់រួចរាល់ដូចគ្នា ថេយ៍បានងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ហើយក៏ចេញមកវិញ ដើម្បីញាំុបាយ
ក្រាក.....
ទ្វារថេយ៍បានបើកស្របនិងទ្វាររបស់ជុងហ្គុកដូចគ្នា បន្ទប់ពួកគេនៅទល់មុខគ្នា ជុងហ្គុកសម្លឹងមើលមុខថេយ៍ ឯថេយ៍ក៏មើលមុខជុងហ្គុកវិញដូចគ្នាម្នាក់ៗសុទ្ធតែស្អាតនិងសង្ហារដូចគ្នា ក្រោយពីមើលមុខគ្នាប្រហែលជា20វិនាទី ពួកគេក៏ដឹងខ្លួនវិញហើយក៏ ដើរចុះទៅក្រោមរាងខ្លួន ដោយថេយ៍ដើរទៅមុន ចំណែកជុងហ្គុកចុះទៅតាមពីក្រោយ...
YOU ARE READING
កូនប្រសារ ស្រុកស្រែ
Actionគីម ថេយ៉ុង អាស៊ូគី ជាកូនអ្នកហាយសូរម្នាក់នៃគ្រួសារអភិជន ត្រកូលគីម ជាកូននៅនៃគ្រួសារ ជាមនុស្សមានចិត្តមានៈ រឹងរុស ពិបាកនិយាយគ្នា ឈ្លើយ យាយឲ្យចំពិបាកប្រដៅម៉ង 🙄 ចន ជុងហ្គុក ( អាត្រាកាន់ ) ជាកូនអ្នកនៅជនបទ ( ខេត្ត BUSAN ) ជាកូនទោលក្នុងគ្រួសារ រៀនចប់ទី12 ហើ...