🌾 កូនប្រសារ ស្រុកស្រែ🌴
🥀 Episode 9 🌸
" យើងដេក កុំរំខាន " ថេយ៍និយាយហើយក៏ដាក់ខ្លួនគេងលើកន្ទេលនោះ ទាំងមួយចំហៀងទៀត
នៅពីលើរាងក្រាស់
ជុងហ្គុកក៏ក្រោកចេញពីក្រោមកន្ទេលហើយសម្លឹងមើលទៅថេយ៍ទាំងហួសចិត្ត នាយសម្លឹងមើលដងខ្លួនតូចច្រឡឹងដូចមនុស្សស្រីកំពុងតែគេង ចង្កេះមួយក្តាប់ សក់រលោងកំពុងតែរសាល់
ដោយសារខ្យល់បក់មក រាងក្រាស់ក៏វាឡើងទៅលើកន្ទេលហើយសម្លឹងមើលផ្ទៃមុខសរលោងរបស់ថេយ៍ ចំណែកដៃក៏លូកទៅឃុំខ្លួនថេយ៍ដែលនៅពីក្រោមខ្លួន ឯជុងហ្គុកគឺនៅគ្រោងពីលើថេយ៍ តែដងខ្លួនអត់មានប៉ះគ្នាទេ....
" អាយ... អាឆ្គួតឯងចង់ធ្វើស្អីហាស ??? " ថេយ៍ភ្ញាក់ហើយបើកភ្នែកមកឃើញ ជុងហ្គុកនៅពីលើគេ
" ធ្វើអី ?? អូយ " ជុងហ្គុកនិយាយមិនទាន់រួចផងក៏បានស៉ីកណ្តាប់ជើងរន្ទះរបស់ថេយ៍បាត់ទៅហើយ
" អាមនុស្សឯងមិនគួរឲ្យទុកចិត្តទេ " ថេយ៍ស្រែក
" នេ៎...មិចក៏ឯងមកធាក់យើង? យើងបានធ្វើស្អីឯង ? " ជុងហ្គុក
" ចុះឯងចង់ធ្វើស្អីយើង ?? " ថេយ៍
" ចង់ធ្វើស្អី ? យើងមិនដឹងទេ ! " ជុងហ្គុក
" ចុះអាកាលដែល អាលោកឯងមកនៅពីលើយើងនៀកវាយ៉ាងមិច?? អាឆ្គួតជ្រូក អាតណ្ហាក្រាស់ " ថេយ៍ស្រែកឡើងខ្លាំងៗ ចង់ផ្ទុះរោងនោះជា3.4ហើយ
" យើងមិនបានចង់ធ្វើស្អីទេ ! អាកាលដែលយើងងើបទៅក្រាបពីលើឯង ព្រោះយើងឃើញសត្វស្អីមិនដឹងវាលើខ្លួនឯង យើងគ្រាន់តែចង់ចាប់ឲ្យប៉ុណ្ណោះ " ជុងហ្គុក
"....... " ថេយ៍មិនមាត់ព្រោះមិនដឹងតបយ៉ាងមិចទៀត ក៏ដាក់ខ្លួនគេងវិញ ឯជុងហ្គុកក៏អង្អែលកន្លែងដែលថេយ៍ធាក់អំបាញ់មិញឈឺខ្លាំងណាស់អ្នកទាំង2ក៏ឈប់ឈ្លោះគ្នាហើយ សម្រាករាងខ្លួន ព្រោះម្នាក់ៗក៏អស់កម្លាំងដែល ធ្វើការហត់ហើយនៅមកត្រូវឈ្លោះគ្នាទៀត.... ពួកគេនាំគ្នាសម្រាកដល់ម៉ោង2រសៀល ហើយក៏នាំគ្នាទៅធ្វើការរាងខ្លួន រហូតដល់ប្រលប់ម៉ោង6ល្ងាចបានមកផ្ទះវិញ
ថេយ៍ចុះពីលើឡានទាំងក្សោះក្នុងខ្លួន ថ្ងៃទី1គ្រាន់តែខ្ចប់ផ្លែឈើគេចង់ខ្យល់ហើយ ចុះទម្រាំតែឲ្យធ្វើអីផ្សេងទៀតនោះ
" ក្មួយថេយ៍មកវិញហើយឬ ?? ហត់ខ្លាំងទេ? " Mss Jeon គ្រាន់តែឃើញថេយ៍ដើរចូលមកខាងក្នុងផ្ទះក៏ចាប់ផ្តើមសួរភ្លាម ឯថេយ៍មិនសូវចង់តបប៉ុន្មានទេតែក៏ខំញញឹម
" បាទ ហត់ចង់ដាច់ខ្យល់ហើយ " ថេយ៍
" កូនជុង ប្រើក្មួយឲ្យធ្វើការច្រើនមែនទេ ? " Mss Jeon
" ប្រើខ្ញុំដូចក្របីចឹងអ្នកមីង " ថេយ៍ស្រាប់តែម៉ាក់ជុងហ្គុកសួរអញ្ចឹងហើយក៏មានគំនិតធ្វើបាបជុងហ្គុក
ឲ្យរាងម្តង
" នេះមិចក៏ជុងហ្គុកប្រើប្អូនយ៉ាងនេះ ? " Mss Jeon
" ខ្ញុំមិនដឹងថាគេខឹងអ្នកណាមកពីណាទេ មកសំឡុតធ្វើបាបខ្ញុំឲ្យធ្វើនេះធ្វើនោះ មិនតែប៉ុណ្ណេះទេ នៅរកវៃខ្ញុំទៀត " ថេយ៍
" ចាំមើលអ៊ំស្តីឲ្យជុងហ្គុកម្តង...បាបហើយក្មួយទៅងូតទឹកចុះ រួចប្រញាប់ចុះមកញាប់បាយណា " Mss Jeon
" បាទ អ៊ំស្រី " ថេយ៍ងក់ក្បាលហើយក៏ឡើងទៅជាន់លើបន្ទប់របស់ខ្លួន បន្ទាប់ពីថេយ៍ដើរទៅបាត់ ជុងហ្គុកក៏ដើរចូលមកទាំងហួចមាត់រួមទាំងក្រវីសោរឡានលេងទៀត មិនដឹងសប្បាយចិត្តស្អីថ្នាក់និងទេ" យើស...! អាកូនជើងល្អមកណេះ " Mss Jeon ច្រតចង្កេះថាឲ្យជុងហ្គុក ឯនាយក៏ឈប់ដំណើរមើលទៅម៉ាក់ខ្លួន ថ្ងៃនិងចម្លែកម្លេះមកឈរចាំទេកណ្តាលផ្ទះនិង ....
" មាកការអីម៉ាក់ "រាងក្រាស់ដើរទៅរកម៉ាក់របស់ខ្លួន ឯ Mss Jeon ក៏លើកដៃក្តិតត្រចៀកជុងហ្គុក
" អួយម៉ាក់...ម៉ាក់ខ្ញុំឈឺណា " ជុងហ្គុកស្រែកយ៉ៃ ពេលដែលម៉ាក់របស់គេលេងមកក្តិតភ្លាមហើយទាញចឹងៗនៀក
" ងៃនិងឯងប្រើប្អូនធ្វើការអីខ្លះ ?? ហេតុអីប្រើប្អូនយ៉ាងនេះ ? ដឹងតើហីថាគ្នាទើបធ្វើលើកដំបូង " Mss Jeon
" ហួយម៉ាក់ ឈឺណា... ធ្វើអីគេ ? ខ្ញុំមានបានប្រើគេឲ្យធ្វើការច្រើនឯណាម៉ាក់ " ជុងហ្គុក
" ប៉ុណ្ណឹងហើយមិនច្រើនទៀត ? ហើយមិចក៏ស្រែកសំឡុតប្អូន? " Mss Jeon នៅតែទាញស្លឹកត្រចៀកកូនដដែល ឯជុងហ្គុកនៅខ្ទប់ដូចគ្នា
" សំឡុតអីគេ ? ហ្ហើយអត់ដឹងទេ " ជុងហ្គុក
" លើកក្រោយឲ្យប្អូនធ្វើការតិចល្រាសៗឮទេ? "
" មិនធានាទេ "ជុងហ្គុក
" ហេតុអី ? " Mss Jeon
" ថ្ងៃនេះគេជេខ្ញុំចង់ 100ម៉ាត់ហើយនៅធាក់ខ្ញុំមួយជើងទៀត ម៉ាក់មិនអាណិតខ្ញុំផងទៅ " ជុងហ្គុកធ្វើមុខស្អុយ
" ពិតមែនឬអត់ ? " Mss Jeon
" ខ្ញុំដែលកុហកម៉ាក់ពីពេលណាមក " ជុងហ្គុក
" ហើយកូនចំកន្លែងណា ? "Mss Jeon
" ចង្កេះណាម៉ាក់ " ជុងហ្គុក
" អាឡូវកូនទៅងូតទឹកទៅ ចាំញាំុបាយហើយម៉ាក់រឹតចង្កេះឲ្យ " Mss Jeon
" បាទ " ជុងហ្គុកតបហើយក៏ដើរឡើងទៅបន្ទប់របស់ខ្លួន តែភ្នែកក៏ទាក់និងថេយ៍ដែលឈរញញឹមសម្លឹងមកគេ ប្រហែលជាសប្បាយចិត្តហើយTo be continue.....
Author by 🌹 MOCHI 💦
YOU ARE READING
កូនប្រសារ ស្រុកស្រែ
Actionគីម ថេយ៉ុង អាស៊ូគី ជាកូនអ្នកហាយសូរម្នាក់នៃគ្រួសារអភិជន ត្រកូលគីម ជាកូននៅនៃគ្រួសារ ជាមនុស្សមានចិត្តមានៈ រឹងរុស ពិបាកនិយាយគ្នា ឈ្លើយ យាយឲ្យចំពិបាកប្រដៅម៉ង 🙄 ចន ជុងហ្គុក ( អាត្រាកាន់ ) ជាកូនអ្នកនៅជនបទ ( ខេត្ត BUSAN ) ជាកូនទោលក្នុងគ្រួសារ រៀនចប់ទី12 ហើ...