🌾 កូនប្រសារ ស្រុកស្រែ🌴
🥀 Episode 5 🌸
ក្រោយពីនិយាយគ្នាជាមួយនិង Mrr Jeon ហើយ Mrr Kim ក៏បានឲ្យអ្នកបម្រើទៅទិញរបស់ប្រើប្រាប់ទុកឲ្យថេយ៍ដើម្បីកុំឲ្យទៅនៅទីនោះពិបាករកទិញទៀត...
ងាកទៅមើល ថេយ៍វិញយំខឹងនិងប៉ារបស់ខ្លួន របស់របបរាយពេញបន្ទប់នាយតូចពិតជាខឹងនិងលោកប៉ារបស់គេណាស់ដែលសុខៗមកចាប់គេឃ្លុំទុកបែបនៀក គេមិនសុខចិត្តទេទៅណាក៏មិនបាន ចំណែកឯម៉ាក់របស់គេ មិនដឹងជានៅឯណាទេ ប៉ា
ចាប់គេឃុំហើយមិនឃើញស្រមោលគាត់ទៀត1:00 PM
ពេលនេះរសៀលហើយ ក៏ជិតដល់ពេលដែលត្រូវជិតទៅ BUSAN ឯ Mrr.Mss Kim កំពុងតែឈ្លោះប្រកែកគ្នារឿងនាំយកថេយ៍ទៅទីនោះ
" បងនិយាយយ៉ាងមិចគឺបែបនេះហើយ ថេយ៍ត្រូវទៅនៅ Busan ជាមួយនិង Jeon " Mrr Kim និយាយច្បាស់ស្រែកក្តែងៗ ដាក់ Mss Kim ឯអ្នកជាប្រពន្ធនិយាយមិនឈ្នះគាត់ទេ
" បងធ្វើនេះបានយ៉ាងមិច ? ថេយ៍មិនដែលធ្វើការអីពីមុននោះទេ ឲ្យកូនទៅធ្វើស្រែ ធ្វើចំការយ៉ាងមិចនិងកើត ? បងជាឪពុកប្រភេទអីមិនចេះអាណិតកូនទេឬ ? " Mss Kim ច្រឡោតដាក់ស្វាមី អ្នក2កំពុងតែពាក់មុខយក្សដាក់គ្នាហើយ ម្នាក់ការពារកូនខ្លាចកូនលំបាក ម្នាក់ទៀតព្រោះចង់ឲ្យកូនល្អ ចង់ឲ្យកូនលះបង់គំនិតកាង មិនស្គាល់ចាស់ទុំចេញនិងឲ្យយល់ពីជីវភាពទុក្ខលំបាកផ្សេងៗ ....
" ដោយសារតែស្រលាញ់និងហើយ បានបងខំប្រឹងកែតម្រូវកែផ្លូវឲ្យគេដើរផ្លូវល្អ ស្គាល់ចាស់ទុំ មានចរិកមាឃាទត្រឹមត្រូវ ... អូនរាល់ថ្ងៃមានមើលឃើញចរិកកូនអូនទេ ? ចរិកគេចឹងគឺមកពីអូន និងហើយទំនើង តាមចិត្តកូនគ្រប់យ៉ាង រហូតដល់គេខូចលែងដឹងខុសត្រូវ ថាស្តីឲ្យបន្តិចបន្តួចមិនបាន យល់តែពីចិត្តខ្លួនឯង មិនដែលយល់ពីអ្នកដទៃឬមនុស្សជុំវិញខ្លួនទេ...បងឲ្យគេទៅទីនោះ ព្រោះឲ្យគេចេះធ្វើនេះធ្វើនោះ ចេះយល់ពីអ្វីផ្សេងៗ និងកែប្រែចរិកមានៈរបស់គេចេញ " Mrr Kim នៅពេលដែលគាត់ទ្រាំលែងបាន ចរិកភរិយាគាត់កាន់ជើងកូនជ្រុលទើបគេលែងដឹងអ្វីខុសអ្វីត្រូវបែបនេះ ស្មានតែគាត់សប្បាយចិត្តឬដែលឲ្យកូនទៅលំបាកវេទនានៅទីនោះ ? គាត់ធ្វើនេះក៏ដើម្បីកូនដូចគ្នា ពេលគាត់និយាយចំណុចនេះហើយភរិយាគាត់ក៏លែងតប ព្រោះមិនដឹងនិយាយបែបណា ព្រោះគ្រប់យ៉ាងមកពីគាត់ពិតមែន ...!
" ហើយនៅក្នុងរឿងនេះបងហាម ហាមអូនកុំឲ្យរារាំងផ្លូវបងនាំកូនទៅ Busan ត្រូវចាំថាបងធ្វើដើម្បីកូន បើអូនមិនស្តាប់បង បងនិងដកអ្វីៗគ្រប់យ៉ាងចេញពីអូនទាំងអស់ ហើយនិងលែងលះជាមួយអូន " Mrr Kim និយាយរួចហើយក៏ចង្អុលមុខភរិយាដោយនិយាយគំរាមគាត់ បើមិននិយាយរឿងលែងលះទេ គាត់ប្រាកដជាមិនឲ្យគាត់យកថេយ៍ទៅទេ ក្រោយពីនិយាយជាមួយប្រពន្ធហើយ គាត់ក៏ចេញពីបន្ទប់ទទួលភ្ញៀវឡើងទៅខាងលើបន្ទប់របស់ថេយ៍ដើម្បីឲ្យគេរៀបចំឥវ៉ាន់
YOU ARE READING
កូនប្រសារ ស្រុកស្រែ
Actionគីម ថេយ៉ុង អាស៊ូគី ជាកូនអ្នកហាយសូរម្នាក់នៃគ្រួសារអភិជន ត្រកូលគីម ជាកូននៅនៃគ្រួសារ ជាមនុស្សមានចិត្តមានៈ រឹងរុស ពិបាកនិយាយគ្នា ឈ្លើយ យាយឲ្យចំពិបាកប្រដៅម៉ង 🙄 ចន ជុងហ្គុក ( អាត្រាកាន់ ) ជាកូនអ្នកនៅជនបទ ( ខេត្ត BUSAN ) ជាកូនទោលក្នុងគ្រួសារ រៀនចប់ទី12 ហើ...