ភាគទី០១ : សេអ៊ូលឆ្នាំ ២០xx

2.8K 234 18
                                    

    #ប៊ូសាន

     គ្រួសារមួយមានជិវភាពមិនសូវជាធូធារប៉ុន្មាន រៀបការជាច្រើនឆ្នាំមិនទាន់មានកូនជារបស់ខ្លួន មានតែកូនប្រុសដើមរបស់អ្នកជាប្រពន្ធ អាយុ១០ឆ្នាំ (មេម៉ាយកូនមួយ) អ្នកជាប្តីផឹកស្រា លេងល្បែងមកវិញជះកំហឹងដាក់ប្រពន្ធនិងកូនចុងនៅផ្ទះ រហូត នាងជាប្រពន្ធមានកូននៅតែធ្វើបាបរហូតទ្រាំលែង បានសម្រេចចិត្តរត់ចេញពីផ្ទះទៅរស់នៅឯ ដេហ្គូ ដោយមានមិត្តនៅទីនោះជាអ្នកណែនាំកន្លែងអោយ ស្នាក់នៅពេលនោះកូនប្រុសរបស់នាងជាមួយប្តីមុន មានអាយុ ១៧ឆ្នាំហើយនៅមានកូនតូចក្នុងផ្ទៃមួយទៀត ។
" ផ្ទះនេះម្ចាស់ផ្ទះរើចេញមួយខែមុន វាមិនធំពេកនោះទេល្មមអាចនៅ២នាក់ម៉ាក់កូន "
" អរគុណបងស្រី ស៊ូយ៉ុន ខ្លាំងណាស់ដែលជួយរកផ្ទះអោយ "
" ហៃយ៉ា...ឯងជាប្អូនបងយើងធ្លាប់ជួយគ្នាកាលនៅ រៀនដែរតើ "
" អរគុណអុំស្រី "
" អាល្អិត ជុងហ្គុក មើលថែម៉ាក់អោយបានល្អម៉ាក់ កំពុងមានប្អូន "
" បាទអុំស្រី "
" រៀបចំផ្ទះចុះ បងត្រូវអ្វើម្ហូបសិន ថេហ្យុង ជិតចេញ ពីសាលាហើយ "
" ចាស៎បងស្រី "
" បន្តិចទៀតអោយ ជុងហ្គុក ទៅយកបាយម្ហូបមកញាំចុះបងធ្វើអោយដែរណា "
" មិនអីទេបងស្រី រំខាន... "
" មិនរំខានទេបងទៅវិញហើយ " ស៊ូយ៉ុន ដើរចេញ មកផ្ទះគាត់វិញដែលមានរបងជាប់គ្នានេះឯង ទីនេះមានផ្ទះជាប់ៗគ្នាដង្ហែរតាមផ្លូវតូមល្មមសម្រាប់ឡានអាចបើកចូលបាន ។ រាល់ថ្ងៃគាត់នៅតែ ២នាក់ម៉ាក់កូនទេ ប្តីរបស់គាត់រត់ចោលគាត់ទៅរស់នៅជាមួយ ប្រពន្ធចុងបាត់កាលពី៤-៥ឆ្នាំមុន ។ គីម ថេហ្យុង ជាកូនតែម្នាក់របស់គាត់គេមានអាយុ ១៤ឆ្នាំនៅឆ្នាំនេះ ក្មេងតូចម្នាក់នេះមុខមាត់ស្រស់ស្អាតដូច មនុស្សស្រី ចរិកកាចឆ្នាស់ណាស់ ។ គេតែងដើរទៅរៀនរាល់ថ្ងៃសាលារៀនរបស់គេមិនឆ្ងាយប៉ុន្មាននោះទេ ។ នេះក៏ជាពេលរសៀលដែល ថេហ្យុង ត្រូវចេញពីសាលាដូចគ្នា ។
" ម៉ាក់ កូនមកវិញហើយ " ថេហ្យុង មកវិញបោះកាតាបរៀនទៅលើសាឡុងទម្លាក់ខ្លួនគេង ។
" កូនសម្អុយ ម៉ាក់ធ្វើម្ហូបអោយយកទៅអោយអ្នកមីង ផ្ទះជាប់នេះបន្តិច ទៅងូតទឹកប្តូរខោអាវចេញទៅ "
" ថាកូនសម្អុយ កូននេះក្រអូបតាំងពីចេញពីផ្ទះដល់មកវិញឯណោះ "
" នៅតវ៉ាទៀត? "
" តែម៉ាក់! អុំដែលនៅជាប់នេះក្រែងគាត់រើចេញហើយមិនចឹង? "
" គឺមិត្តម៉ាក់ទើបរើមកនៅ ថ្ងៃនេះគេរៀបចំផ្ទះណា មួយគេមេម៉ាយមានកូនក្នុងផ្ទៃផងទើបម៉ាក់ធ្វើម្ហូប សម្រាប់គេដែរហ្នឹងណា "
" ម៉ាក់អ្នកណាគេ ហេតុអីគួរអោយស្រលាញ់ថ្នាក់ នេះ? "
" ម៉ាក់របស់កូនស្វាសម្អុយឯងនិងហើយ "
" ហិហិ...កូនទៅហើយ " ថេហ្យុង រត់ចូលបន្ទប់ត្រុយ ទៅងូតទឹកមួយសន្ទុះក៏ចេញមកវិញជាមួយអាវ យឺតរលុងៗនិងខោត្រឹមជង្គង់ ។
" ម៉ាក់... "
" អ្នកណាមក? ចេញទៅមើលៗកូន " ព្រោះលឺសម្លេងកណ្តឹងទើប ស៊ូយ៉ុន ប្រាប់កូនអោយចេញទៅមើល ។
" បាទ " ថេហ្យុង រត់ចេញទៅក្រៅមើល ។ ក្មេងតូច បើកទ្វារបងផ្ទះមើលថាជាអ្នកណាក៏ប្រទះភ្នែកនិងក្មេងប្រុសសង្ហារម្នាក់តែងខ្លួនដូចគេដែរ ទម្រង់មុខមូលក្រឡង់ភ្នែកធំៗចង់ប្រាប់ថាគេស្អាតណាស់ ស្អាតដល់ភ្លឹកទាំងសងខាង (ដឹងស្អីទេក្មេងៗនេះ) 😒
" ឯង! មករកអ្នកណា? " ក្មេងតូចល្អិតជាងបែរជាប្រើ សម្តីឆ្នាស់ឆ្នើមវាយស្មើអ្នកដែលមានកម្ពស់ខ្ពស់ជាង នោះទៅវិញ ។
" ឯងឬ? "
" ឯងហ្នឹងហើយ រកអ្នកណា? ឬមកបបួលយើងលេងបាល់? យើងមិនលេងទេទៅវិញចុះ "
" ឯងនិយាយអី? "
" ក៏... "
" អ្នកណាហ្នឹងកូនចេញមកយូរហើយ? Aw ជុងហ្គុក ចូលក្នុងសិនមកកូន "
" ម៉ាក់ អ្នកណាគេ? "
" នេះគឺបងប្រុស ជុងហ្គុក ណាកូន ចូលផ្ទះមកចាំ ម៉ាក់ប្រាប់ ជុងហ្គុក ចូលផ្ទះអុំសិនមកអុំរៀបចំខ្ចប់ម្ហូបអោយ "
" បាទអុំស្រី " ជុងហ្គុក ដើរចូលទៅក្នុងតាមពួកគេ ។
" ថេហ្យុង កូននៅកំដរបងប្រុសម៉ាក់ទៅខ្ចប់អាហារ សិនណា "
" អត់ទេម៉ាក់ កូនទៅធ្វើកិច្ចការសាលា "
" កូនសម្អុយនេះ " ស៊ូយ៉ុន រអ៊ូឡើងពេលនាយតូចរត់ ទៅបន្ទប់បាត់ឈឹង ។ ជុងហ្គុក អង្គុយចាំតែបន្តិច ស៊ូយ៉ុន បានរៀបចំរួចរាល់ ។
" អរគុណអុំស្រី ស្អែកខ្ញុំនិងធ្វើម្ហូបអោយអុំវិញ "
" តើឯងចេះធ្វើដែរឬ? "
" បាទចេះ ព្រោះម៉ាក់រវល់ទើបខ្ញុំត្រូវធ្វើម្ហូបអោយ ម៉ាក់ "
" ហៃយ៉ា...ល្អពិតមែន មិនកម្ចិលដូច ថេហ្យុង នោះទេក្រៅពីលាងចាននិងដាំបាយអ្វីក៏មិនចេះដែរ "
" អុំស្រីឆ្លៀតពេលបង្រៀនគេទៅ គេច្បាស់ជាចេះហើយ "
" មែនហើយមុននេះប្រហែលជាប្អូនខ្វះសុជីវធម៌ដាក់ បន្តិចហើយ ចរិកគេតែបែបនេះ "
" ជួបគ្នាដំបូងខ្ញុំមិនប្រកាន់ទេអុំស្រី អញ្ចឹងខ្ញុំសុំលា ទៅវិញសិនហើយ "
" ទៅចុះកូន "
" បាទ " ជុងហ្គុក អោនគំនាបគោរពលាអ្នកចំណាស់ ទៅផ្ទះរបស់នាយវិញ ។ រហូតដល់ពេលប្រលប់ ថេហ្យុង ដែលសង្ងំធ្វើកិច្ចការសាលារួចរាល់ឆ្លៀត ពេលស្រាវជ្រាវរឿងប្រវត្តិសាស្រ្តបុរាណទៀតផង គេរៀនមិនសូវជាពូកែតែផ្នែកប្រវត្តិវិទ្យាគេបានពិន្ទុ ល្អណាស់ មិនដឹងជាហេតុអីទើបចូលចិត្តខាងនេះ? ម៉ាក់របស់គេចង់អោយគេរៀនពីអីផ្សេងតែគេប្រាប់ គាត់ថាពេលរៀនចប់គេចង់ធ្វើជាសាស្ត្រាចារ្យ ខាង ប្រវត្តិវិទ្យា គេនិងចាប់ផ្តើមពីគ្រូប្រវត្តិជាមុនសិន ។ ម៉ាក់របស់គេមិនអាចបញ្ចុះបញ្ចូលគេបានទេអញ្ចឹងមានតែរងចាំមើលគ្រែគេប្តូរចិត្ត ។
នាយតូចចេញពីបន្ទប់មកផ្ទះស្ងាត់ជ្រាបមិនដឹងជា ម៉ាក់គេទៅណានោះទេទើបចេញទៅក្រៅរកមើល ក៏ឃើញម៉ាក់របស់ខ្លួនចេញពីផ្ទះអុំម្នាក់ដែលរើចេញ កាលពីមួយខែមុននោះគេក៏ដើរទៅរកតែម្តង ។
" ម៉ាក់ "
" អូ៎ ថេហ្យុង នេះគឺអ្នកមីង យ៉ូអុីន ជាមិត្តកាលសម័យ នៅរៀនជាមួយម៉ាក់គាត់រើមកនៅថ្ងៃនេះ "
" សួរស្តីអ្នកមីង " ថេហ្យុង ញញឹមស្រស់ទៅកាន់អ្នក ចំណាស់មើលទៅគួរអោយស្រលាញ់ណាស់ ។
" គួរអោយស្រលាញ់ណាស់ "
" ហិហិ អរគុណបាទ "
" បងទៅវិញហើយណា នេះខំមកតាមផងប្រហែល ឃ្លានហើយ "
" ឃ្លានណាស់ម៉ាក់ ពោះកូចង់ធ្លាយទៅហើយ "
" តោះៗ "
" ខ្ញុំលាសិនហើយអ្នកមីងស្អាត "
" ចាស៎ ថេហ្យុង "
នាយតូចញញឹមអោបដៃម៉ាក់របស់ខ្លួនទៅផ្ទះគេវិញ ។ នៅពេលញាំបាយម៉ាក់របស់គេបានប្រាប់ពី រឿងដែលគាត់និយាយជាមួយ យ៉ូអុីន ថាអោយ ថេហ្យុង នាំ ជុងហ្គុក ទៅសាលានៅថ្ងៃស្អែកដើម្បី ចុះឈ្មោះចូលរៀននៅទីនេះដែរ ថេហ្យុង មិនបានតបអ្វីច្រើនក្រៅពីអឺអើតាមម៉ាក់របស់គេ ។

១៥ថ្ងៃ នៅចូរស៊ន Where stories live. Discover now