ព្រឹកប្រលឹមថ្ងៃថ្មីចូលមកដល់ ថ្ងៃរះចែងចាំងចូលបន្ទប់តាមចន្លោះវាំងននបង្អួចដាក់អោយ ជុងហ្គុក ភ្ញាក់ពីដំណេកកម្រើកខ្លួនតិចៗងើបចេញដើម្បីកុំអោយរំខានដល់នាយតូចកំពុងគេងលង់លក់ ។
នាយសង្ហារថើបថ្ងាសនាយតូចមួយខ្សឺតមុននិងរៀបចំខ្លួនចុះទៅខាងក្រោម ។
ដំណើរចុះមក ម៉ាក់ ថេហ្យុង កំពុងរៀបចំអាហារ ពេលព្រឹកថែមទាំងនឹកឆ្ងល់ថាហេតុអី ថេហ្យុង មិនទាន់ចុះមកទៀត?
"អរុណសួស្តីអ៊ំស្រី"
"អូ៎...ជុងហ្គុក ភ្ញាក់លឿនម៉្លេះ?"
"គឺទម្លាប់ខ្ញុំភ្ញាក់ថ្មាលនេះព្រោះកន្លែងស្នាក់ចាស់ ឆ្ងាយពីទីស្នាក់ការ ខ្លាចទៅធ្វើការមិនទាន់"
"អញ្ចឹងញាំអីសិនទេ? ឯងញាំអ្វីនៅពេលព្រឹក?"
"គឺកាហ្វេរបានហើយ ខ្ញុំអាចឆុងខ្លួនឯង"
"នៅផ្ទះអត់មានកាហ្វេទេ ព្រោះ ថេហ្យុង គេមិន ញាំកាហ្វេ ចាំអ៊ំទៅទិញមកអោយ"
"មិនអីទេអ៊ំស្រី ខ្ញុំបានទិញវាយប់មិញ ថេហ៍ ក៏បាន ប្រាប់ខ្ញុំដែរ"
"អូ៎...អញ្ចឹងតាមសម្រួលចុះ"
"បាទ!...អ៊ំស្រីចង់ទៅណា?"
"ទៅមើល ថេហ្យុង ហេតុអីមិនទាន់ចុះមកទៀត? អ៊ំត្រូវជញ្ចូនឥវ៉ាន់ទៅហាងផង"
"ចាំខ្ញុំជួយ"
"ហៃយ៉ា...មិនបានទេ ឯងជាភ្ញៀវ"
"មិនមែនភ្ញៀវទេ ជាអ្នកស្នាក់អាស្រ័យទើបត្រូវ ចាំខ្ញុំជួយវិញ ថេហ៍ ដូចជារាងក្តៅខ្លួនគេអាចនិងមិន ស្រួលខ្លួនទេ"
"មែនហើយ...ម្សិលមិញគេអាចនិងរត់ទៅរត់មក ហត់ពេក នៅមន្ទីរពេទ្យបើមិនប្រយត្ន័ច្បាស់ជាឆ្លងជំងឺពីគេជាមិនខានទេ"
"ម្សិលមិញ? ថេហ៍ទៅណា?"
"ម្សិលមិញ...មិនចង់អួតទេ អ៊ំមានមោទនភាព ណាស់ គេបានសង្គ្រោះភ្ញៀវនៅក្នុងហាង កាយវិការ គេដូចគ្រូពេទ្យជំនាញ...ពិតជាឡូយណាស់ គេជួយ សម្រួលដង្ហើមអោយអ្នកមីងនោះ ថែមទាំងហៅឡាន ពេទ្យមកនាំទៅពេទ្យជាមួយទៀតផង ហើយគេជាអ្នកប្រាប់អាការៈទៅគ្រូពេទ្យ" ស្តាប់ម៉ាក់ ថេហ្យុង រៀបរាប់ទាំងញញឹម ជុងហ្គុក ក៏ញញឹមទៅតាមដែរ ថេហ្យុង បើដឹងថាម៉ាក់គេមានមោទនៈភាពជាមួយបែបនេះគេច្បាស់ជាសប្បាយចិត្ត សូម្បីតែនាយផ្ទាល់ស្តាប់លឺហើយក៏សប្បាយចិត្តខ្លាំងដែរ ។
ជុងហ្គុក បានញាំកាហ្វេហើយនាយជួយលើកឥវ៉ាន់អោយម៉ាក់ ថេហ្យុង ទៅហាងនៅពេលព្រឹកវា ក៏ចាត់ទុកថាហាត់ប្រាណទៅចុះ ។
"នេះសោរផ្ទះ ទុកអោយ ថេហ្យុង ផង"
"បាទអ៊ំស្រី"
"ម៉ាក់..." ថេហ្យុង ចុះមកទាំងសក់ក្បាលសំពោង គេឈឺក្បាលតិចៗក្តៅខ្លួនរងំ ។
"ឯងយ៉ាងម៉េចទៅហើយ?"
"ខ្ញុំគ្រាន់តែឈឺក្បាលបន្តិច ញាំអាហារពេលព្រឹក ហើយខ្ញុំនិងលេបថ្នាំម៉ាក់កុំបារម្ភអី"
"បានបងមកមួយថ្ងៃឈឺតែម្តងហើយ ប្រញាប់រៀបចំខ្លួនទៅម៉ាក់ទៅហាងហើយ"
"ម៉ាក់...ឈប់សិន!"
"សោរផ្ទះនៅលើ ជុងហ្គុក" គាត់ស្រែកប្រាប់ពេលកំពុងដើរទៅហាង ។ ហាងបើកពេលថ្ងៃត្រង់ទេ តែគាត់ទៅពីព្រឹកត្រូវដើរទិញបន្លែផង រំងាស់ទឹកស៊ុប ផង បើរឿងរៀបចំតុមានអ្នកធ្វើហើយ ។
"អូនត្រូវការអីបន្ថែមទេ?"
"អត់ទេ ចង់សួរគាត់ថាព្រឹកមិញអ្នកណាជួួយគាត់ ជញ្ចូនឥវ៉ាន់ទៅហាង?"
"ច្បាស់ជាកូនប្រសារគាត់ជាអ្នកជួយហើយ"
"ហាស?"
"នៅហេ ហាស ដល់កាលទៀត? អត់ទៅរៀនទេ?"
"បងមិនទៅធ្វើការទេ?"
"ទៅ! តែបងចាំជូនអូនទៅសាលាសិន"
"ខ្ញុំជិះឡានក្រុងទៅបាន"
"បងមិនអោយជិះ មានបងនៅហើយបងជូនទៅសាលា លឿនឡើងទៅ"
"ខ្ញុំញាំអីសិន បងរៀបចំខ្លួនអោយរៀបរយទៅ អត់ មានអោយខ្ញុំឡើងទៅឃើញស្លៀកកន្សែងដូចយប់ មិញទៀតទេ"
"ហេតុអី? ខ្លាចទប់ចិត្តមិនបានដូចយប់មិញ?"
"ឡប់! ខ្ញុំមិនមែនរោគចិត្តបែបហ្នឹងទេ"
"មើលអនាគតស្វាមី មានអីរោគចិត្ត?"
"បានហើយឈប់និយាយទៅ"
"ហេតុអី? បងនិយាយពិតមែន ឬអៀន?"
"អឺ! អៀនណាស់ ឈប់និយាយទៅ"
"ហាសហា៎ ឈប់ក៏បាន ជុប" ជុងហ្គុក រត់មកថើបថ្ពាល់គេមួយខ្សឺតហើយក៏ឡើងទៅបាត់ ។
"ថើបស្អី ថើបមួយយប់ហើយមិនអស់ចិត្តទៀត?" ថេហ្យុង ថ្ពាល់ក្រហមភ្លាមៗនឹកដល់យប់មិញព្រឺសប្បុរឡើងមកតែម្តង យប់មិញសឹងតែ...ហុឺៗ 🙄