ភាគទី08 : បងស្រលាញ់អូន 🔞

590 68 0
                                    

ជារៀងរាល់ថ្ងៃ ជុងហ្គុក គឺតែងតែភ្ញាក់ពីព្រឹកជួយ យកអាសារម៉ាក់របស់ ថេហ្យុង រៀបចំបើកហាង នាំ ថេហ្យុង រត់ហាត់ប្រាណនៅពេលព្រឹកបន្ទាប់មកក៏ ជូនទៅសាលាហើយក៏ទៅទទួលមកវិញដូចគ្នា ។ ដោយសារជិតកៀកថ្ងៃប្រលងហើយ ថេហ្យុង មួយរយៈនេះនៅមន្ទីរពេទ្យច្រើនជាងយ៉ាងណាក៏នៅតែ បានជួបមុខ ជុងហ្គុក ព្រោះនាយចេញចូលទីនោះថែមទាំងមករកអ្នកគ្រូពេទ្យស្អាត យ៉ុន សេណា ម្នាក់នោះទៀត ។
ដោយសារ សូអា មិត្តរបស់គេជាកូនម្ចាស់មន្ទីរពេទ្យដូច្នេះគេអាចមានឱកាសជានិស្សិតពេទ្យ ដែលធ្វើការនៅទីនេះតែម្តងក្រោយប្រលងចូលឆ្នាំទី3 តាមសមត្ថភាពរបស់គេបង្ហាញកាលពីលើកមុន ច្បាស់ជាអាចទៅរួច ។
"សួស្តី"
"អូ៎...បាទ អ្នកគ្រូពេទ្យ យ៉ុន"
"ទំនេរឬអត់? តាមខ្ញុំមក"
"បាទ" ថេហ្យុង ទៅតាមនាងទៅលើដំបូលព្រោះ មើលទៅមានការសម្ងាត់ផងបានជាខ្លាចមានអ្នកដឹង ។
"អ្នកគ្រូពេទ្យ យ៉ុន មានការអីចង់និយាយជាមួយខ្ញុំមែនទេ?"
"ថ្មីៗនេះខ្ញុំបាននិយាយរឿងខ្លះជាមួយប៉ូលិស ចន គេបានពឹងខ្ញុំរឿងមួយ"
"ទាក់ទងនិងខ្ញុំទេ?"
"ត្រូវហើយ! គេពឹងអោយខ្ញុំជួយមើលឯងផង ឯងដូចជាមិនសូវមានអ្នកណាខ្វាយខ្វល់ជាមួយត្រូវទេ?"
"គឺ...មិនអីនោះទេ"
"ខ្ញុំអាចអោយឯងចូលក្រុមជាមួយពេទ្យរួមជំនាន់ ប្រសិនបើឯងចង់"
"ខ្ញុំមិនហ៊ានទេ"
"ខ្ញុំហ៊ានអះអាងបានថាពួកគេនិងមិនស្អប់ឯង នោះទេ"
"ហេតុអីព្រមជួយខ្ញុំថ្នាក់នេះ? បើគ្រាន់តែបង... ប៉ូលិស ចន ពឹងតែប៉ុណ្ណឹងដូចជាមិនសមហេតុផល នោះទេ"
"ខ្ញុំអាចធ្វើបានគ្រប់យ៉ាងអោយតែគេពឹងខ្ញុំ គេជា អ្នកដែលបានជួយសង្គ្រោះជីវិតខ្ញុំ កាលនៅបន្ទាយ... ជុំរុំពួកយើងនៅឆ្ងាយណាស់មិនមែននៅកូរ៉េទេ ខ្ញុំជា គ្រូពេទ្យស្មគ្រចិត្តទីនោះ ខ្ញុំបានជួបគេហើយគេបាន ជួយខ្ញុំដោយមិនស្ទាក់ស្ទើរទោះទើបតែជួបគ្នាលើកទី មួយ ខ្ញុំពេញចិត្តលើឆន្ទៈជាទាហ៊ានរបស់គេណាស់ អេៗ ឯងកុំគិតច្រើនគេមិនមាន type របស់ខ្ញុំទេ" ព្រោះមើលទៅ ថេហ្យុង ដូចជាស្តាប់លង់ជ្រៅណាស់ ខ្លាចថាគិតអ្វីមិនសម ម្នាក់នេះដែល ជុងហ្គុក តែងតែរំលឹកពេលនៅជាទាហ៊ាន នាយមិនអៀនខ្មាសនិងបង្ហាញទំនាក់ទំនងរបស់នាយទៅប្រាប់នាង បើទោះជាពេញចិត្ត ឬមិនពេញចិត្តវាមិនមានអ្វីសំខាន់ដែរសម្រាប់នាយ ។

១៥ថ្ងៃ នៅចូរស៊ន Onde histórias criam vida. Descubra agora