ភាគទី11 : សូមអោយវាជាសុបិន្ត

588 89 3
                                    

ព្រះអាទិត្យចាប់ផ្តើមរៀបលិចបន្តិចម្តងៗ សម្លេងទឹករលកបោកបក់មិនឈប់ឈរ រាងកាយមនុស្សពីរនាក់ ដេកសន្លប់នៅលើឆ្នេរសមុទ្រចាប់ផ្តើមដឹងខ្លួនឡើងមក ។
    រាងកាយមាំចាប់កម្រើកនិងងើបមកភ្នែករ៉េរកមនុស្សជាទីស្រលាញ់ជាមុនតែម្តង ។
   "ថេហ៍!" ភ្ញាក់មកភ្លាម នាយសង្ហារមិនគិតថាខ្លួនឯង យ៉ាងណានោះទេ នាយគិតបារម្ភពីសំណព្វចិត្តរបស់នាយជាមុនសិន ។
   "ថេហ៍...ថេហ្យុង ថេហ្យុង អូន...ដឹងខ្លួនឡើង ថេហ៍" ជុងហ្គុក ងាកទៅឃើញនាយតូចដេកសន្លប់នោះទើបស្ទុះទៅជួយលើកត្រកងរាងកាយតូចឡើងមក ។
   "ថេហ៍...ឆាប់ដឹងខ្លួនឡើង អូនមិនត្រូវកើតអីទេ"
   "អ៊ួយ..." ថេហ្យុង ភ្ញាក់ឡើងដោយមានអារម្មណ៍ថា ឈឺចាប់លើរាងកាយដូចជាត្រូវបោកទង្គិច នាយតូចបើកភ្នែកមកប្រសព្វជាមួយមុខនាយសង្ហារដែលជាម្ចាស់ស្នេហ៍ ពិតជារំភើបណាស់ស្មានថាខ្លួនស្លាប់បាត់ហើយតើ?
   "ជុងហ្គុក..." ថេហ្យុង ស្ទុះអោបកររបស់នាយ ជុងហ្គុក ក៏អោបវិញយ៉ាងណែន ស្មានថាមិនអាចរួចជីវិតទៅហើយព្រោះមុននេះឡានដែលពួកគេបើក បែរជាធ្លាក់ចូលជ្រោះទឹកសមុទ្រជ្រៅនោះ ។
   "អស់អីហើយណា ពួកយើងផុតគ្រោះថ្នាក់ហើយ"
   "អ្ហឹម" ថេហ្យុង ងក់ក្បាលពេបមាត់យំ ស្មានថាខ្លួនត្រូវស្លាប់ចោលមនុស្សជាទីស្រលាញ់ទៅហើយ ។
   "ប៉ុន្តែ...ពួកយើងនៅឯណា?" ថេហ្យុង ចោទសំនួរដោយងើយមើលមុខរបស់នាយ ។
   "បងក៏មិនដឹងដែរ ប៉ុន្តែមេឃចាប់ផ្តើមងងឹត..."
   *ព្រះរាជបុត្រ ព្រះរាជបុត្រ ទ្រង់នៅឯណា? ព្រះរាជបុត្រ ទ្រង់នៅឯណា?
    សម្លេងស្រែកហៅរបស់មនុស្សមួយហ្វូងកំពុងតាម រកព្រះរាជបុត្ររបស់ខ្លួនដែលបាត់ព្រះកាយមិនដឹងជាទៅដល់ឯណាទេ ។
   "បងលឺដូចជាអូនលឺដែលទេ?"
   "ត្រូវហើយ គឺ ព្រះរាជបុត្រ"
   "តើម្តុំនេះគេកំពុងថតរឿងភាគទេដឹង? ពួកយើងទៅរកអោយគេជួយល្អទេ?"
   "តោះ" ជុងហ្គុក ជួយលើក ថេហ្យុង ឡើងឈរស្រួលបួលសិនហើយរៀបចំទៅតាមសម្លេងនោះ ។
   "បងឈប់! កាតាបអូន ទីនោះ" ថេហ្យុង ចង្អុលទៅកាតាបរបស់គេដែលនៅមិនឆ្ងាយពីគេប៉ុន្មាន ជុងហ្គុក បានជួយទៅយកមកអោយហើយនាយក៏ជាអ្នក ស្ពៀយកាតាបអោយដែរតែថាកាតាបនេះក៏ធ្ងន់គ្រាន់បើព្រោះក្នុងនេះមាននំច្រើនដែលមិនទាន់ញាំ ។
    សម្លេងកាន់តែកៀកខ្លាំង ជុងហ្គុក អោបស្មា ថេហ្យុង ដើម្បីដើរទៅមុខតែសម្លេងបញ្ជាក់ថានៅខាងក្រោយខ្នង នៅពេលដែលពួកគេបែរមកក្រោយវិញក៏ជួបរូបភាពដែលមិននឹកស្មាន ។
    ជាហ្វូងកងទ័ពមួយក្រុមក្នុងដៃមានដុំភ្លើងជាមួយនិងដាវពិតៗស្រស់ៗមិនសម្តែងឡើង ។
   "ជុងហ្គុក...តើពួកគេ?"
   "ថតកុនទេដឹង?"
   "តែមិនមានកាមេរ៉ាទេ ឬមួយ..." ថេហ្យុង បើកភ្នែកធំៗ មុននិងឡានរបស់ពួកគេធ្លាក់ជ្រោះគេបានស្រែកថាចង់ទៅរស់នៅសម័យចូរស៊ន វាមិនអាចទេដែលពួកគេអាចមកទីនេះបាននោះ?
   "ព្រះរាជបុត្រ ព្រះរាជបុត្រពិតមែន ពួកយើងមកខាងនេះ" មេទ័ពម្នាក់រត់ចូលមកមើលបញ្ជាក់ថាពួកគេ ជាអ្នកណា ច្បាស់ការហើយថាជាអ្នកដែលពួកគេតាមរកបានជាស្រែកហៅគ្នាអោយមកជួយ ។ ចំណែកឯ ជុងហ្គុក និង ថេហ្យុង ឯណេះវិញក៏កំពុងតែភាំងដូចគ្នា ។
    មនុស្សមួយហ្វូងបានរត់ចូលមកលត់ជង្គង់អ្នកដែល មានឋានៈខ្ពងខ្ពស់ដែលនៅចំពោះមុខ ។
   "ថ្វាយបង្គំព្រះរាជបុត្រ"
   "បង..." ថេហ្យុង ហៅនាយតិចៗរបៀបខ្លាច ពួកគេគ្នាច្រើនជាអ្នកណាមកពីណាក៏មិនដឹង ចុះប្រសិនបើពួកនោះយកគេទៅសម្លាប់ចោលនោះ?
   "អឺ...ពួកលោកយល់ច្រឡំហើយខ្ញុំមិនមែន..."
   "ព្រះរាជបុត្រ ទ្រង់មិនមានរបួសទេមែនទេ?"
   "ខ្ញុំ?"
   "ក្រាបទូល!"
   "តែខ្ញុំមិន..." ជុងហ្គុក ចង់បដិសេដតែ ថេហ្យុង ចាប់ដៃនាយជាប់ន័យចង់អោយនាយស្របតាមពួកគេសិន ។ ស្របពេលដែល ជុងហ្គុក អោនបែរមើលមុខ ថេហ្យុង ពួកគេក៏ប្រញាប់ការពារព្រះរាជបុត្រ របស់ពួកគេភ្លាមដែរ ។
    "អ្នកជាអ្នកណា?" នាយជាមេទ័ពចង្អុលដាវចំមុខ នាយតូចអោយគេកាន់តែខ្លាច ជុងហ្គុក ក៏មកឈរបាំងពីមុខគេភ្លាមៗ ។
   "គេ...ជាអ្នកជួយខ្ញុំ កុំធ្វើស្អីគេអោយសោះ" មិនថា ទោះក្នុងស្ថានភាពបែបណា ជុងហ្គុក មិនដែលភ្លេច ការពារ ថេហ្យុង ដែរ ។
   "សូមទ្រង់ព្រះរាជទានទោសផងព្រះរាជបុត្រ" នាយមេទ័ពកាលបើលឺបែបនេះក៏ក្រាបក្បាលចុះនិងដាក់ដាវចុះវិញ ដូចគ្នា ។
   "មេឃងងឹតទៅហើយ ទូលបង្គំយល់ថាព្រះរាជបុត្រប្រញាប់យាងទៅព្រះរាជវាំងវិញទៅក្រាបទូល ព្រះអង្គម្ចាស់រួមទាំងអ្នកគ្រប់គ្នាកំពុងរង់ចាំដំណឹងព្រះរាជបុត្រ"
   "ខ្ញុំថា..." ជុងហ្គុក
   "ឆាប់ឡើងព្រះរាជបុត្រ ទ្រង់យាងទៅខាងនេះ" មេទ័រនាំដំណើរអមដោយហ្វូងទាហ៊ានតម្រៀបជាជួរដោយដាក់អោយនាយនិង ថេហ្យុង នៅកណ្តាល ។
    ដំណើរថ្មើរជើងឆ្លងកាត់ព្រៃយប់ងងឹតទម្រាំមកដល់រាជវាំង ថេហ្យុង កាន់តែភ័យនឹកគិតថាខ្លួនឯងអាចមកដល់សម័យចូរស៊នពិតមែនឬមួយគេអាចកំពុងគេងយល់សប្តិ គេសន្លប់ដោយសារគ្រោះថ្នាក់មិនដឹងខ្លួនហើយនាំអោយគេស្រម៉ៃមកដល់ទីនេះក៏ថាបាន បែបនេះទើបគេលួចប៊ន់ស្រន់ក្នុងចិត្តសូមអោយជា សុបិន្ត កុំអោយជាការពិតអី ។

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Oct 25, 2022 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

១៥ថ្ងៃ នៅចូរស៊ន Opowieści tętniące życiem. Odkryj je teraz