ព្រឹកប្រលឹមឈានចូលមកដល់ ជុងហ្គុក ភ្ញាក់លឿនដើម្បីចុះទៅជួយការងារម៉ាក់ ថេហ្យុង យប់មិញមកវិញពេលណាគាត់មិនបានដឹងផង ព្រឹកឡើងក៏ឃើញ ជុងហ្គុក ទៅហើយ ។
"ចុះ ថេហ្យុង? មិនទាន់ភ្ញាក់ទេឬ?"
"គឺនៅទេ ប្រហែលជាមិនសូវស្រួលខ្លួនហើយ"
"ទៀតហើយកូននេះ មែនហើយម្សិលមិញឃើញ មុខមិនស្រស់ថែមមិននិយាយរកអ្នកណាទៀត"
"អ៊ំស្រី ចង់ទៅណា?"
"ឡើងទៅមើលគេបន្តិច ថ្ងៃនេះមានតែគ្រឿងមួយប្រអប់ទេ អ៊ំអាចយកទៅខ្លួនឯងបាន"
"ខ្ញុំយកទៅទុកអោយចុះ" ជុងហ្គុក យកប្រអប់ គ្រឿងទៅហាងមុនចំណែក ម៉ាក់ ថេហ្យុង ឡើងទៅ បន្ទប់មើលសួរនាំ ថេហ្យុង ចេះតែលឺមិនស្រួលខ្លួន រហូតគាត់បារម្ភដែរ ។ ជុងហ្គុក បានរៀបចំបន្ទប់ហើយណាមួយនាយពាក់អាវអោយគេដែរកាលពី យប់ដូច្នេះទើបនាយមិនឃាត់អោយគាត់ឡើងទៅមើលបាន ។
"ថេហ្យុង..."
"ហឹម...ម៉ាក់?"
"មិនស្រួលត្រង់ណា?"
"ហាស? បាទ? ម៉ាក់...?" ថេហ្យុង ស្ទុះងើបអង្គុយភ្ញាក់ផ្អើលវត្តមានម៉ាក់គេចូលមកសួរនាំអី ទាំងព្រឹក ឬមួយ ជុងហ្គុក មាត់រអិលទៅប្រាប់ម៉ាក់គេ អស់ហើយទេដឹង? គិតយ៉ាងម៉េចទៅ?
"យ៉ាងម៉េច? ម៉ាក់សួរថាកើតអី? មិនស្រួលត្រង់ណាហាស? បងឯងថាមិនស្រួលខ្លួន"
"ខ្ញុំអត់អីទេម៉ាក់"
"អត់អីយ៉ាងម៉េច មុខស្លេកៗបែបនេះ ឯងជាពេទ្យ ណា ស្ទុងអាការៈខ្លួនឯងទៅមើលថាកើតអី?"
"ខ្ញុំគ្រាន់តែអស់កម្លាំង ម្សិលមិញនៅមន្ទីរពេទ្យ រត់ទៅរត់មកមិនទាន់ទម្លាប់ណាមួយក្លិនថ្នាំគឺឈឺក្បាលណាស់ម៉ាក់"
"ចង់ញាំអីម៉ាក់ធ្វើអោយញាំ ហើយញាំថ្នាំហើយ គេងបន្តចុះ"
"មិនអីទេ អ៊ំស្រីចាំខ្ញុំជាអ្នកធ្វើ" ជុងហ្គុក មកវិញ ថេហ្យុង បុកពោះភឹបៗ ចង្រៃយ៏អើយហេតុអី ខោនៅនាយអាវនៅគេ? ម៉ាក់របស់គេភ្នែកមើលចុះឡើង ឆ្លាស់គ្នានិងពួកគេ ។
"មិនរំខានឯងទេ ជុងហ្គុក កូនរបស់អ៊ំ ចាំអ៊ំមើលថែគេវិញ"
"គេក៏ជា...ប្អូន! ខ្ញុំដែរ...ព្រឹកនេះខ្ញុំមិនប្រញាប់ទេ ម៉ោង 10 ឯណោះទើបទៅកន្លែង ចាំខ្ញុំមើលគេអោយ" ជុងហ្គុក ទទួចចង់មើលថែគេដោយផ្ទាល់ ពិសេសត្រង់កន្លែង ប្អូន សឹងតែនិយាយមិនចេញ ។
"អា៎! តាមចិត្តចុះ អញ្ចឹងអ៊ំទៅហាងហើយ ផ្ញើរមើលគេផង"
"បាទ ទុកចិត្តចុះ" ជុងហ្គុក ទទួលពាក្យនិងអោន ក្បាលបន្តិចពេលគាត់ដើរចេញទៅវិញ ចំណែក ថេហ្យុង សឹងតែលែងចង់ដកដង្ហើមទៅហើយ ។
"ហ៊ូ..." ថេហ្យុង ព្រួសខ្យល់ដង្ហើមចេញមករាង ធូរទ្រូងបន្តិចពេលគាត់ចេញទៅវិញ ។ ជុងហ្គុក បាន មកជិតនិងអង្គុយគេមៗគ្រែសួរទៅគេ ។
"ភ្ញាក់លឿនណាស់?"
"គឺម៉ាក់ដាស់ទេ មុននេះស្រាប់តែបើកភ្នែកមកឃើញគាត់ពិតជាភ័យណាស់"
"ភ័យរឿងអី?"
"ហេតុអីបងមិនឃាត់គាត់? ចូលមកឃើញបែបនេះ បើគាត់ដឹងគិតយ៉ាងម៉េច?"
"បងសម្អាតបន្ទប់ហើយទើបអោយគាត់មក ម៉ាក់ បារម្ភលឺថាកូនមិនស្រួលខ្លួន បងឯណាទៅហាមបាន? ចុះអូន...មានមិនស្រួលទេ?"
"ច្បាស់ជា...មានហើយ" ថេហ្យុង តបទាំងបែរមុខចេញ ព្រះអើយអៀនណាស់ ។
"កន្លែងណា?"
"ក្លៀកទេដឹង?"
"ឯណា មើល..." ជុងហ្គុក រកចាប់ដៃគេលើកមើលតែ ថេហ្យុង រហ័សគេង ។
"នែ៎...ឆ្គួតទេដឹង?"
"បងធ្វើលេងទេ! ម៉ោះបើភ្ញាក់ហើយទៅសម្អាតខ្លួនទៅនិងបានចុះទៅក្រោមបងធ្វើអីអោយញាំ"
"មិនកើតទេ ឈឺណាស់! នេះទៅរៀនកើតឬអត់ ទេ?"
"នៅចង់ទៅរៀនទេអូនសម្លាញ់? ថ្ងៃសម្រាកហើយណា?" ជុងហ្គុក ឈរច្រត់ចង្កេះហួសចិត្ត ហើយរៀនៗមិនគិតថ្ងៃឈប់សម្រាកទេ?"
"ហុឺ? ថ្ងៃសៅរ៍?"
"ពិតមែនហើយ"
"ចុះម៉េចក៏បងទៅធ្វើការ?"
"ការងារបងធ្វើរាល់ថ្ងៃ ណាមួយថ្ងៃនេះរៀបចំ ផែនការឡើងវិញ ព្រោះបងមានតម្រុយខ្លះទាក់ទង និងឃាតកម្មសិស្សស្រីនោះហើយ អាចនិងល្ងាចទើប មកវិញ អូនអាចនៅម្នាក់ឯងទេ?"
"អឹម! ប្រហែលជានៅផ្ទះមើលមេរៀនប្រលង"
"ប្រលងថ្ងៃណា?"
"ថ្ងៃពុធ អាទិត្យក្រោយនេះ"
"អូ៎...ម៉ោះ" ជុងហ្គុក លើកបី ថេហ្យុង ទៅបន្ទប់ទឹកនៅចាំគេរួចរាល់និងនាំទៅខាងក្រោម ។
ថេហ្យុង អង្គុយមើលនាយចម្អិនអាហារជះរាងយ៉ាងសង្ហារ យល់ថាច្រណែនខ្លួនឯងណាស់ដែល មានមិត្តប្រុសសង្ហារថ្នាក់នេះ ។
"រួចហើយ"
"ទំនងដល់ហើយ បងនៅតែពូកែធ្វើម្ហូបដដែល"
"បងទំនង ឬម្ហូបទំនង?"
"បងក៏ទំនង ម្ហូបកាន់តែទំនង"
"ទំនងបែបនេះ ញាំម្ហូប ឬចង់ញាំបង?"
"យ៉ា...ឈប់ភ្លាម"
"បានៗ នេះសាកញាំមើលគ្រែងឡ៎មិនត្រូវមាត់ បងឡើងទៅ រៀបចំខ្លួនសិន"
"គ្រែងថាទៅកន្លែងម៉ោង 10មែនទេ?"
"ចុះឥឡូវម៉ោង 9ហើយ បងរៀបចំខ្លួនហើយនៅជាមួយអូនបានបន្តិច"
"ឆើស! សុទ្ធតែសន្យាជាមួយម៉ាក់ ឯណាថានៅ មើលថែប្អូន ទុកចិត្តចុះ អ៊ំស្រី..."
"ហុឺ...បងទៅធ្វើការ ថ្ងៃនេះបងមិនទៅក៏បានតែ ស្អែកត្រូវទៅ បើបងទៅថ្ងៃនេះស្អែកបងនៅជាមួយកូនបានពេញមួយថ្ងៃ"
"ពិត?"
"ពិតមែន រៀបចំផែនការហើយថ្ងៃនេះ បងនិងបានទំនេរស្អែក ព្រោះខានស្អែកនិងចេញសកម្មភាព"
"គ្រោះថ្នាក់ឬអត់?"
"វាមិនអីទេ សម្រាប់ការងារនេះ"
"ជុងហ្គុកហា៎..." ថេហ្យុង សសៀរៗមកអោបនាយដូចកូនក្មេង ។
"មិនអីទេ កុំបារម្ភអី បងមិនខ្លាចព្រោះអូនជាពេទ្យ មែនទេ?"
"តែអូនមិនចង់ព្យាបាលអោយបងទេ"
"បងក៏មានមិត្តជាពេទ្យដែរ"
"ហុឹស! ទៅៗ ទៅធ្វើអីទៅៗ" ថេហ្យុង លែងចេញពីការអោបហើយមកអង្គុយនៅតុអាហារវិញ ញាំអាហារដែល ជុងហ្គុក បានធ្វើអោយគេមុននេះ ។
"បងទៅហើយ" ជុងហ្គុក ឆ្មក់ថើបថ្ពាល់ ថេហ្យុង មួយខ្សឺតមុននិងឡើងទៅខាងលើរៀបចំខ្លួន ។
ថេហ្យុង ក្រោយញាំហើយនៅអង្គុយលើសាឡុង មើលទូរសព្ទបន្តិចមុននិងឡើងទៅបន្ទប់មើលមេរៀនខ្លះត្រៀមប្រលង ។
"អាហារយ៉ាងម៉េចដែរ?" ជុងហ្គុក មកអង្គុយជិតគេ
"ឆ្ងាញ់"
"តែប៉ុណ្ណឹងទេ?"
"ឆ្ងាញ់ណាស់...អរគុណ" ថេហ្យុង បែរមកចាប់ មុខនាយថើបខ្សឺតៗ ជាការអរគុណ ។
"បើបែបនេះបងធ្វើអោយញាំរាល់ថ្ងៃ"
"ច្បាស់ជាល្អណាស់..." ថេហ្យុង ចាប់មុខនាយ ផ្តេកផ្តួលខ្នក់ខ្នាញ់ស្រលាញ់ពេក ។ គេផ្តូលនាយទៅ លើសាឡុងហើយឡើងគេងពីលើនាយតែម្តង ។
"ធ្ងន់អត់?"
"គួរសម"
"ហា៎...?"
"ថេហ្យុងហា៎..." សម្លេងហៅធ្វើអោយ ថេហ្យុង ភ្ញាក់ព្រឺត ម៉ាក់របស់គេមកវិញនាយតូចទាញខ្នើយលើសាឡុងមកវាយសង្កត់ ជុងហ្គុក ស្ទើស្លាប់ ។
"អ៊ួយ ថេហ៍..."
"នែ៎...នៅទីនេះទេហេស? ឈប់ប្រឡែងគ្នានេះមកយករបស់ទៅទុក រៀបចំដាក់ទូរទឹកកកផង"
"បាទម៉ាក់ ទុកត្រង់នោះហើយចាំខ្ញុំយកទុក" ថេហ្យុង ងើបចេញមកឈរក្បែរសាឡុងវិញ ។
"ហើយស្រួលខ្លួនឬនៅ?"
"ខ្ញុំលែងអីហើយម៉ាក់"
"កុំជឿ គេមិនទាន់ញាំថ្នាំទេ ទើបញាំអីហើយមុន នេះទេអ៊ំស្រី" ជុងហ្គុក
"នៅផ្ទះកុំទៅណា ម៉ាក់ទៅហាងវិញហើយ"
"បាទ អ្នកម៉ាក់សែនស្អាត"
"បងលើកអោយរៀបចំម្នាក់ឯងទៅ បងទៅធ្វើការ ហើយ"
"អូ៎...ទៅចុះ"
"ជុប៎" ជុងហ្គុក ថើបមាត់ ថេហ្យុង មួយខ្សឺតមុននិង ចេញទៅតាមពីក្រោយម៉ាក់ ថេហ្យុង នាយឆ្លៀតសួរ រកមើលផ្ទះម្តុំនេះជួល ឬទិញសម្រាប់ម៉ាក់និងប្អូននាយផង ។