ភាគទី០២ : ពេលវេលាកន្លង

578 87 1
                                    

មកដល់សាលាលើកដំបូងសិស្សស្រីនៅទីនេះនាំ គ្នាមើលមកនាយកំលោះក្រៅឯកសណ្ឋានដែលបាន ចូលមកជាមួយនិងក្មេងតូចម្នាក់នេះ ។
"ពួកនាងចំមែន មើលទៅមិនដែលឃើញមនុស្សពី មុនមកទេ"
" ថេហ្យុង!"
សិស្សស្រីម្នាក់ដើរមករកគេ នាងគឺស្អាតណាស់ហើយក៏មិនមែនមិត្តរបស់ ថេហ្យុង ដែរនាងជាកូនាក់ មានដែលមានមនុស្សចង់រាប់អាន អែបអបច្រើន ។
"មានការអ្វី!"
"ឯងនាំអ្នកណាមក? ដឹងទេថាសាលាហាមអ្នកក្រៅចូលមកណា"
"នាងឡើងជានាយកសាលាពីពេលណា?"
"ខ្ញុំគ្រាន់តែជួយប្រាប់ឯងទេ តើគេជាអ្នកណា?"
"ខ្ញុំដឹងថានាងចាប់អារម្មណ៍ តែខ្ញុំមិនប្រាប់ តោះ"
ថេហ្យុង អូសដៃ ជុងហ្គុក បន្តទៅទីចាត់ការដើម្បីអោយនាយចុះឈ្មោះចូលរៀនរួចហើយគេក៏ ទៅថ្នាក់របស់គេបាត់ ។ ចំណែក ជុងហ្គុក ក្រោយចុះ ឈ្មោះរួចរាល់ហើយនាយបានត្រលប់ទៅផ្ទះវិញ ទេៗ គឺទៅផ្សារបន្តទិញគ្រឿងទេសសម្រាប់ធ្វើម្ហូប តែម្តង ។ ជុងហ្គុក ដើរចេញមកក្រៅរបងនេះ រួចហើយក៏ឡើងតាក់សុីដើម្បីអោយគេនាំទៅដល់ ផ្សារ ។

រហូតដល់ពេលល្ងាច ជុងហ្គុក ទន្ទឹងចាំមើលអ្នក ផ្ទះនោះមកវិញនាយនិងបានយកអាហារទៅអោយ វិញនោះអី តែទម្រាំមកគឺម៉ោងជិត 9យប់ឯណោះ ព្រោះហាងបិទនៅម៉ោង 7ល្ងាច ។
ពីរនាក់ម៉ាក់កូនជិះម៉ូតូមកដល់ផ្ទះវិញ ជុងហ្គុក រហ័សមកតែម្តង ។
"អុំស្រី!"
"ជុងហ្គុក តើមានអ្វីមែនទេ?"
"បាទនេះ ខ្ញុំបានខ្ចប់អាហារអោយអុំស្រី"
"អរគុណណា៎ ថេហ្យុង យកទៅទុក"
"បាទម៉ាក់" ថេហ្យុង ទទួលប្រអប់អាហារយកទៅទុកដាក់ក្នុងផ្ទះ ជុងហ្គុក ក៏បានមកវិញ ។
ថ្ងៃបន្ទាប់ ជុងហ្គុក ស្លៀកពាក់ឯកសណ្ឋានទៅរួចរាល់ទៅចាំ ថេហ្យុង មុនព្រោះមិនចង់ត្រូវមាត់នាយតូចសែនឆ្នាស់នោះ ។
ឯកសណ្ឋានរបស់ ជុងហ្គុក មានខោពណ៌ខ្មៅនិង អាវក្រៅពណ៌លឿង ចំណែក ថេហ្យុង ថ្នាក់ក្រោមគឺអាវពណ៌ឈាមជ្រូក ។ ទាំងពីរនាក់ទោះបណ្តើរគ្នា ទៅរៀនតែតាមផ្លូវនិយាយមិនដែលត្រូវគ្នាទេ នៅពេលដែល ជុងហ្គុក សួររឿងមែនទែន តែគេបែរ ជាឆ្លើយនៅចម្លើយដែលហួសស្មានទៅវិញ ។

ពេលវេលាកន្លងហួសទៅជារឿយៗ ជុងហ្គុក បានចូលរៀននឹងមានមិត្តថ្មីៗ នាយបានអោយមិត្ត ណែនាំរកកន្លែងធ្វើការក្រៅម៉ោងសម្រាប់នាយធ្វើ ការយកលុយរៀនដោយខ្លួនឯងព្រោះម៉ាក់នាយមិន អាចធ្វើការដូចមុនទេគាត់កំពុងពពោះជាង 5ខែទៅហើយ ។ នាយបានធ្វើការនៅក្លឹបកំសាន្តមួយ កន្លែងដែលមិត្តនាយបានណែនាំវាងាយសម្រាប់ នាយដែលចូលធ្វើការនៅម៉ោង 8យប់និងចេញពីធ្វើការនៅម៉ោង 2អាធ្រាតដោយសារនាយត្រូវ ងើបមករៀនទើបមិនអាចធ្វើការពេញម៉ោងបាន ។ ចំណែករឿងនាយជាមួយ ថេហ្យុង គឺដូចដើម ដូចដើមដែលនិយាយមិនចេះត្រូវគ្នា ថេហ្យុង មាត់ ប៉ប៉ាច់ណាស់ ទម្រាំតែគេឆ្លើយនៅអ្វីដែលនាយបាន សួរគឺគេបូបាច់បែកអូរហូរទន្លេរហូតដល់នាយចង់ខឹង ម្តងៗ តែក៏ស្នឹតស្នាលដោយសារទៅរៀននិងមកវិញ ជាមួយគ្នា ជុងហ្គុក ឆ្លៀតជួយបិទហាងអោយម៉ាក់ របស់ ថេហ្យុង ជាញឹកញាប់ដែរ ។
នេះជាពេលវេលាកន្លងទៅជារឿយៗ នេះគឺ 4ខែ ក្រោយមកហើយពួកគេគឺស្នឹតស្នាលគ្នាជាងមុនច្រើនហើយខែនេះដែរម៉ាក់របស់ ជុងហ្គុក គឺបានសម្រាលកូនរបស់គាត់ជាកូនប្រុស គាត់បានដាក់ ឈ្មោះជាមួយនាមត្រកូលរបស់គាត់គឺ ចន ជុងអាន់ ។ ម៉ាក់របស់ ថេហ្យុង គឺបិទហាងដើម្បីជួយសម្រាលទុក្ខរបស់ យូអុីន គឺដោយសារតែ ជុងហ្គុក ត្រូវប្រលង ពាក់កណ្តាលឆ្នាំនៃថ្នាក់ទី១១ របស់នាយទម្រាំនឹងទំនេរវិញ ។
"ថ្ងៃនេះមានប្រលងទេ?"
"មែនហើយគឺថ្នាក់ទី៩ គឺប្រលងក្រោយគេ ហ្យុងគឺប្រលងនៅថ្ងៃនេះមែនទេ?"
"អឹម!!"
"ប្រលងគឺយូរណាស់ កុំភ័យដល់ញាំអីមិនចូល ប្រយត្ន័តែខ្យល់ករក្នុងបន្ទប់ប្រលងទៅ"
លឺប្រយោគផ្តែផ្តាំនេះហើយធ្វើអោយ ជុងហ្គុក អស់សំណើចឡើងមក មើលទៅគេបែបមិនស្គាល់សិស្សពូកែដូចជានាយទេ។
"អេ...ទៅណា?"
ជុងហ្គុក ស្រែកសួរភ្លាមៗនៅពេល ថេហ្យុង រត់ទៅមុនចោលនាយសម្តៅទៅម៉ាតនៅខាងមុខនោះយ៉ាងលឿន ។ ជុងហ្គុក ដើរតាមទម្រាំដល់គេក៏ឱបនំ ចេញមកវិញទៅហើយ ។
"ទិញអីច្រើនម៉្លេះ?"
"នេះយកទៅ"
"អោយបង?"
"អឹម! យកទៅហើយឆាប់ឡើង"
ថេហ្យុង ថាហើយ ជុងហ្គុក ក៏ដោះកាតាបគេចេញ ដើម្បីរ៉ូតដាក់នំទុកក្នុងនេះ ។
"ប្រលងគឺភ័យណាស់ ហើយយូរទៀតគឺពេញមួយថ្ងៃ ហ្យុងញាំនំទាំងនេះសិនទៅកុំអោយភ័យញ័រដល់ក្រពះ"
"អរគុណ! តែអស់ប៉ុន្មាន?"
"ឆើស!"
ថេហ្យុង ជម្រេញមិនតបនិងនាយរួចក៏ដើរហួសទៅមុន ។ នេះគេហៅថាទឹកចិត្ត សួរតម្លៃឬចង់អោយលុយវិញ? ចំមែន ។ ជុងហ្គុក សើចឡើងមកក្រវី ក្បាលហួសចិត្តនិងក្មេងឆ្នាស់មាត់ដាចតែគេចិត្តល្អខ្លាំងណាស់ ។
     ដោយសារប្រលងពេញមួយថ្ងៃ ថេហ្យុង មានតែ ចេញមកមុនគេក៏ត្រូវមើលមេរៀនប្រលងនៅអាទិត្យក្រោយដូចគ្នា ។
    មកដល់ផ្ទះម៉ាក់របស់គេមិននៅទេ ប្រហែលជានៅមើលម៉ាក់របស់ ជុងហ្គុក ព្រោះគាត់មិនមាន ញាតិឯណាទេ ។ តាមផ្លូវចេះតែមានអារម្មណ៍ថាមាន អ្នកដើរតាមគេក៏ភ័យដែរ ទោះកាចមាត់ដាចតែគេជា ក្មេងទន់ជ្រាយតែប៉ុណ្ណោះ ឆាប់ភ័យនឹងឆាប់ខ្លាច ។ ដៃលូកយកកូនសោរផ្ទះពីក្នុងកាតាបដើម្បីចាក់ចូលក្នុងផ្ទះអោយបានលឿនតែក៏មានដៃមួយទៀត លូកចូលមកចាប់ឃាត់ជាមុន ។ ព្រះអើយភ័យណាស់ តើគួរធ្វើម៉េច?
"ថេហ្យុង! គឺប៉ា"
សម្លេងនេះធ្វើអោយអ្នកកំពុងធ្មេចភ្នែកភ័យសម្រួលអារម្មណ៍បានមកវិញមុននឹងបើកភ្នែកងាកមើលទៅគាត់ ។
"ប៉ា...ប៉ាមកធ្វើអី?"
"ប៉ានឹកកូន"
នាយជាឪពុកបម្រុងចូលទៅអោបតែ ថេហ្យុង ក៏គេចចេញ ។
"ថេហ្យុង"
"ប្រាប់ពីគោលបំណងប៉ាមក"
"ម៉ាក់ឯងទៅណា?"
"ម៉ាក់នៅហាង"
"ថ្ងៃនេះមិនបើកហាងទើបប៉ាមកទីនេះ"
"បានន័យថាប៉ាទៅរកម៉ាក់រហូតមែនទេ? ប៉ាទៅរកគាត់ធ្វើអី?"
"គឺ...ប៉ា...ថេហ្យុងហា៎ មានលុយខ្លះទេ?"
"ហុឹស...ថាហើយលោកប៉ារបស់ខ្ញុំបើមិនអត់គឺមិន ឃើញកូនដូចខ្ញុំទេ តែលោកប៉ាហា៎ ប៉ាថាទៅមើល កូនអាយុ 14ឆ្នាំរៀនថ្នាក់ទី9គ្មានឪពុកជាគោលចំហររកលុយចិញ្ចឹមគ្រួសារតើកូនម្នាក់នោះគួរតែមានលុយប៉ុន្មានក្នុងខ្លួន?"
"មានប៉ុន្មានអោយប៉ុណ្ណឹងសិនមក"
"តើលោកសមជាប៉ាដែលទេ?"
"អោយមកនេះ"
នាយចំណាស់ស្រាប់តែឆក់យកកាតាបពីដៃរបស់ ថេហ្យុង តែគេរហ័សចាប់ជាប់ ។
"ប៉ាចង់ធ្វើអី? អោយមកខ្ញុំវិញ"
"អោយប៉ាមក អោយលុយមកប៉ា"
"ខ្ញុំគ្មានលុយទេ"
"ឆាប់អោយមក"
"ខ្ញុំមិនអោយ អីយ៉ាស់...អ៊ួយ!"
ថេហ្យុង ត្រូវគាត់រុញអោយដួលអ៊ុកគូទដើម្បីបាន កាតាបរបស់គេទៅ ។
"នែ៎ ធ្វើស្អី?"
ជុងហ្គុក ដែលដើរមកពីសាលាតែម្នាក់ឯងក្រឡេក ទៅឃើញក៏ស្រែកពីចម្ងាយនឹងប្រញាប់រត់ចូលទៅជួយលើក ថេហ្យុង ឡើង ។ ចំណែកឯនាយចំណាស់ កាលបើឃើញមានមនុស្សមកបែបនេះក៏ប្រញាប់បោះកាតាបរបស់នាយតូចចោលហើយរត់ទៅបាត់។
"កុំហ្យុង! កុំតាមគាត់អី"
ថេហ្យុង ភ្លាមៗប្រញាប់ហារស្តីឃាត់ដំណើរនាយ ជំទង់ដែលបម្រុងនឹងរត់ទៅតាមនោះ ។
"ហេតុអី? គ្រែងមុននេះ..."
"គាត់ជាប៉ារបស់ខ្ញុំទេ អោយគាត់ទៅចុះ"
"ប៉ាឬ?"
"ហៃយ៉ា...កុំខ្វល់អី! អ៊ួយ..."
ថេហ្យុង ឱនទៅរើសកាតាបរបស់គេដៃម្ខាងទប់ត្រង់គូទដែលឈឺដោយសារដួលអុកគូទមិញនេះ ។
"មិនអីមែនទេ?"
"មិនអីទេ"
"តែថាមុននេះ..."
"ហ្យុង! ថ្ងៃនេះធ្វើម្ហូបនៅផ្ទះខ្ញុំទៅ ម៉ាក់ ប្រហែលជានៅផ្ទះហ្យុងហើយ"
"អញ្ចឹងចូលផ្ទះមុនទៅ បន្តិចទៀតបងមក"
ជុងហ្គុក ប្រញាប់ទៅផ្ទះរបស់នាយរៀបចំប្តូរខោអាវចេញដើម្បីមកជួយរៀបចំចម្អិនអាហារពេល ល្ងាចជាមួយ ថេហ្យុង ។ ឯ ថេហ្យុង វិញហៅនាយ មកជាគ្នាព្រោះតែខ្លាចប៉ារបស់គេមកវិញម្តងទៀត ។
"ថេហ្យុង"
សម្លេងស្រែកហៅអោយអ្នកខាងក្នុងផ្ទះចេញមក បើកទ្វារ ។ ជុងហ្គុក មកព្រមជាមួយបន្លែនិងសាច់ខ្លះ ក្នុងដៃចូលទៅក្នុងផ្ទះជាមួយនាយតូចជាម្ចាស់ផ្ទះ ។
"ថ្ងៃនេះ ថេហ៍ ត្រូវជួយបងធ្វើម្ហូប"
"ខ្ញុំ? ខ្ញុំមិនចេះធ្វើទេ អ្វីក៏មិនចេះដែរ! សុំទៅមើល មេរៀនប្រលងសិន...អា៎...ហ្យុងៗ"
ថេហ្យុង ស្រែកឡើងនៅពេលដែលខ្លួនចង់រត់តែនាយជាបងចាប់ករអាវជាប់អូសចូលចង្ក្រានបាយ ជាមួយគ្នា ។
"ក្មេងកម្ជិល! ដាំបាយហើយមកឈរជិតបង បងនិង ប្រាប់ ត្រូវចេះធ្វើម្ហូបអោយម៉ាក់ញាំព្រោះគាត់មកពី រកសុីខាងក្រៅគឺហត់ណាស់ ដឹងហើយឬនៅ?"
"ក៏បានៗ ឆើស! ហ្យុងគួរតែធ្វើជាប៉ារបស់ខ្ញុំទៅទើបត្រូវ"
"ចង់អោយជាប៉ាបែបណា?"
"ប៉ាគឺប៉ា មានបែបស្អី?"
"ពេលឯងធំពេញវ័យចាំបងធ្វើជាប៉ាអោយ"
"ហ្យុង ពិតជាឆ្គួតពិតមែន"
ថេហ្យុង ជេស្តីអោយនាយឡើងលែងប្រកាន់ទៅ ហើយបើមាត់នេះពូកែជេកាត់ទៅណាបើម៉ាក់គេដូច ជាស្លូតសោះ ។
ពួកគេទាំងពីរនាក់នៅចង្ក្រានបាយធ្វើម្ហូបដាំបាយ ជជែកគ្នា ជុងហ្គុក នៅកំដរគេដល់មេឃងងឹតនឹងជួយ ពន្យល់មេរៀនអោយគេទុកប្រលងផង មើលទៅគេ រៀនមិនសូវជាពូកែប៉ុន្មាននោះទេ ។

ថ្ងៃកើតជាខែឡើងទៅជាឆ្នាំ ទំនាក់ទំនងអ្នកជិតខាងកាន់តែស្នឹតស្នាលឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាពេលនិយាយស្តីហាក់មិនសូវជាចុះ សម្រុងគ្នាក៏ពិតមែនតែកាយវិការគឺយកចិត្តទុកដាក់និងគ្នាណាស់ ។
នៅក្នុងឆ្នាំនេះ ថេហ្យុង គឺរៀនថ្នាក់ទី12 ហើយ ឈានចូលវ័យ 17ឆ្នាំ ថេហ្យុង គឺពិតជាស្រស់ស្អាត ជាជាងមនុស្សស្រីទៅទៀតបូករួមនឹងចរឹកក្រមិច ក្រមើម កាចឆ្នាស់ រពិលរពូចដូចស្វាធ្វើអោយអ្នកជិត ខាងម្នាក់ងារជាបងប្រុសលួចស្រលាញ់ខ្នាញ់និងគេកាន់តែខ្លាំងឡើងរាល់ៗថ្ងៃ ។ កាលបើកាន់តែស្រស់ស្អាតទៅតាមវ័យ ថេហ្យុង ក៏កាន់តែមានអ្នកបង្អាប់កាន់តែច្រើន ។ កាលនៅមុនពេល ជុងហ្គុក មកដល់ក្មេងប្រុសវ័យ 14ឆ្នាំម្នាក់នោះបានលួចស្រ-ឡាញ់រាមច្បងដែលជាតារាវិទ្យាល័យម្នាក់ កាលដែលបែកធ្លាយគឺព្រោះម្នាក់នោះដើរប្រាប់គេឯង គ្រប់គ្នាបានមើលមកគេថាជាហ្គេយ៍ មិត្តស្នឹត ស្នាលបានដើរចេញពីគេនោះគឺជាមូលហេតុដែល ថេហ្យុង មិនចង់អោយ ជុងហ្គុក ដឹងច្រើនពីគេខ្លាចនាយទទួលយកមិនបានហើយលែងចូលចិត្តគេដូចអ្នកផ្សេងៗដែរ ហើយគេមិនដឹងថាអាចលាក់ចរិកមួយនោះជាមួយ ជុងហ្គុក បានដល់ពេលណានោះទេ ។
ជុងហ្គុក បានលាឈប់ពីកន្លែងធ្វើការចាស់នោះ ហើយទៅធ្វើការកន្លែងផ្សេង គឺនៅក្នុងម៉ាតដែល ថេហ្យុង ឧស្សាហ៍ទិញនំអោយនាយនៅថ្ងៃប្រលងនោះនាយធ្វើនៅពេលយប់ដូច្នេះនាយទំនេរនៅពេលល្ងាចក្រោយចេញពីរៀនក៏តែងតែនាំប្អូន អាយុ 4ឆ្នាំរបស់នាយទៅដើរលេងជាមួយ ថេហ្យុង នេះឯង ។

"ហ្យុង! ថ្ងៃនេះពួកយើងទៅសួនកំសាន្តល្អទេ?"
"នឹកឃើញអី?"
"ជុងអាន់ អាយុ 4ឆ្នាំគេអាចទៅលេងទីនោះបាន ហើយ ណា...ហ្យុង! ខ្ញុំចង់ទៅលេងទីនោះ"
"ទៅរកតាក់សុីសិន"
"ជិះម៉ូតូខ្ញុំក៏បាន ម៉ាក់មកពីធ្វើការវិញហើយ"
"មិនបាក់ម៉ូតូហើយទេដឹង?"
"យ៉ា! ចង់មើលងាយ? គិតថាម៉ូតូធ្វើពីអី? បើដឹកមនុស្សបាក់អាចហៅវាថាសត្វជំនួសវិញ"
"អា៎...បានហើយៗ បងទៅហៅ ជុងអាន់ សិនចាំនៅទីនេះហើយ"
ជុងហ្គុក ដើរចេញពីមុខផ្ទះ ថេហ្យុង បន្តទៅផ្ទះរបស់នាយនាំប្អូនពៅនាយទៅដើរលេងបន្តិច ។ វាសឹងជាទម្លាប់ទៅហើយ បើដើរលេងជាមួយអ្នកផ្សេង មិនថាប្រុសឬស្រីមកវិញ ថេហ្យុង មិនស្តីរពីរបីថ្ងៃ ដោយគ្មានមូលហេតុបែបនោះទើប ជុងហ្គុក យកគេ ទៅជាមួយជំនួសវិញ ។

To be continue...

.

១៥ថ្ងៃ នៅចូរស៊ន Donde viven las historias. Descúbrelo ahora