Ephisode 15(ស្រគត់ស្រគំបែបនេះចូលចិត្តទេ?​)

297 19 3
                                    


#អាហារពេលល្ងាច

នៅលើតុដល់ប្រណិតរលេចដោយពណ៍
ត្នោតរលោងទ្រនូវម្ហូបអាហារច្រើនគួរសម
នៅជ្រុងម្ខាងនៃតុបង្ហាញអោយឃើញ
លោកយាយដែលអង្គុយនៅកៅអីរាងធំ
ជាអ្នកទាំងពីរ​។​
លោកយាយញញឹមបណ្តើរសម្លឹងមើលចៅៗដែលកំពុងតែសម្លឹងមើលម្ហូបម្តង
មួយៗត្បិតវាច្រើនគួរសមសម្រាបពួក​គេ
ឃើញដូ​ច្នេះលោក​យាយ​ក៏និ​យាយ

«នៅមើលយូរទៀតទេបើដូច្នឹងយាយហូប
មុនហើយ..ហ្អឹសៗៗ..»

លឺបែបនេះអ្នកទាំងពីរក៏ចាប់ផ្តើមប្រតិបត្តិ
ការម្ហូបដែលនៅលើតុដោយមិនចាំបាច់
ក្រែងចិត្តលោកយាយរបស់គេតរទៅទៀត

*
*
*
*

#នៅតាមដងផ្លូវទៅផ្ទះវិញ

ក្នុងឡានទាំងមូលពាសពេញទៅដោយ
ចំហាយនៃភាពតានតឹង  ស្ងាត់ជ្រងំ
ឮតែសម្លេងខ្យល់ដង្ហើមចុះឡើងគ្មានឈប់
មួុយវិនាទីណា  ខណៈពេលដែលឡានបានចេញមកបាន
រយៈពេលប្រមាណជា១០នាទីទៅហើយនោះ..
(តឹងធូងជំនួស)
គ្មានភាគីខាងណាមួយនិយាយអ្វីមួយម៉ាត់
ឡើយ..

អាយយូនាងអង្គុយដោយឱបជើងទាំងពីរ
បែរទៅមើលទេសភាពនាពេលរាត្រីនៅ
តាមដងផ្លូវដែលពួកគេកំពុងចរលើ
នាងនៅស្ងៀមវាគឺខុសពីចរិករបស់នាង
ដាច់តែម្តង។​ពីមុនអោយតែជិះឡានជា
មួយរាងក្រាសនាងមិនដែលនៅស្ងៀមទេ
រហូតដល់ពេលខ្លះនាយទម្លាក់នាងតាមផ្លូវ
ក៏មានដែររូបភាពនាពេលនេះហាក់ធ្វើឲ្យ
អ្នកដែលកំពុងបើកឡានមិនឆ្ងល់មិនបាន

«ប្លែក...!! »មួយម៉ាត់របស់រាងក្រាស់បន្លឺ
ឡើងកាត់ផ្តាច់អស់ភាពតានតឹងអម្បាល
មាណ។​

រីឯអ្នកដែលកំពុងតែអង្គុយគយគន់ផ្នែក
ខាងក្រៅនោះឮដូច្នេះក៌ងាកមករកនាយ
ទាំងចងចញ្ចើម។​

« ហ្អឹម?​!​..បងហ្គុកនិយាយអីមេញនេះ? »
នាងសួរទៅកាន់នាយ

«គឺ..ប្លែក​..ប្លែកខុសពីមុន..ស្រគត់
ស្រគំប្លែកខុសពីមុន..មានដឹងខ្លួនទេ?​»
រាងក្រាសនិយាយទៅកាន់នាងល្អិតទាំងញញឹមស្រាលៗ

🔎ស្វែងរកផ្លូវចូលបេះដូងបង​🔍          [Slow uploud]     Where stories live. Discover now