Ephisode 4

316 22 2
                                    

ខឹងនឹងoppaមែនទេ?​

ចាកផុតពីថ្ងៃឈប់សម្រាកក៏ចូលមកដល់ថ្ងៃចន្ទនៃសប្តាហ៍ថ្មី។​សម្លេងអ៊ូអររបស់សិស្សនិសិត្សទាំងប្រុសស្រី
បានឮរំពងពេញទីធ្លាសាលាបើឲ្យយើងមើលទៅពួកគេគឺដូចជាមិនខ្វល់ខ្វាយពីអ្វីឡើយជីវិតរបស់ពួកគេដូចជាសប្បាយរហូតមុនដែលជួបទុក្ខសោកអ្វីសោះ។​

ផ្នត់គំនិតនេះបានកំពុងតេក្នុងស្ថិតនៅក្នុងការគិតរបស់នាងតូចដែលកំពុងតែអង្គុយត្រម៉ង់ត្រមោចតែម្នាក់ឯងនៅលើបង់មួយដែលនៅក្បែរសួនច្បារយ៉ាងស្ងាត់លឺសូរតែសំនៀងនៃបក្សាបក្សីកំពុង​ស្រែកច្រៀងនៅលើវេហាធ្វើអោយនាងតូចមានអារម្មណ៍Sadមួយកំរិតទៀតនាងបន្តមើលទៅធម្មជាតិ(មនុស្សនឹងអ្វីផ្សេងៗ)ដែលនៅនឹងមុខនាងជារឿយៗ<ហឹម>ដង្ហើមធំបានបន្លឺឡើងកាត់បរិយាកាសបំភាយទៅតាមវេយោដែលរសាត់រសាយគ្មានទិសគ្មានដៅដូចជាចិត្ត្តរបស់នាងនៅពេលនេះឯងមិនដឹងជាគិតស្រមៃហោះហើរទៅ
ដល់ណាឡើយ..។​

បើអ្នកសរសេររៀបរាប់បែបនេះម្លោះហើយអ្នកអានកុំទាន់ឆោតឆ្ងល់ហេតុអ្វីនាងនៅអង្អុយតែម្នាក់ឯងហើយថែមទាំងគិតដូច្នេះទៀត។​ពិតណាស់នាងកំពុងតែ
អន់ចិត្តនឹងខ្លួនឯងហេតុអ្វីមិនសប្បាយដូចគេទាំងដែលនាងមានអ្វីៗគ្រប់យ៉ាងដែលចង់បាន(សម្ភារៈឬរបស់ប្រើប្រាស់)តែនាងមិនអាចសប្បាយដូចពួកគេបាន
ឡើយមិនខុសទេសរុបមកគឺថានាងអ្វីដែលនាងចង់បាននោះគឺបេះដូងនាងមិនដឹងធ្វើយ៉ាងណាទេទើបអាចយកបេះដូងcrushរបស់គេបាននោះ។​មិនមែននាងមិនយកចិត្តទុកទេគឺនាងព្យាយាមអស់10ឆ្នាំហើយ
មិនមែនលំៗយកតែលុយទេណា...គិតដល់ចំណុចនេះនាងតូចខាំមាត់ក្តៅក្រហាយក្នុងចន្តាអស់ហើយនាងរកវិធីអោយគេលង់ស្រលាញ់នាងវិញលែងបានហើយគិតសព្វៗទៅcrushគេតែម្នាក់ឯងពិតជាកំសត់ណាស់ហើយតែចំណុចនេះគឺនៅមធ្យមនៅហើយតែអ្វីដែលងំនោះគឺថាតាមញ៉ែគេ10ឆ្នាំហើយគេមិនមើលសូម្បីតែគូទរបស់យើងផងហឹស!​!​!​!​!​!​
បើពិបាកយ៉ាងនឹងគួរតែទៅរកគ្រូស្នេហ៍ហើយទើបល្អ
គិតដល់កន្លែងនេះនាងតូចក៏អស់សំណើចជាខ្លាំងក្រៃ
លែងតែមិនហ៊ានសើចឮៗបានត្រឹមយកដៃខ្ទប់មាត់ព្រោះនាងអង្គុយតែម្នាក់ឯងខ្លាចពេលគេមើលមកនាងចោទថានាងនេះវិកលចរិតទទេៗហាហា៎!​!​!​

🔎ស្វែងរកផ្លូវចូលបេះដូងបង​🔍          [Slow uploud]     Where stories live. Discover now