Ephisode 11( ឈឺគូទ..ឈឺកេះ!​!​)

330 34 6
                                    


"នែ៎!​ងើបឡើងមកព្រះអើយ! "

ត្រៀមឈានជើងនឹងចាកចេញតែក៏ត្រូវ
អាកខានដោយសារតែក្មេងក្បាលរឹងកែ
កែមិនឡើងដែលកំពុងតែអង្គុយយំយ៉ាង
សកម្ម ហេតុអី?​ព្រោះថាវាជាចំនាញរបស់
នាងក្មេងជើងល្អម្នាក់នេះនឹងហើយ!​
រាងក្រាស់ឱនទៅមើលនាងដោយទឹកមុខ
ហួសចិត្តឥត​ឧបមា! បើគ្រាន់តែគេវាសជើងបន្តិចមិចក៏នាង
យំហាក់ដូចធ្លាក់ពីលើផ្ទះ!​នេះបើថារំអួយ
ទើបត្រូវជាង!​

"យូយៗ​...ឈឺ..."

"អុើណា! ឈឺត្រង់ណា?​"

អង្គុយមើលនាងទាំងហួសចិត្តហើយក៏
ខ្ចិលនឹងប្រកែកបើកាលណានាងយំដូច្នេះ
ហើយគេមានតែចាក់បណ្តោយតាមនឹង
សិនទៅខ្លាចថាទឹកភ្នែកហូរលិចផ្ទះរបស់នាង​។​
នាយសួរទៅស្របពេលដៃម្ខាងលើកមក
អង្អែលក្បាលរបស់នាង

"ហឹកៗឈឺ..ឈឺគូទ...ហឹកឈឺកេះ​"
(កេះ=ចង្កេះ  ឲ្យយល់ភាសាក្មេងផង😒)

កាលបើបានស្តាប់នាងរៀបរាប់ទាំងលំ
បាកលំបិនហើយនោះរាងក្រាស់ដែលត្រូវ
ជាជនបង្កអត់អាណិតនាងមិនបាន
និយាយជារួមគឺថានាយស្តាប់មិនចង់បាន
នឹងភាសារបស់នាងក្មេងល្អិតម្នាក់នេះ!​

"អុើណា!​មោះ! ងើបឡើងមក!​"

រាងក្រាស់ទោះបីជាឆ្ងល់ខ្លាំងយ៉ាងណាក្តី
ក៏សុខចិត្តមិននិយាយសួរស្អីឡើយ
នាយបោះដៃអោយនាងចាប់ដើម្បីងើប
ឡើងពីការូនោះតែថា..

"អត់..ហឹកៗ..ពរ..ពរគេ!​"

ស្អីគេ?​នេះ!  គេស្តាប់ច្រឡំឬ?​
ពរ?​ចឹងឬ?​លេងសើចពេកហើយ!​
សូម្បីតែសង្សារក៏នាយមិនដែលបីផងកុំថា
ឡើយពរនោះ?​!  

រាងក្រាស់ឈរអស់កម្ពស់យកដៃជ្រែងហោប៉ៅបញ្ចេញទឹកមុខជ្រួញទៅកាន់នាង
មែន!​គេមិនពេញចិត្តទេថ្វីបើគេធ្វើអោយ​នាងឈឺមែនតែវាក៏ជាអចេទនាដែរ!​
គ្រាន់តែប៉ះត្រូវតិចទួចសុទ្ធតែអោយគេពរ
ចឹងឬ?​! មិ​នមែនគេខ្លាចធ្ងន់ស្អីទេព្រោះមាឌនាង
ដូចម្ជុលចឹងនោះ!​តែនាយគឺហួសចិត្ត!​
នឹងពាក្យសម្តីរបស់នាងនេះនាងធំហើយ
ពេញក្រមុំហើយមិនមែនក្មេង៥ខួបទេ!​

🔎ស្វែងរកផ្លូវចូលបេះដូងបង​🔍          [Slow uploud]     Where stories live. Discover now