ពេលនេះមេឃចាប់ផ្ដើមស្រទុំហើយ អាកាសធាតុក៏ត្រជាក់ល្អ ទើបពួកគេនៅអង្គុយនិយាយគ្នាលេងក្បែរមាត់សមុទ្យរហូតដល់ថ្ងៃរៀបលិច ។
«និយាយអញ្ចឹង ជុងត្រឡប់ទៅវិញនៅពេលណា?»ហេប្យុល
«ក៏ត្រឡប់ទៅវិញនៅថ្ងៃស្អែកនេះហើយ ព្រោះមិនប៉ុន្មានថ្ងៃទៀតទេក៏មានប្រជុំនៅអូស្រ្តាលី ខ្ញុំត្រូវហោះទៅទីនោះមួយអាទិត្យទើបបានត្រឡប់មកវិញ »ហូស៊ុក
«លឿនដែរតើហ ស្មានថានៅពីរបីថ្ងៃទៀតទើបត្រឡប់ទៅវិញ ឃើញមិនឮនិយាយប្រាប់»ហេប្យុល
«ក៏ចង់ប្រាប់នៅថ្ងៃនេះហើយតែពេលនេះក៏សួរល្មម»ហូស៊ុក
«ខ្ញុំភ្លេចអរគុណរឿងកាលពីម្សិលមិញ ។គឺមិននឹកស្មានថានិងមានរឿងបែបនេះកើតឡើងទេ បើមិនបានជុងទេខ្ញុំចប់មិនខាន ។ខ្ញុំគ្មានអ្វីយកមកតបស្នងវិញទេទេណា តែបើមានធុរៈសំខាន់ដែរខ្ញុំអាចជួយបានមកពឹងខ្ញុំបានគ្រប់ពេល» ហេប្យុលរហ័សនិយាយពីរឿងម្សិលមិញឡើងកាលបើថ្ងៃស្អែកនាងគ្មានឱកាសបានអរគុណគេនោះទេ នាងក៏មិនដឹងថាយកអ្វីមកតបស្នងគេបានក្រៅពីពាក្យអរគុណមួយម៉ាត់នេះពិតមែន ។
«ជារឿងតិចតួច ចុះពេលនេះបានធូរចិត្តខ្លះឬនៅ?»
«ខ្លាំងណាស់ តែក៏នៅខ្លះដែរ ខ្ញុំមិនដែរជួបរឿងបែបនេះពីមុនមកទេ»
«មិនអីទេ លែងមានបញ្ហាបែបនេះកើតឡើងទៀតហើយ។ឬទៅនៅសេអ៊ូលតែម្ដងទៅ នៅជិតខ្ញុំស្រួល» ហូស៊ុក និយាយទាំងដឹងពីគោលបំណងរបស់ខ្លួនឯងច្បាស់ហើយ គេចង់ធ្វើអី គិតអីនាងតាមមិនទាន់ទេ ព្រោះក្រសែភ្នែកដែរនាងមើលគេវាខុសគេពីពេលគេមើលមកនាងឆ្ងាយណាស់។
YOU ARE READING
🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5
Fanfictionគេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរខ្លួនគេជាងគេ តែងតែបានឃើញគេញញឹម និងទទួលបានភាពទន់ភ្លន់ពីគេមករហូត✨🌷 នាងនិយាយថាគេជាមនុស្សប្រុសអស្ចារ្យណាស់ ពូកែណាស់ និងសង្ហារណាស់ តែនាងមើលមិនឃើ...