ភាគទី35

936 40 2
                                    

«ចាស»

គ្រាន់តែនាងឆ្លើយថាយល់ព្រមភ្លាម សម្លេងទះដៃនិងហ៊ោរស្រាប់តែបន្លឺឡើង រូបរាងមនុស្សមួយក្រុមក៏បង្ហាញឡើងក្រោយមានភ្លើងបើកឡើងមកធម្មតាវិញ ធ្វើអោយរាងស្ដើងឯណេះភ្ញាក់មិនគួរអោយជឿរ។

«ប៉ា??? , ម៉ាក់ ???» ហេប្យុលស្ទើរមិនជឿនិងភ្នែក ថាអ្នកដែរកំពុងឈរមើលមកខ្លួនជាប៉ាម៉ាក់របស់នាង ។ នាងខានជួបពួកគាត់មកយូរណាស់ហើយ យូរពិតមែនរិតតែមិនគិតថាគាត់មកឈរនៅត្រង់នេះបាន ក្នុងថ្ងៃដែរមានការរៀបចំបែបនេះ ។

«ឆាប់ទៅជួបពួកគាត់ទៅ» ហូស៊ុករហ័សដឹកដៃនាងទៅរកអនាគតប៉ាម៉ាក់ក្មេកដែរឈរនៅជុំគ្នាជាមួយបងប្អូនរបស់គេ ។ ឱកាសល្អបែបនេះខំអញ្ជើញមកទាំងគ្រួសារហើយ ទើបថ្ងៃនេះក៏ឃើញមកជុំគ្នាតែម្ដង ។

«សុខសប្បាយទេកូនម៉ាក់?» អ្នកស្រីឆាយ៉ុលសួរឡើង មុននិងលាដៃចាំក្រសោបកូនស្រីសំណព្វរួចជាស្រេច ឃើញនាងមានអ្នកមើលថែដែរគាត់អាចទុកចិត្តបានបែបនេះ ស្លាប់ភ្នែកទៅក៏បិទភ្នែកជិតហើយ។

«ចាសស សប្បាយណាស់ ចុះម៉ាក់ប៉ា? ខ្ញុំសុំទោសដែរមិនបានទៅលេងអ្នកទាំងពីរញឹកញាប់ ក៏មកដល់ទីនេះហើយមិនបានទាក់ទងទៅទៀត» ហេប្យុលរលីងរលោងទឹកភ្នែកព្រោះមានអារម្មណ៍ថាខុសខ្លាំងនិងអ្នកដែរឈរនៅចំពោះមុខ អារម្មណ៍រំភើបលាយឡំចូលគ្នាទើបធ្វើអោយដំណក់ទឹកភ្នែកស្រស់មកដោយមិនបាច់ប្រឹង នាងខ្លាចថាគាត់បន្ទោសនិងមិនបានធ្វើជាកូនស្រីល្អ ក្នុងចិត្តក៏ខ្លាចថាគាត់ខឹង អស់សង្ឃឹមនិងខ្លួនអីបែបនេះ ។

«មិនអីទេកូន ជុងគេឧស្សាហ៍ខលមករកម៉ាក់ណាស់ះ ដឹងថាសុខទុក្ខកូនល្អ ម៉ាក់នេះក៏សប្បាយចិត្តណាស់ទៅហើយ» អ្នកស្រីឆាយ៉ុលញញឹមស្រស់និងលើកដៃទៅក្រវាសទឹកភ្នែកចេញពីមុខនាង គាត់មិនបានទាក់ទងនិងនាងញឹកញាប់ពិតមែន តែហូស៊ុកខលទៅលេងគាត់ស្ទើររាល់ថ្ងៃ ទាំងយករបស់ទៅអោយ ទាំងសួរសុខទុក្ខយកចិត្តទុក្ខដាក់ មិនចម្លែកទេដែរគាត់ស្រឡាញ់ទុកចិត្តគេដល់ថ្នាក់នេះ ព្រោះគេកាលពី4ឆ្នាំមុននិងឥឡូវនេះគេមិនដែរប្រែប្រួលនោះទេ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now