ហេប្យុលពេលនេះដូចជារូបចម្លាក់ ពេលនៅសុខៗស្រាប់តែត្រូវគេចាប់ថើបបែបនេះ ។ ដៃគេម្ខាងក្រសោបចង្កេះនាងជាប់អោយនាងនៅអង្គុយនៅលើភ្លៅរបស់គេមិនអាចរើទៅណាបាន ។ នាងមានអារម្មណ៍ចម្លែកខុសធម្មតា វាដូចជាមិនមែនអារម្មណ៍ដែរត្រូវគេបង្ខំនោះទេ មិនយល់ថាបែបនេះមិនត្រឹមត្រូវទេ តែវាស្រាប់តែផ្អែមល្ហែមពេលម្នាក់នោះជាគេទៅវិញ ។
(ឆ្កួតហើយ ឯងវង្វេងហើយ ) ខួរក្បាលនាងស្រែកប្រាប់ថាបែបនេះមិនត្រឹមត្រូវទេ នាងមិនអាចតបស្នាមថើបទៅវិញទេ នាងកំពុងដើរហួសបន្ទាត់ខណ្ឌដែរនាងខំឃាំងកន្លងមកហើយ តែដែរមិនបដិសេដព្រោះនាងកំពុងធ្វើតាមបេះដូងរបស់នាង បេះដូងរបស់នាងប្រាប់ថាវាមិនខុសទេ មិនខុសសូម្បីតែបន្តិចស្របពេលគេជាបុរសដែរស្រឡាញ់នាង មិនមែននាងស្រឡាញ់តែម្ខាង គេជាបុរសដែរនាងមិនអាចគិចផុតទៅណាបានសូម្បីតែថ្ងៃអនាគត គេជាគូរជីវិតនាងដែរនាងមិនអាចប្រកែកបាន គ្មានហេតុផលអវិជ្ជមានមួយណាដែរមករាំងស្ទះទំនាក់ទំនងរវាងពួកគេទេ ប្រសិនបើនាងមិនគិតដោយខ្លួនឯងហើយ ទទួលយកក្ដីស្រឡាញ់ពីគេទៅ។
រវល់តែធ្លាក់អន្លង់ក្នុងការគិតពេលដឹងខ្លួនមកវិញខ្លួនរបស់នាងក៏មកដេកនៅលើពូកទៅហើយ ហូស៊ុកថើបនាងយ៉ាងផ្អែមល្ហែម ស្រទន់ និងថ្នាក់ថ្នមបំផុតរហូតនាងមិនអាចលើកដៃយកមកច្រានទ្រូងរបស់គេបាន កាន់តែថើបកាន់តែជ្រាលជ្រៅ ហើយវិនាទីបន្ទាប់ ទុកអោយអ្នកអានស្រមៃខ្លួនឯង😭🔥
........
ល្ងាចរសៀលម៉ោង4ជាងហើយ ពន្លឺព្រះអាទិត្យកាន់តែក្រហមឆ្អិនឆ្អៅដូចជាពណ៍មាស ជះចំកន្លែងណាកន្លែងនោះនិងភ្លឺចញ្ចេញចញ្ចាចពាសពេញបើសូម្បីតែទឹកសមុទ្យក៏ចាំងពន្លឺភ្លឺផ្លេកមកដូចជាមានគ្រាប់ពេជ្យអណ្ដែតដែរ។
ប៉ុន្មានម៉ោងនេះមានរឿងអ្វីកើតឡើងគ្រប់គ្នាប្រហែលជាដឹងហើយទើបក្នុងបន្ទប់ដែរមានពណ៍មាសចាំងចូលមកខាងក្នុងពេលនេះ បង្ហាញអោយឃើញរាងកាយកម្លោះក្រមុំមួយគូរកំពុងគេងក្រសោបគ្នាយ៉ាងស្អិតរមួត ។
YOU ARE READING
🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5
Fanfictionគេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរខ្លួនគេជាងគេ តែងតែបានឃើញគេញញឹម និងទទួលបានភាពទន់ភ្លន់ពីគេមករហូត✨🌷 នាងនិយាយថាគេជាមនុស្សប្រុសអស្ចារ្យណាស់ ពូកែណាស់ និងសង្ហារណាស់ តែនាងមើលមិនឃើ...