មិនប៉ុន្មានថ្ងៃក៏កន្លងផុតទៅ ហូស៊ុកក៏បានត្រឡប់មកកូរ៉េវិញធម្មតា ឯថ្ងៃនេះក៏ជាថ្ងៃដែរពិធីរបស់ថេយ៉ុងចាប់ផ្ដើមដែរ ពេលនេះកំពុងអង្គុយរងចាំកូនចៅដែរទៅទទួលហេប្យុលពីកោះជីជូរមកព្រោះ2ម៉ោងទៀតទើបពិធីចាប់ផ្ដើម នាងនៅមិនទាន់បានតុបតែងខ្លួននិង ស្លៀកពាក់នៅឡើយទេ ។
ងឺតតតតត...
«ប្រហែលមកដល់ហើយទាន» ឌីលជាជំនិតក៏បន្លឺឡើង ហើយវត្តមានរបស់នាងនិងកូនចៅគេបង្ហាញខ្លួនឡើងមកល្មម នេះខំមកអង្គុយចាំទទួលយូរហើយ។
«ធ្វើដំណើរហត់ហើយ ចង់សម្រាកសិនដែរទេ?»
ហូស៊ុកងើបឈរទទួលទាំងមុខរីកដូចផ្កា ធ្វើអោយកូនចៅមើលមុខគ្នាឡេងឡង់ព្រោះមិនដែរឃើញចាហ្វាយបែបនេះ មានតែឌីលទេដែរឃើញចាហ្វាយគេញញឹមដាក់នាងឡើងស៉ាំទៅហើយ ។«មិនអីទេ ក្រែងពិធីជិតចាប់ផ្ដើមហើយឬ?ខ្ញុំគ្មានសម្លៀកបំពាក់យកមកជាមួយនោះទេ»ហេប្យុលនិយាយទាំងព្រួយបារម្ភព្រោះនាងគ្មានសម្លៀកបំពាក់សម្រាប់ចូលរួមកម្មវិធីអីបែបនិងទេ ។
«មកតាមខ្ញុំមក» ហូស៊ុកថាហើយក៏នាំផ្លូវនាងឡើងទៅខាងលើ គេបានរៀបចំគ្រប់យ៉ាងអោយនាងរួចហើយគ្មានអ្វីគួរអោយបារម្ភទេ ។
«គ្រប់យ៉ាងនៅក្នុងបន្ទប់នោះហើយ ពេលរៀបខ្លួនរួចពេលណាឆាប់ចុះមកខាងក្រោមមក ខ្ញុំរងចាំនៅបន្ទប់ទទួលភ្ញៀវ»ហូស៊ុក
«អូខេ » ហេប្យុលងក់ក្បាលមុននិងចូលទៅខាងក្នុង ដែរមានមនុស្សស្រីប៉ុន្មានអ្នកនៅអង្គុយក្នុងរួចជា ស្រេច ឯហូស៊ុកក៏ទៅសម្អាតនិងស្លៀកពាក់របស់ខ្លួនអោយសង្ហារដែរ យ៉ាងណានេះជាលើកទីមួយដែរគេបណ្ដើរនាងចូលក្នុងវិធីហើយ គឺគេចង់អោយគ្រប់យ៉ាងល្អឥតខ្ចោះ។
1ម៉ោងក្រោយមក......
ក្រោយពីសម្អាតខ្លួននិងស្លៀកពាក់រួច អ្នកកម្លោះក៏យកទឹកអប់តម្លៃថ្លៃរាប់ពាន់របស់គេយកមកបាញ់នៅកញ្ចឹងកររបស់ខ្លួន សឹមលូកទៅយកនាឡិកាដៃម៉ាកRolex មកពាក់និងបើកទ្វារបន្ទប់បោះជំហ៊ានមាំទាំចុះទៅខាងក្រោម។
«អ៊ីលជិតហើយឬនៅ?»ហូស៊ុកសួរទៅកូនចៅដែរឈរនៅទីនេះយូរណាស់មកហើយ មុននិងដាក់គូទអង្គុយរងចាំនៅលើសាឡុង។
YOU ARE READING
🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5
Fanfictionគេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរខ្លួនគេជាងគេ តែងតែបានឃើញគេញញឹម និងទទួលបានភាពទន់ភ្លន់ពីគេមករហូត✨🌷 នាងនិយាយថាគេជាមនុស្សប្រុសអស្ចារ្យណាស់ ពូកែណាស់ និងសង្ហារណាស់ តែនាងមើលមិនឃើ...