ភាគទី28

900 33 1
                                    

    ពួកគេក៏នៅសង្ងំក្នុងបន្ទប់ពិតមែន រៀបចំខោអាវហើយក៏មូជទឹកសម្អាតខ្លួនផ្លាស់សម្លៀកបំពាក់ថ្មី មកដល់រសៀលស្រាប់ផងពេលនេះក៏យប់ល្មម។

«ពេលរសៀលមិនអោយចេញ ឥឡូវយប់ហើយចេញទៅមើលសមុទ្យនិងទីនេះឃើញដែរទេ?»ហេប្យុលដែរទើបរៀបចំខ្លួនហើយក៏សួរឡើងទៅអ្នកដែរអង្គុយចុចទូរស័ព្ទនៅលើគ្រែ នេះយប់ហើយមើលតែពីបង្អួចក៏មិនឃើញអីក្រៅពីភាពងងឹតស្លុប។

«ចង់ចេញទៅមើលឥឡូវទេ?និងបានដឹងថាមើលឃើញអ្វីឬអត់?» ហូស៊ុក

«តោះ អញ្ចឹងចេញទៅ» នាងញញឹមស្រស់ពេលគេនិយាយបែបនេះហើយ ទើបនាំគ្នាចុះពីលើបន្ទប់មករកខាងក្រោមវិញ ហូស៊ុកដើរទៅបើកកុងតាក់ភ្លើងនៅក្រៅផ្ទះអោយភ្លឺសិនមុននិងនាំនាងដើរចេញមកខាងក្រៅ ខ្យល់ត្រជាក់និងទឹកសន្សើមពីទឹកសមុទ្យក៏ហោះមកប៉ះស្បែកសរម៉ត់រលោងរបស់នាងអោយព្រឺរសម្បុរភ្លាម  ។

«ខ្ញុំមានរបស់អោយមើលតែមិនមែនម៉ោងនេះទេ» ហូស៊ុក

«មិនមែនម៉ោងនេះ? »ហេប្យុលផ្ទួនប្រយោគរបស់គេទាំងជ្រួញចញ្ចើមឆ្ងល់ គ្រាន់តែអោយមើលអ្វីមួយត្រូវចាំម៉ោងដែរហេហ។

«មែនហើយ  ។ ឆាប់ហុចដៃមក »ហូស៊ុកឆ្លើយនិងនាងហើយក៏ងាកក្រោយហុចដៃរបស់ខ្លួនអោយនាងកាន់ ព្រោះត្រូវចុះជណ្ដើរឈើចុះទៅរកវាលខ្សាច់ខាងក្រោម នៅតាមផ្លូវដើរមានតែពន្លឺអំពុលភ្លើងតូចៗដែរបញ្ចាំងតែប៉ុណ្ណោះ យប់នេះគ្មានពន្លឺព្រះចន្ទទេ ទើបមើលអ្វីមិនសូវឃើញខ្លាចនាងចុះមិនប្រយ័ត្នធ្វើអោយដួល។

«ទីនេះពេលយប់ងងឹតនិងស្ងាត់ណាស់ តែយល់ថាមានភាពផ្ទាល់ខ្លួនច្រើន ដាច់ដោយឡែកមិនបាច់ខ្វល់និងអ្នកណា»ហេប្យុលចុះជណ្ដើរបណ្ដើរក៏និយាយបណ្ដើរ ទើបគេនាំដើរទៅរកតុអាហារដែរអោយគេរៀបចំអោយនៅក្បែរនេះ ។

     បន្ទះរមាបឈើលើខ្ពស់ផុតពីខ្សាច់បន្តិចស្ថិតនៅជិតទីធ្លាផ្ទះរបស់គេនេះ មានសាឡុងពូក ពន្លឺភ្លើងទានតិចៗ និងតុអាហារនៅលើនោះជាមួយថូផ្កានិងwineយ៉ាងស្រស់ស្អាត  មិនទំនងថាគេជាអ្នករៀបទេតែក្បែរនេះមិនឃើញមានអ្នកណាផ្សេងផង។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now