Part13: (បារម្មណ៍)

899 84 5
                                    


    អ្នកប្រុសចុះមកហើយហេស៎ម្ហូបខ្ញុំរៀបចំរួចហើយ>>ម៉ែដោះឃើញរាងក្រាស់ចុះមកក៏ហៅគេមកញ៉ាំអាហារដែលគាត់រៀបចំរួចជាស្រេចនោះ

    គេមិនទាន់ចុះមកទេហេស៎>>JKសួរទៅម៉ែដោះទាំងទឹកមុខរាបស្មើរ

    គឺនៅទេអ្នកប្រុសរាល់ដងថេមិនដែលធ្វើការយឺតយ៉ាវទេតែថ្ងៃនេះចម្លែកឬមួយក៏មានរឿងអីទេដឹង>>ម៉ែដោះ

    រាងក្រាស់លឺចឹងប្រញាប់រត់ទៅបន្ទប់រាងតូចឡើងលឿនក្នុងចិត្តដូចជាបារម្មណ៍ពីរាងតូចតិចៗដែរខ្លាចរាងតូចគិតអីផ្តេសផ្តាស

    គ្រាំង....>>រាងក្រាស់រត់ទៅដល់ធាក់ទ្វាមួយទំហឹងឡើងរបើកទ្វាអស់តែក៏ធូរចិត្តវិញភ្លាមៗពេលឃើញរាងតូចអង្គុយលើពូកទាំងអត់ខោអាវមានតែកន្សែងមួយរុំរាងកាយស្រឡូននោះព្រោះគេមិនអាចពាក់ខ្លួនឯងកើតដៃមានរបួសហើយក្បាលមានរបួសទៀត

    តាមពិតដំបូងក៏គេគិតថាចង់សម្លាប់ខ្លួនដែរតែភ្លាមៗគេក៏នឹកឃើញថាលែងចង់ស្លាប់វិញគេត្រូវតែរស់ព្រោះនៅមានJin Hyungម្នាក់ដែលចាំគេ...គេត្រូវរស់ហើយនឹងត្រឡប់ទៅរកHyungរបស់គេវិញគេមិនអាចស្លាប់ងាយៗចឹងទេ

    រាងក្រាស់រត់ទៅអោបរាងតូចមួយទំហឹងតែម្តងមិញនេះគេភ័យសឹងស្លាប់ទៅហើយស្មានតែរាងតូចគិតខ្លីគេក៏មិនយល់ខ្លួនឯងដែរថាហេតុអីត្រូវភ័យហើយបារម្មណ៍ពីរាងតូចទាំងដែលគេចាប់រាងតូចមកគ្រាន់តែចង់សងសឹកអោយប្អូនគេប៉ុណ្ណោះ

    អឺ....លោកមានរឿងអី>>Taeពេលត្រូវរាងក្រាស់ចាប់អោបចឹងក៏ធ្វើមុខឆ្ងល់សុខៗមកអោបគេសួរថារាល់ថ្ងៃគិតអី😒

    ហេតុអីមិនចុះក្រោម>>JKប្រលែងរាងតូចចេញវិញមុននឹងសួរគេ

    គឺដៃខ្ញុំឈឺស្លៀកខោអាវអត់កើតទេ>>Taeនិយាយសម្លេងស្រាលៗបើកភ្នែកសម្លឹងមុខរាងក្រាស់ភ្លឹសៗណាមួយគេមិនទាន់មានកម្លាំងវិញផងគ្រាន់តែបានងូតទឹកហើយរាងស្រឡះខ្លួនបន្តិច

    នៅសើកៗធ្វើការងារស្អីកើត>>JKថាអោយរាងតូចហើយក៏ទាញខោអាវពីដៃរាងតូចយកមកស្លៀកអោយគេ

វិបត្តិស្នេហ៍កូនភ្លោះ🔥Where stories live. Discover now