#ល្ងាចរាងក្រាស់អង្គុយធ្វើការងាររបស់គេដើម្បីបង្ហើយការងារដែលនៅសល់ខ្លះចំណែកឯរាងតូចវិញទារាងក្រាស់ទៅផ្ទះតាំងពីរសៀលមកម្ល៉េះតែរាងក្រាស់មិនព្រមអោយទៅប្រាប់ថាចាំទៅជាមួយគេដោយគ្មានជម្រើសគេក៏ព្រមនៅជាមួយរាងក្រាស់ចាំរហូតដល់គេងលក់លើសាឡុងបាត់ទៅហើយ🐯
រួចហើយអាចទៅផ្ទះបានហើយ...>>រាងក្រាស់បង្ហើយឯកសារសន្លឹកចុងក្រោយរួចក៏និយាយជាមួយរាងតូចតែមិនលឺសម្លេងឆ្លើយតប
គេងតាំងពីពេលណាចេះយ៉ាប់មែន>>រាងក្រាស់ដើរទៅជិតរាងតូចរួចយកដៃស្ទាប់ក្បាលទើបដឹងថាខ្លួនរាងតូចក្តៅជាខ្លាំងដោយសារតែគេឈរហាលទឹកភ្លៀងយូរពេក
ក្តៅខ្លាំងម្ល៉េះ...>>រាងក្រាស់លើកបីរាងតូចដើរចេញទៅខាងក្រៅទាំងប្រញាប់ប្រញាលក្នុងចិត្តស្រាប់តែភ័យបារម្មណ៍ពីរាងតូច
ចាហ្វាយថេយ៍កើតអី>>Binឃើញរាងក្រាស់បីរាងតូចចេញមកបែបនេះក៏សួរ
គេក្តៅខ្លួនខ្លាំងយើងយកគេទៅពេទ្យ>>រាងក្រាស់ថាហើយដើរចេញទៅរកឡានចំណិតខ្លួនក៏រត់ទៅតាមដើម្បីបើកឡាន
នៅសុខៗម៉េចក៏ស្រាប់តែក្តៅបែបនេះ?>>Binបើកឡានបណ្តើរសួររាងក្រាស់បណ្តើរ
ប្រហែលមកពីត្រូវទឹកភ្លៀងយូរហើយ>>រាងក្រាស់និយាយបណ្តើរដៃក៏លូកទៅវែកសក់រាងតូចដែលនៅក្នុងរង្វង់ដៃគេនោះ
ហ៊ឹម...ពួកយើងទៅណាម៉េចក៏លោកមិនដាស់ខ្ញុំ>>មួយសន្ទុះរាងតូចក៏ភ្ញាក់មកហើយសួររាងក្រាស់ព្រោះឆ្ងល់គេគេងសុខៗភ្ញាក់ឡើងស្រាប់តែនៅក្នុងឡានហើយអ្នកណាយកគេមក🤔
ទៅពេទ្យដេកវិញទៅបន្ទិចទៀតដល់ហើយ>>រាងក្រាស់និយាយព្រមជាមួយនឹងដៃទាញក្បាលរាងតូចអោយផ្អែកលើទ្រូងមាំគេដូចដើមដើម្បីអោយរាងតូចស្រួលគេងវិញ
លោកឈឺមែនទេ?>>រាងតូចសួរទាំងសម្លេងងុលៗក្នុងទ្រូងរាងក្រាស់ព្រោះតែគេទាញក្បាលមកអឹមនឹងទ្រូងរកតែដកដង្ហើមមិនបាន
ឯងនឹងហើយឈឺម៉េចក៏មកសួរយើងវិញ...ក្តៅខ្លួនឡើងចង់ឆ្កួតហើយហេស៎>>រាងក្រាស់ថាអោយរាងតូចធ្វើអោយរាងតូចស្ងាត់មាត់ជ្រៀបសង្ងំស្ងៀមក្នុងទ្រូងរាងក្រាស់មួយសន្ទុះទើបទៅដល់មន្ទីពេទ្យ
YOU ARE READING
វិបត្តិស្នេហ៍កូនភ្លោះ🔥
Actionបងបានគ្រប់យ៉ាងហើយសូម្បីតែការស្រលាញ់ពីម៉ាក់ពេលនេះបងក៏ចង់យកមនុស្សដែលខ្ញុំស្រលាញ់ទៅទៀត>> តែគេជាប្តីបងថេយ៍លី...ឯងចង់បានអ្វីក៏បងព្រមអោយដែរតែបើឯងចង់បានគេអោយបងសុំទោសបងធ្វើមិនបានទេព្រោះបងក៏ស្រលាញ់គេខ្លាំង>>