អ្នកទាំងពីរចំណាយពេលនៅជាមួយគ្នាពេញមួយថ្ងៃយ៉ាងសប្បាយមុនពេលដែលរាងក្រាស់ត្រូវទៅក្រៅប្រទេស#ល្ងាច
ល្ងាចឡើងBinដែលជាចំណិតរាងក្រាស់បានទៅយកអាលីសាមកទីនេះព្រោះតែរាងក្រាស់អោយទៅយកមកអោយហើយស្អែកគេចេញទៅពីព្រឹក
ចាហ្វាយខ្ញុំយកនាងមកហើយ>>Binនិយាយទៅកាន់រាងក្រាស់ឯងរាងតូចវិញរាងទម្លាក់ទឹកមុខចុះតែក៏មិនហ៊ានថាអ្វីដែរ
ចាំខ្ញុំទៅយកទឹកអោយអ្នកនាងចុះ>>រាងតូចប្រុងដើរទៅតែក៏ត្រូវនាងឃាត់
អេ៎...ឈប់សិន...ថ្ងៃនេះអ្នកនាងដូចជាប្លែកពីថ្ងៃមុនត្រូវហើយប្រហែលមកពីប្តូរម៉ូតសក់ហើយតែងស្រីក៏ស្អាតប្រុសក៏ស្អាត...មែនហើយខ្ញុំមិនយកទឹកទេសុំទឹកក្រូចវិញ>>អាលីសាធ្វើជានិយាយឌឺរាងតូចចង់ថាថេយ៍ស្រីមិនចំស្រីប្រុសមិនចំប្រុសព្រោះនាងគិតថារាងតូចស្រីតែងខ្លួនជាប្រុសតាមពិតគ្នាប្រុសសោះ😅
បាន....>>រាងតូចមិនបានតបតនឹងនាងទេហើយក៏ដើរទៅចាក់ទឹកក្រូចតានដែលនាងចង់បាន
យើងអោយគេរៀបចំបន្ទប់នឹងរបស់ប្រើប្រាស់សម្រាប់នាងរួចហើយយកឥវ៉ាន់នាងទៅរៀបចំខ្លួនឯងទៅ>>រាងក្រាស់និយាយទាំងសម្តីរាងមាំ
បងនៅតែគិតពីខ្ញុំ?>>
ខុសហើយ...យើងមិនចង់អោយនាងរំខានអ្នកបម្រើយើងយប់ប្រលប់អោយមករៀបចំអោយនាងទៅវិញទេ>>
Okay....បងនៅតែមាត់រឹងដដែលដូចកាលពីប៉ុន្មានឆ្នាំមុន>>
ខ្ញុំមិនដូចប៉ុន្មានឆ្នាំមុនទេហើយកុំហៅខ្ញុំធ្វើដូចជាស្និតស្នាលគ្នាពេកព្រោះទំនាក់ទំនងយើងមិនស្និតដល់ថ្នាក់នាងហៅខ្ញុំបងទេ>>
ប៉ុន្មានឆ្នាំមកនេះបងនៅតែខឹងខ្ញុំទៀតមែនទេ?ព្រោះតែខ្ញុំស្តាយក្រោយទើបខ្ញុំមករកបងដើម្បីសុំទោសបង>>
ខ្ញុំគ្មានទោសលើកលែងអោយនាងទេហើយកុំគិតថានៅទីនេះបានរហូតពេលដែលខ្ញុំមកវិញខ្ញុំនឹងបញ្ជូននាងទៅវិញហើយ>>
បងប្រុសខ្ញុំមកវិញហើយ...នាង?...នាងនៅហ៊ានមកទីនេះទៀតហេស៎?ចេញពីផ្ទះយើងទៅ>>ជីមីនដើរចូលមកដល់ឃើញអាលីដាភ្លាមក៏ដេញនាងចេញភ្លាមដូចជាស្អប់នាងណាស់ចឹង
YOU ARE READING
វិបត្តិស្នេហ៍កូនភ្លោះ🔥
Actionបងបានគ្រប់យ៉ាងហើយសូម្បីតែការស្រលាញ់ពីម៉ាក់ពេលនេះបងក៏ចង់យកមនុស្សដែលខ្ញុំស្រលាញ់ទៅទៀត>> តែគេជាប្តីបងថេយ៍លី...ឯងចង់បានអ្វីក៏បងព្រមអោយដែរតែបើឯងចង់បានគេអោយបងសុំទោសបងធ្វើមិនបានទេព្រោះបងក៏ស្រលាញ់គេខ្លាំង>>