33: ខ្ញុំខ្មាស់គេស្លាប់មិនខានទេ

599 73 7
                                    


យើងមិនបានស្រលាញ់នាងទេ....យើងស្រលាញ់ឯងយល់ទេយើងមិនចង់អោយឯងអន់ចិត្តបែបនេះទេ>>រាងក្រាស់អោបរាងតូចយ៉ាងណែន

ពាក្យលោកនិយាយជាការពិតទេ?...>>

ពិត...>>

ចឹងខ្ញុំសុំកុំអោយលោកទាក់ទងអ្នកណាក្រៅពីខ្ញុំទៀតបានទេ?>>ថេយ៍សម្លឹងមុខរាងក្រាស់ទាំងកែវភ្នែកស្រទន់គេមិនចង់អោយមនុស្សដែលគេស្រលាញ់ទៅពាក់ព័ន្ធជាមួយស្រីណាផ្សេងទេ

បាន...អោយតែឯងសុំយើងព្រម>>រាងក្រាស់ឆ្លើយយល់ព្រមជាមួយរាងតូច

ខ្ញុំមិនចង់អោយមនុស្សខ្ញុំស្រលាញទៅប្រឡុកប្រឡាក់ជាមួយអ្នកណាផ្សេងក្រៅពីខ្ញុំទេ...ខ្ញុំដឹងថារឿងខ្លះខ្ញុំមិនអាចហាមឃាត់លោកបានទេតែខ្ញុំសុំតែរឿងនឹងមួយទេមានតែខ្ញុំម្នាក់បានហើយបើថ្ងៃណាលោកអស់ចិត្តពីខ្ញុំហើយលោកប្រាប់ខ្ញុំបានខ្ញុំដើរចេញខ្លួនឯងពេលនោះលោកអាចទាក់ទងអ្នកណាតាមចិត្តលោកទៅចុះ>>រាងតូចអោបរាងក្រាស់យ៉ាងណែនពេលនេះគេដូចជាស្រលាញ់រាងក្រាស់ខ្លាំងហើយបើអាចគេសុខចិត្តអត់ទ្រាំគ្រប់យ៉ាងកុំអោយតែរាងក្រាស់ទុកនឹងគេហើយទុកគេចោលទៅបានហើយ

យើងសន្យា....គ្មានលើកក្រោយទៀតឡើយ>>រាងក្រាស់អង្អែលខ្នងរាងតូចតិចៗ

លោកសន្យាហើយមិនអាចដកវិញបានទេ...ថ្ពក់ដៃមកបញ្ជាក់ថាលោកមិនលេបសម្តីទៅវិញ>>រាងតូចលើកកូនដៃអោយរាងក្រាស់ថ្ពក់

សន្យាគេមិនមែនធ្វើបែបនឹងទេ>>

ធ្វើយ៉ាងម៉េចវិញក្រែងសន្យាគេថ្ពក់ដៃគ្នា?>>ថេយ៍ធ្វើមុខឆ្ងល់

បែបនេះ....អឹម>>រាងក្រាស់ចាប់មុខរាងតូចហើយទម្លាក់បបូរមាត់លើបបូរមាត់ទន់ៗនោះរួចដកមកវិញភ្លាមធ្វើអោយរាងតូចអៀនជាខ្លាំងឡើងក្រហមមុខ

យើងដឹងថាឯងមិនចេះខឹងយូរដូចគេទេហើយក៏មិនចេះដេញដោលរករឿងយើងផ្តេសផ្តាសដែរ...>>រាងក្រាស់អោបរាងតូចយ៉ាងណែនរាងតូចក៏ញញឹមឡើងវិញ

ខ្សែកនេះយើងទិញអោយឯង>>រាងក្រាស់ទាញខ្សែកបណ្តោងរូបបេះដូងមកពាក់អោយរាងតូច

វិបត្តិស្នេហ៍កូនភ្លោះ🔥Where stories live. Discover now