30: កាន់ដៃបានទេ?

575 68 3
                                    


    បន្ទាប់ពីអោបគ្នាអស់មួយសន្ទុះអ្នកទាំងពីរក៏សម្លឹងភ្នែកគ្នាទៅវិញទៅមកទាំងក្តីស្រលាញ់រាងក្រាស់ក៏ចេះតែរំកិលមុខទៅជិតរាងតូចម្តងបន្តិចៗរហូតទល់ច្រមុះគ្នា...ឯងរាងតូចបិទភ្នែកឡើងគិតព្រោះគិតថារាងក្រាស់នឹងថើបគេ

    ឯងភ័យមែនទេ...>>រាងក្រាស់សួររាងតូចទាំងរាងអស់សំណើចព្រោះខ្លួនគេឡើងញ័របើប្រាប់ថាមិនភ័យដូចជាមិនជឿ

    អត់...អត់មានទេ>>ថេយ៍ព្យាយាមប្រកែកទាំងអៀនឡើងក្រហមមុខ

    អឹម...>>មិនចាំយូររាងក្រាស់ទាញចង្កេះរាងតូចប៉ិសធ្លាក់ពីលើគ្រែទៅជិតខ្លួនគេហើយអោនថើបមាត់រាងតូចភ្លាមៗ...ឯថេយ៍វិញគាំងធ្វើអីមិនចេញថើបក៏មិនចេះថើបសង្ងំអោយរាងក្រាស់ថើបតាមចិត្ត

    បានហើយ....សម្រាកទៅឯងឈឺយើងមិនចង់ធ្វើអីលើសនឹងទេ>>បន្ទាប់ពីថើបអស់ចិត្តហើយរាងក្រាស់ទាញរាងតូចអោយអង្គុយផ្អែកខ្នងលើពូកវិញព្រោះរាងតូចកំពុងឈឺនៅបែបនេះយូរទៀតខ្លាចគេធ្វើអត់មិនបានរំលោភទាំងកំពុងឈឺ🤣

    អឹម....>>ថេយ៍ក៏រាងសប្បាយចិត្តដែរដែលរាងក្រាស់មិនធ្វើអីគេគ្រាន់តែរាងក្រាស់ថើបគេទាំងមិនបានតហរៀមខ្លួនមិញគេភ័យសឹងគាំងបេះដូងទៅហើយ

    ញ៉ាំបបរសិនទៅនឹងបានលេបថ្នាំហើយចាំសម្រាក>>រាងក្រាស់ទាញចានបបរមកបញ្ចុករាងតូចមិនបាច់ភ្លុំក៏បានដែរព្រោះគ្រាន់តែនៅមើលមុខគ្នាមិញនឹងបបរវាត្រជាក់បាត់ទៅហើយ😆

    ចង់សួរអីមែនទេ?....>>រាងក្រាស់ឃើញរាងតូចអង្គុយសម្លឹងមុខគេភ្លឹសៗទើបសួរព្រោះមើលតាមទឹកមុខគេដូចជាចង់និយាយអីម្យ៉ាង

    គឺ....លោកអាចនិយាយពីដើមហេតុនឹងដំណើររឿងដែលលោកស្អប់ខ្ញុំបានទេ?>>រាងតូចនិយាយទាំងធ្វើមុខឆ្ងល់ព្រោះតាំងពីគេត្រូវរាងក្រាស់ចាប់មកពីនេះប៉ុន្មានខែហើយនៅវាយគេទៀតតែគេមិនបានដឹងថាគេបានធ្វើអីអោយរាងក្រាស់ខឹងទេសុខៗស្រាប់តែស្អប់គេហើយចាប់គេមកទីនេះតែម្តងទាំងគ្នានេះគ្មានដឹងខ្យល់អីបន្តិច😑

    ដើមហេតុយើងក៏ដឹងមិនច្បាស់ដែរដឹងត្រឹមថាដើមឡើយឯងរៀនសាលាជាមួយប្អូនយើងហើយក៏ជាសង្សាគេដែរ...>>រាងក្រាស់ដាក់ចានបបរចុះហើយឡើងទៅគេងជិតរាងតូចបន្ទាប់មកក៏រៀបរាប់ពីអ្វីដែលគេដឹង

វិបត្តិស្នេហ៍កូនភ្លោះ🔥Where stories live. Discover now