រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀

812 27 4
                                    

នៅក្នុងភូមិដ៏តូចមួយមានគ្រួសារតូចមួយដែលមានតែលោកយាយនិងចៅប្រុសម្នាក់រស់នៅ

"អ្ហឹក..អ្ហឹក...អ្ហឹកៗៗ"

"លោកយាយ! លោកយាយមិនអីទេមែនទេ"

សម្លេងកំលោះវ័យ18ឆ្នាំ រូបរាងស្រស់ស្អាតដូចមនុស្សស្រី មុខមាត់ស្រស់ស្អាតសម៉ត់រលងគ្មានមុនសូម្បីមួយគ្រាប់ ភ្នែកទឹង ច្រមុះស្រួច បបូរមាត់ពណ៌ផ្កាឈូកស្ដើងតូច សាច់សម៉ត់រលើបរលងកម្ពស់1:79cm រត់មកសួរលោកយាយរបស់ខ្លួន

"យាយមិនអីទេ!អ្ហឹកៗ! គ្រាន់តែក្អកបន្តិចបន្តួចទេ!អ្ហឹក អ្ហឹកៗ..."

"លោកយាយហត់ហើយ ទៅសម្រាកទៅ កុំខំប្រឹងធ្វើការអី ទុកអោយចៅជាអ្នកធ្វើវិញ"

"អ្ហឹកៗ...យាយថាមិនអីគឺមិនអីហើយ!អ្ហឹកៗ...ចុះចៅមិនទៅរៀនទេអីហា៎៎ស!អ្ហឹកៗ..."

"ខ្ញុំមិនទៅទេ ខ្ញុំនៅជួយធ្វើការលោកយាយវិញ"

"អ្ហឹកៗ...មិនបានទេ ចៅត្រូវតែទៅរៀនការងារប៉ុណ្ណឹងយាយអាចធ្វើដោយខ្លួនឯងបាន!អ្ហឹកៗ..."

"តែ...."រាងតូចមិនទាន់ទាំងបាននិយាយចប់ផងក៏ត្រូវលោកយាយរបស់គេនិយាយកាត់តែម្ដង

"គ្មានតែគ្មានស្ករអ្វីទាំងអស់អ្ហឹកៗ....ឆាប់ទៅរៀនភ្លាមទៅ យាយមិនចង់អោយចៅឈប់រៀនព្រោះតែការងារប៉ុណ្ណឹងៗទេអ្ហឹកៗ...ឆាប់ទៅៗជិតដល់ម៉ោងចូលរៀនហើយចៅអ្ហឹកៗៗ...."

"បាទលោកយាយ ចឹងចៅទៅសាលាហើយ"

"ខំរៀនផងណាចៅ"គាត់និយាយទាំងដៃអង្អែលក្បាលចៅថ្មមៗ

"បាទលោកយាយ ជុប"រាងតូចឆ្លើយហើយក៏ថើបលោកយាយគេមួយខ្សឺតមុននិងទៅសាលារៀន

#/IN School 🏫 /#

"Yibo"គ្រាន់តែមកដល់មុខរបងសាលាភ្លាមក៏ស្រាប់តែមានសំឡេងមួយស្រេកហៅគេពីក្រោយ

"អ៎៎រ! បងkuanទេហ៎៎រ ខ្ញុំស្មានតែអ្នកណា"

"បាទគឺបង ហើយឯងស្មានថាជាអ្នកណា"

"មិនដឹងទេ ព្រោះខ្ញុំក៏គ្មានមិត្តភក្ដិច្រើនដែរ😔"

ពិតណាស់ទោះបីជាYiboជាសិស្សដែរស្អាត ឆ្លាត និងពូកែប៉ុណ្ណាក៏ដោយក៏គេមិនសូវមានមិត្តភក្ដិដែលរាប់អានគេច្រើនដែរដោយសារតែគេជាកូនអ្នកក្រនិងជាក្មេងកំព្រាគ្មានឪពុកម្ដាយរស់នៅជាមួយនិងដូនចាស់តែពីនាក់

រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀Where stories live. Discover now