រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀

663 20 2
                                    

#/ចំណតឡាន🚏/#

ក្រោយពីចេញពីបន្ទប់ទឹករាងសង្ហាក៏មកកន្លែងចតឡានដើម្បីមកយកសម្លៀកបំពាក់អោយរាងតូច

"ផឹប"ដោយដើរមិនប្រយ័ត្នរាងសង្ហាក៏ដើរទៅបុកអ្នកណាម្នាក់ក៏មិនដឹង

"សុំទោស! ឯងមិនអីទេមែនទេ"រាងសង្ហានិយាយហើយជួយគ្រារាងល្អិតឡើងនិងជួយបោះដីអោយគេថែមទៀតផង

"លោកនេះដើរមិនបើកភ្នែកទេអី បានជាដើរបុកមនុស្សទាំងរស់បែបនេះ"

រាងល្អិតក្រោយបោះសម្អាតដីដែលប្រលាក់ខ្លួនរួចក៏ស្រែកថាអោយរាងសង្ហារយកតែម្ដង

"តែយើងក៏សុំទោសឯងហើយដែរតា៎ស! នៅចង់យ៉ាងមិចទៀត"

រាងសង្ហាដោយអត់ទ្រាំនិងរាងល្អិតដែរគេសុំទោសហើយនៅចង់រករឿងគេទៀតមិនបានគេក៏ថាអោយរាងល្អិតវិញបែបគំហគៗ

"អ៎៎រ! ឯងចង់បានលុយមែនទេ! ត្រូវការប៉ុន្មាន! និយាយមក"

រាងសង្ហានិយាយពេលដែរមើលឃើញការស្លៀកពាក់របស់រាងល្អិតបែបជាកូនអ្នកក្រអីនេះឯង

"ហឺស! កុំប្រើអំណាចទឹកលុយនិយាយជាមួយខ្ញុំ! ខ្ញុំមិនត្រូវការលុយដ៏ស្មោគគ្រករបស់លោកទេ"

ដោយឃើញថារៀងសង្ហារប្រើអំណាចទឹកលុយធ្វើអោយរាងល្អិតខឹងលើសដើម

"អឺ! បើចឹងឯងចង់យ៉ាងមិច"

រាងសង្ហារនិយាយព្រមទាំងពេបមាត់ក្នុងន័យជ្រេញនិងចរឹករាងល្អិតដែរនិយាយមកថែមទៀតផង

"មាត់របស់លោកវាយ៉ាងមិច ចង់បែកមែនទេ"

"បើឯងខ្លាំងក៏វៃមក"

រាងសង្ហារនិយាយឌឺហើយញញឹមចុងមាត់ឌឺដាក់រាងក្អិតព្រោះគេគិតថារាងល្អិតមិនហៀននោះទេ

"ដឹបៗ"

ដោយឃើញថារាងសង្ហារឌឺពេករាងល្អិតក៏ដាក់រាងសង្ហារពីរដៃផ្ទួនៗគ្នាធ្វើអោយរាងសង្ហារបែកមាត់ឈាមហូរដោយតែមុខឌឺរបស់ខ្លួន

"អួយៗ! យើងនិយាយលេងទេមិចក៏ឯងនេះវៃយើងមែនទែនចឹង"

"មកពីលោកនេះមុខឌឺបេកនោះអី"

រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀Where stories live. Discover now