រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀

183 17 0
                                    

"Sean Zan Jin....... "

សម្លេងគ្រលរធំមាំងបានស្រែកហៅឈ្មោះរបស់រាងល្អិតអោយបែបមករកខ្លួន

"Liu Hai Kuan......"

រាងល្អិតហៅឈ្មោះរបស់អ្នកម្ខាងទៀតដោយភាពភ្ញាក់ផ្អើល

"លោកមករកខ្ញុំមានការអីមែនទេ"

រាងល្អិតសួរទៅកាន់រាងសង្ហារ ប៉ុន្តែដៃធ្វើជាសញ្ញាពីក្រោយខ្នងប្រាប់អោយdimចេញទៅសិនខ្លាចលរាងសង្ហារគេឃើញមុខ តែក៏ត្រូវរាងសង្ហារនិយាយបង្អាក់មិនអោយគេដើរចេញទៅ

"មិនបាច់ទៅណាទេ!?"

រាងសង្ហារបែបទៅនិយាយដាក់dimមុននិងបែបមកនិយាយដាក់រាងល្អិតវិញ

"ឯងត្រូវជាអីជាមួយនិងគេ!?"

"គឺ.......ហើយលោកមករកខ្ញុំមានការអីមែនទេ!?"

រាងល្អិតមិនឆ្លើយតបបែរជាបកទៅសួររាងសង្ហាវិញ

"ខ្ញុំត្រូវការស្ដាប់ចម្លើយ!? មិនចង់ស្ដាប់ពាក្យដោះសាររបស់ឯងទេ!?"

រាងសង្ហារមិនឆ្លើយតែចាំស្ដាប់ចម្លើយរបស់ខ្លួនបន្ត

"គឺ........."

"ប្រាប់មកថាឯងត្រូវជាអ្វីនឹងគេ!? ឆាប់ប្រាប់ភ្លាមមក!?"

រាងសង្ហារចាប់ច្របាច់ស្មារបស់រាងល្អិតយោកគេទៅមកព្រមទាំងស្រែកសម្លុតរាងល្អិតខ្លាំងៗ

"អួយ!?លែងដៃរបស់លោកទៅ!?ខ្ញុំឈឺ!?"

"ឈឺអរ!? បើឈឺក៏ប្រាប់មក"

"វាជារឿងរបស់ខ្ញុំ!?មិនទាក់ទងជាមួយនឹងលោកទេ"

រាងល្អិតកន្ដ្រាក់ដៃរបស់រាងសង្ហារចេញព្រមទាំងឆ្លើយទៅវិញបែបហី

"មិនទាក់ទងអញ្ចឹងហ៎៎េរ!? ឯងធ្វើបានល្អណាស់!? សំដែងសមណាស់!? ខ្ញុំសូមសរសើរ!?"

រាងសង្ហារនិយាយទាំងសើចហួសចិត្តនឹងសម្ដីរបស់រាងល្អិត

...................

"ខ្ញុំសង្ស័យឯងមករហូតវាពិតជាមិនខុសទេ!? ឯងល្មមឈប់កុហកបោកប្រាស់ខ្ញុំទៀតទៅ!? ឯងស្មានតែគេមិនដឹងមែនទេ!? បើត្រកូលSeanដូចគ្នាបែបនេះនោះ!? ហើយនៅសុខៗក៏មានលេចមុខដៃឆ្វេងរបស់Xiao Zhanមកទទួលឯងទៀត!? ឯងនៅមានពាក្យអីនិយាយដោះសារទៀតទេ!?"

រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀Where stories live. Discover now