រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀

210 11 0
                                    

រាងតូចដែលសម្ងំលាក់ខ្លួននៅក្នុងគុម្ពព្រៃយ៉ាងស្ងប់ស្ងាត់សុខៗក៏ស្រាប់តែមានដៃមួយលូកមកកាន់ស្មាគេពីក្រោយ

"អា៎៎....អឹមៗ....."

"ស្ងាត់! ឈប់ស្រែកទៅប្រយ័ត្នគេឮ"

រាងក្រាសបាននិយាយខ្សឹបដាក់ត្រចៀករបស់រាងតូចព្រោះខ្លាចឮដល់ពួកក្រុមបងធំ

"Xiao Zhan ហឹកហឹក.....ជួយខ្ញុំផង ហឹកហឹក........"

គ្រាន់តែឃើញរាងក្រាសភ្លាមរាងតូចយំអោបរាងក្រាសយកតែម្ដង

"អឹមកុំខ្លាចអីណាក្មេងល្អ មានខ្ញុំនៅទីនេះហើយ គ្មានអ្នកណាហ៊ានធ្វើបាបឯងទេ បាត់យំទៅណា"

រាងក្រាសក៏អោបតបទៅរាងតូចវិញយ៉ាងណែនថែមទាំងនិយាយលួងលោមអោយគេបាត់យំថែមទៀតផង

"ហឹក ហឹក! បាទ"

"មើសអោយខ្ញុំមើលបន្តិចទៅមើស ត្រូវរបួសត្រង់ណាខ្លះ"

...............

រាងតូចមិនឆ្លើយតែលើកដៃរបស់ខ្លួនមកអង្អែលលើពោះរបស់ខ្លួនឯងជាសញ្ញាប្រាប់ថាឈឺត្រង់ចំណុចពោះ

"មើស អោយខ្ញុំមើលតិចមើស"

រាងក្រាសក៏ប្រលេសលេវអាវរបស់រាងតូចចេញបង្ហាញអោយឃើញក្បាលពោះដ៏រាបស្មើចង្កេះមួយក្ដាប់យ៉ាងទាក់ទាញតែបែរជាមានស្នាមជាំដំៗទៅវិញ

"ឈឺទេ"

រាងក្រាសសួរបណ្ដើរពិនិត្យមើលរបួសនៅលើខ្លួនរបស់រាងតូចនោះថ្នមៗបណ្ដើរ

"បាទ ឈឺ"

រាងតូចឆ្លើយតបទៅវិញទាំងមុខបោងពេបមាត់រកយំគួរអោយក្នាញ់ ឯកែវភ្នែកវិញពរពេញទៅដោយដំណក់ទឹក ព្រោះតែឈឺចាប់ត្រង់មុខរបួសនិងភាពភ័យខ្លាច

"ហើយនេះ មុខរបស់ឯង"

ពេលដែលរាងក្រាសមើលមុខរបស់រាងតូចដែលរកកលចង់យំនោះក៏ប្រទះឃើញស្នាមម្រាមដៃប្រាំនៅលើមុខរបស់រាងតូចទាំងសងខាងដែលត្រូវបងធំនោះទះពីរកំផ្លៀងផ្ទួនគ្នា

"សឺត! ឈឺ"

រាងតូចស្រែកឡើងពេលដែលរាងក្រាសយកដៃចាប់មុខរបស់គេបែរចុះបែឡើងពិនិត្យមើលស្នាមដែលនៅលើមុខរបស់គេ

រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀Where stories live. Discover now