រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀

367 19 3
                                    

ភូមិគ្រឹះត្រកូលLiu

រាងសង្ហារបាននាំរាងល្អិតអោយមកគេងនៅផ្ទះរបស់ខ្លួន

"ម៉ាក់!! ប៉ា!!នេះZan Jinមិត្តរបស់កូន!!គេនិងមកគេងជាមួយកូនពីរ បីថ្ងៃព្រោះប៉ាម៉ាក់របស់គេមិននៅ!!"

រាងសង្ហារដាច់ចិត្តកុហកលាក់បាំងនិងឪពុកម្ដាយដើម្បីអោយរាងល្អិតបានមកគេងជាមួយគេ

"ជម្រាបសួរ!!លោកពូ អ្នកមីង!!"

រាងល្អិតក៏លើកដៃសំពះគោរពមនុស្សចាស់ទាំង2ជាការគួរសម

"ចា៎៎សមិនអីទេណាកូន!! កូនJinធ្វើដូចធម្មតាទៅ!? ចាត់ទុកផ្ទះនេះដូចផ្ទះកូនទៅចុះណា!!"

លោកស្រីLiuមិនបានប្រកាន់ច្រើននៅហៅរាងល្អិតថាកូនពេញៗមាត់ថែមទៀតផង

"មែនហើយកូន!! កុំក្រែងចិត្តអី!! ធ្វើធម្មតាៗទៅណា!! បើមានអីខ្វះខាតឬកូនកំហូចនេះធ្វើបាបកូនៗអាចប្រាប់ប៉ានិងម៉ាក់កូនបានណា!!"

លោកLiuក៏មិនបានជំទាស់ដូចគ្នាមានតែគាំទ្រកាន់ជើងរាងល្អិតថែមទៀតផង

"បាទ!! ក្មួយអរគុណលោកពូអ្នកមីងខ្លាំងណាស់ដែលបានអោយក្មួយមកគេងនៅទីនេះហើយមិនប្រកាន់ក្មួយទៀត!!"

រាងល្អិតឱនគោរពជាការអរគុណនិងនិយាយយ៉ាងទន់ភ្លន់ព្រមជាមួយនិងស្នាមញញឹមយ៉ាងស្រស់ទៅកាន់ពួកគាត់

"មិនដឹងជាហៅពូមីងស្អីទេស!!ហៅថាម៉ាក់ប៉ាមកល្អជាង!!ណោះប៉ាវា!!"

លោកស្រីLiuបានបង្គាប់អោយរាងល្អិតហៅខ្លួនថាជាម៉ាក់ថែមទាំងអោយប្ដីបញ្ជាក់ថែមទៀតផង

"មែនហើយ!!ហៅប៉ាម៉ាក់ថាប៉ាម៉ាក់ទៅទើបវាស្និទ្ធស្នាលជាង!!ហៅពូមីងមិនពិរោះស្ដាប់ទេ!!"

"បាទ!!លោកពូអ្នកមីង!!អា៎៎ លោកប៉ាអ្នកម៉ាក់!!"

"អឹម!!ហៅចឹងទើបពិរោះស្ដាប់ណាកូន!!"

"លោកប៉ា!!អ្នកម៉ាក់!!អ្នកទាំងពីរឈប់ស្រលាញ់កូនហើយអ៎៎រ!!ហឹក ហឹក...."

រាងសង្ហារដោយឃើញថាប៉ាម៉ាក់របស់ខ្លួនស្រឡាញ់រាងល្អិតជាងខ្លួនក៏ចាប់ផ្តើមរំអួយឡើងមក

"អូហូ!!ម៉ាក់ប៉ានៅតែស្រលាញ់កូនដដែលតាស!! មោះអោយម៉ាក់ប៉ាអោបបន្តិចមកណា!!"

You've reached the end of published parts.

⏰ Last updated: Oct 05, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង អនាគតប្រពន្ធម៉ាហ្វៀ🥀🔞🥀Where stories live. Discover now