" ហុឺយបិទបាត់ មិនដឹងម៉េចម៉ាទេ អា tan អើយ"
" ហាហាហាហា កុំស្មានថារត់គេចពីយើងអោយសោះ park jimin" Suga ញញឹមចេញមកពីដែលនឹកឃើញរាងតូច Jimin ។
មិនយូរ tan ក៏ធ្វើដំណើរមកដល់ condo របស់ Jimin" ចាហ្វាយហៅខ្ញុំមកទីនេះមានកិច្ចការអ្វីអោយខ្ញុំធ្វើ " Tan និយាយទៅកាន់រាងក្រាស់ដែលអង្គុយគងអន្ទាក់ខ្លាលើសាឡុង។
" ឯងអោនមកយើងប្រាប់ " Suga
" បាទ " Tan ក៏អោនតាមរាងក្រាស់ រាងក្រាស់បានប្រាប់ពីផែងការដ៏កំហូចរបស់គេទៅអោយកូនចៅដើម្បីអនុវត្ត
" ឯងត្រូវ@$៙៚#€£¥+%~!ចាត់ការអោយរួចឮទេ " Suga
" ហាក៎ចាហ្វាយនេះដូចជា........មិនកើតទេដឹងចាហ្វាយ " Tan បញ្ចេញទឹកមុខពិបាកមើលទៅកាន់ចៅហ្វាយរបស់ខ្លួន មិនដឹងថាត្រូវឬខុសទេដែលស្ដាប់តាមចាហ្វាយម្នាក់នេះ
" យើងមិនខ្វល់ បើឯងចាត់ការមិនរួចទេ កុំហៅយើងថាចាហ្វាយអោយសោះ....." Suga
" បាទចាហ្វាយ..... " Tan ( ម៉េចម៉ាទេអញ លេងចឹងៗអី)គិតក្នុងចិត្ត។ខ្ញុំប្រាប់ឯងហើយៗ park jimin អូនត្រូវតែជារបស់បងម្នាក់គត់ " Suga
[Skip]
Jan បានធ្វើដំណើរពីលើកប៉ាល់មកដល់មន្ទីរពេទ្យរួចដើរចូលទៅយ៉ាងលឿន ។ ដំណើរញាប់ស្ញេញដើរសំដៅទៅកាន់គិលានុបដ្ឋាយិការបស់មន្ទីរពេទ្យ ទាំងដង្ហក់ៗ ឯចិត្តក៏កើនក្ដីបារម្ភខ្លាំងឡើងៗពីអាការៈរបស់រាងតូច មិនដឹងថាថ្មោលនេះរាងតូចកំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាងណាទេ ។
" អ្នកគ្រូពេទ្យអ្នកជំងឺឈ្មោះ jeon jungkook ស្នាក់នៅបន្ទប់ណា " Jan
" លោកមានឈ្មោះអ្វីដែរ ហើយរកអ្នកជំងឺមានការអី " Nurse
" នាងឆាប់ប្រាប់ខ្ញុំមក JEON JUNGKOOK ស្នាក់នៅបន្ទប់ណា !! " Jan គេខឹងមិនស្ទើរទេមន្ទីរពេទ្យស្អីចាំបាច់ទាល់តែដឹងឈ្មោះបានជួបអ្នកជំងឺបានមែនទេ !?" ចាស៎ៗ អ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ មិនទាន់ចេញទេ " Nurse ភ័យមិនស្ទើរនូវសម្លេងសម្លុតរបស់ Jan មុននេះ អូយព្រលឹងបួន ដប់ចូលមកវិញមក ។
" អរគុណ " Jan ក្រោយទទួលបានចម្លើយពីមាត់នាងភ្លាមក៏រត់យ៉ាងលឿនសំដៅទៅរកបន្ទប់សង្គ្រោះបន្ទាន់ទាំងចិត្តនៅភ័យ ព្រួយបារម្ភដដែល ។គ្រាន់តែ Jan រត់មកដល់មុខបន្ទប់នោះមិនបានមួយនាទីផងគ្រូពេទ្យក៏ចេញមក បានដោះម៉ាសរបស់គាត់ចេញរួចក៏ដកភ្នែកសម្លឹងទៅអ្នកកម្លោះនៅចំពោះមុខ ។ ឯ Jan ក៏ប្រញាប់ប្រញាល់ចូលមកសួរពីអាការៈរបស់រាងតូច ។
" លោកគ្រូពេទ្យអ្នកជំងឺនៅខាងក្នុងនោះយ៉ាងម៉េចហើយ " Jan
" គេមិនអីទេ ឥឡូវគេខ្សោយណាស់ ដោយសារគេលង់ទឹករៀងយូរបន្តិចដែរ បើគេដឹងខ្លួនវិញត្រូវមើលថែគេអោយបានល្អផង ប៉ុន្តែដឹងខ្លួនពេលណាខ្ញុំមិនហ៊ាននិយាយទេ " Doctor
" បាទអរគុណច្រើនលោកគ្រូពេទ្យ " Jan
" មិនអីទេ តួនាទីស្រាប់ហើយ ចឹងខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងហើយ " Doctor
" បាទលោកគ្រូពេទ្យ " Jan ញញឹមសម្លឹងមើលទៅខ្នងលោកគ្រូពេទ្យ មិនបានប៉ុន្មានក៏....[ព្រូស!!!]
" អេ ! លោកយ៉ាងម៉េចហើយ " Doctor បកក្រោយមកជួយលើកអ្នកកម្លោះឡើង ។
" មិនអីទេលោកគ្រូពេទ្យ.....អូយ " Jan ងើបឡើងទាំងទប់ចង្កេះ
" ចាំខ្ញុំយកថ្នាំអោយលោករឹតចុះ " Doctor
" បាទអរគុណច្រើនលោកគ្រូពេទ្យ " Jan[Skip]
" យ៉ាងម៉េចហើយលោកបានធូរខ្លះទេ " Doctor
" បាទមិនអីទេអរគុណហើយលោកគ្រូពេទ្យ" Jan
" មិញនេះខ្ញុំពិនិត្យអោយលោកហើយ គឺថាលោកមាន Hypoglycemia ដែលជាប្រភេទជំងឺងាយនឹងដួលសន្លប់និងងងឹតមុខ លោកត្រូវមានរបស់ផ្អែមៗតាមខ្លួន ចៀសវាងសន្លប់ក្នុងស្ថានការគ្រោះថ្នាក់ជាងនេះ " Doctor
" បាទ លោកគ្រូពេទ្យអញ្ចឹងខ្ញុំសុំទៅមើល jungkook សិនលាសិនហើយលោកគ្រូពេទ្យ " Jan ងើបទាំងលំបាកលំបិនព្រោះឈឺចង្កេះ។——————-
To be continues.........

YOU ARE READING
💔សាងស្នេហ៍🔥ក្បែរភ្លើងគំនុំកូនភ្លោះ🖤(slow updates)
Randomស្នេហាល្វីងជូរចត់ ព្រាាត់ប្រាស់ គំនុំបាំងមុខ គ្រប់យ៉ាងវាជាការបំភ័ន្តភ្នែកទាំងអស់ បែងចែកមិនដាច់រវាងសនិងខ្មៅ ចុងក្រោយមានតែពាក្យមួយគឺ«ស្ដាយក្រោយ»