សាងស្នេហ៍ក្បែរភ្លើងគំនុំកូនភ្លោះ : ភាគទី២០

789 35 1
                                    


នៅសុខៗរាងតូចក៏ក្អួតឈាមចេញមកម្ដងទៀត តែម្ដងនេះច្រើនជាងមុន ដែលធ្វើអោយរាងក្រាស់ភ័យជាខ្លាំងរហូតឆក់រាងតូចពីដៃ Jan យកមកបីរួចរត់ចូលទៅក្នុងឡានដោយបើកចេញទៅយ៉ាងលឿនសំដៅទៅមន្ទីរពេទ្យ។

មន្ទីរពេទ្យ៚

រាងក្រាស់ក៏បីរាងស្ដើងចូលមន្ទីរពេទ្យយ៉ាងលឿនសំដៅទៅបន្ទប់សង្គ្រោះបន្ទាន់។

លោកគ្រូពេទ្យៗ......ជួយគេផង»tae (វាយគេហើយហៅគ្រូពេទ្យអោយជួយអី)

បាទៗ»Doctor ក៏យករទេះរុញ ហើយលើរាងកាយដែលពោលពេញទៅដោយឈាមដាក់លើរទេះនោះរួចរុញចូលក្នុងបន្ទប់។

ឯរាងក្រាស់វិញបានត្រឹមតែភ័យស្លន់ស្លោ ព្រោះព្រឹត្តការណ៍ដែលរាងតូចក្អួតឈាមអំបាញ់មិញមិនទាន់ធ្វើអោយគេឈប់គិតទេ។

ចាហ្វាយ អាល្អិតនោះទៅណាហើយ»Jan

គេ.......គេចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់បាត់ហើយ»tae និយាយទាំងញ័របបូរមាត់

ហុឺយ...ចាហ្វាយអើយចាហ្វាយ.....ហេតុអីវាយគ្នាដល់ថ្នាក់នេះ....ទោះជាយ៉ាងណាគេក៏ជាមនុស្សដែរ គេចេះឈឺ »Jan ថាអោយយកៗ

យើង.....យើងមិនដឹងទេ.....ឯងកុំមកចេះប្រដៅយើង..ចេញអោយឆ្ងាយទៅ»tae

ចាហ្វាយរឿងអតីតគឺជាអតីតកុំរំលឹកវាពេលបច្ចុប្បន្នអី យល់ល្អចាហ្វាយដោះលែងគេអោយមានសេរីភាពទៅ»Jan

គ្មានផ្លូវទេ......វាមិនទាន់សងយើងអស់ទេ យើងមិនលែងវាអោយនៅសុខស្រួលជាដាច់ខាត»tae និយាយទាំងមុខមាំ

ហុឺយ»Jan

អស់រយៈពេល 30 នាទីក្រោយមកលោកគ្រូពេទ្យក៏ចេញមក ឯទឹកមុខវិញមិនបាច់និយាយទេគឺថាស្អុយប៉េស។ រីឯអ្នកដែលអង្គុយចាំយ៉ាងយូរនោះកាលណាបានឃើញគ្រូពេទ្យចេញមកម្នាក់មុខឡើងរីកដូចគ្រាប់ជី។

លោកគ្រូពេទ្យ គេយ៉ាងម៉េចហើយ»jan ក៏ងើបទៅសួរលោកគ្រូពេទ្យនោះមុនគេ ។

ហុឺយ....អ្នកជំងឺត្រូវនឹងស្អីមកនឹង»Doctor

គឺ.....គេត្រូវគេវាយលោកគ្រូពេទ្យ តែឥឡូវគេយ៉ាងម៉េចហើយលោកគ្រូពេទ្យ»Jan អង្រួនដៃលោកគ្រូពេទ្យសឹងតែបាក់ទៅហើយ។

💔សាងស្នេហ៍🔥ក្បែរភ្លើងគំនុំកូនភ្លោះ🖤(slow updates)Where stories live. Discover now