សាងស្នេហ៍ក្បែរភ្លើងគំនុំកូនភ្លោះ : ភាគទី៥៣

243 17 0
                                    

អាល្អិតម៉េចក៏អង្គុយយំបែបនេះ»??

ហឹក ហឹក ខ្ញុំបាត់បងរបស់ខ្ញុំហើយ លើកលោកនេះលែងមាននរណានៅសល់ទេ ហឹក ហឹក »E

ឈប់យំទៅ ក្រោកឡើង កូនប្រុសគេមិនអោយយំទេ បើគេឃើញខ្មាស់គេស្លាប់ហើយ»Jin

E ក៏ងើបឈរឡើងហើយលើកដៃជូតទឹកភ្នែកដាបថ្ពល់នោះចេញយ៉ាងស្អាតរួចនិយាយបន្ត។

មែនហើយបងប្រុសនិយាយត្រូវខ្ញុំមិនអាចយំបានទេ ខ្ញុំត្រូវតែរឹងមាំ ផ្លូវទៅមុខនៅមានឧបសគ្គច្រើនទៀត ខ្ញុំមិនអាចទន់ជ្រាយបានទេ »E

ហឹម.......ឯងយល់បែបនេះល្អហើយ ចុះប៉ាម៉ាក់ឯងទៅណាអស់ហើយ»jin

ពួកគាត់នៅខាងលើមេឃ ពួកគាត់តែងតែញញឹមនឹងផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំជានិច្ច ទោះជាពេលខ្លះឯកាបន្តិចមែន តែខ្ញុំនៅតែស្រមៃថាថ្ងៃមួយខ្ញុំនឹងមិនដូចសភាពពេលនេះឡើង»E

បើឯងមិនមាននរណាហើយ ឯងយកបងធ្វើបងប្រុសចុះ នៅជាមួយបង បងនឹងមើលថែឯង ផ្គត់ផ្គង់ការសិក្សារបស់ឯងយ៉ាងម៉េចដែរ»jin

តែសភាពខ្ញុំមិនសមនឹងទទួលបានបែបនោះទេ»E

មិនអីទេ ត្រឹមតែសំបកក្រៅ ចិត្តឯងមិនមែនបើនឹងទេ បងរីករាយនឹងទទួលយកឯង»jin

អរគុណបងប្រុសណាស់»E ញញឹមលាយនឹងទឹកសន្សើម។

តោះទៅជាមួយបង»jin លោដៃទៅចាប់ដៃក្មេងប្រុសម្នាក់នោះហើយឡើងឡានជិះទៅបាត់។

Ulsan ៚

ឡានកំពុងបោរទៅមុខអស់រយះពេល 3ម៉ោង 55នាទី បើគិតជាគីឡូគឺអស់ 373 គីឡូម៉ែត្រការេ ទីបំផុតក៏មកដល់ទីក្រុង Ulsan ដែលនៅខាងផ្លូវមានដើមផ្កាជាច្រើនដុះរីកយ៉ាងស្គុសស្គាយ រួមជាមួយអាកាសធាតុក្រោមពន្លឺព្រះអាទិត្យដ៏ស្រស់ស្រាយ មិនយូរប៉ុន្មានឡានក៏មកដល់ផ្ទះឈើមួយខ្នងដែលរចនាបថឡើងជាឈើសុទ្ធនៅជុំវិញផ្ទះមានដើមផ្កាឈូករ័ត្នជាច្រើន រចនាសម្ពន្ធ័បែបនោះប្រៀបដូចឋានសួគ៌របស់គូរស្នេហ៍អញ្ចឹង។

ចាហ្វាយដល់ហើយទាន»man

ហឹម......»tae ក៏លើកបីរាងកាយរបស់រាងតូចដែលសន្លប់មិនដឹងខ្លួននោះចេញពីឡានយ៉ាងថ្នមបំផុត គ្រាន់តែចេញមកដល់ក្រៅភ្លាម អ្នកបម្រើចេញមកទទួលមិនក្រោម 10 នាក់ឡើយ។

💔សាងស្នេហ៍🔥ក្បែរភ្លើងគំនុំកូនភ្លោះ🖤(slow updates)Where stories live. Discover now