សាងស្នេហ៍ក្បែរភ្លើងគំនុំកូនភ្លោះ : ភាគទី៤៧

242 14 1
                                    

ប្រទេសប្រេសុីល៚

លោកម្ចាស់មានគេមករក»man

អោយគេចូលមក»Mr kim

បាទ»man នោះអោនគោរពបន្តិចហើយក៏ដើរចេញទៅក្រៅ។

សួស្ដីលោក kim»jungbin

ឯងមករកយើងមានការអី»Mr kim

គឺគ្មានការអ្វីទេ គឺខ្ញុំមានរឿងខ្លះចង់និយាយជាមួយលោក»jungbin

ល្អ...ពួកឯងចេញទៅ»Mr kim ដេញកូនចៅរបស់គាត់ចេញអស់។

ឯងឆាប់និយាយមក»Mr kim

លុយដែលលោកអោយខ្ញុំ ខ្ញុំចាយអស់ហើយ ឯណាលុយសម្រាប់ខែនេះ»jungbin

ឯងក្បត់សន្យាជាមួយយើង នៅមានមុខមកទារយើងទៀត អាចង្រៃ»Mr kim

ខ្ញុំសួរលើកចុងក្រោយ អោយឬមិនអោយ»jungbin និយាយសម្លេងរាបស្មើរ។

យើងមិនអោយ យ៉ាងម៉េច!!»Mr kim

ល្អ.....នឹងបានដំណឹងល្អពីកូនរបស់លោកឆាប់ៗ...BYE»jungbin និយាយហើយក៏ដើរចេញបាត់។

អាចង្រៃវាចង់ធ្វើអីទៀតហើយ ហុឺយ.....ចង្រៃមែន»Mr kim ក្រវាស់របស់របរធ្លាក់អស់លីង។

ទាំងពីបែកពីរាងក្រាស់ 5 ឆ្នាំនេះ jungbin តែងតែមកទារលុយពីប៉ា Taehyung គ្រប់ពេលមួយខែៗ លោក kim ចំណាយអោយ jungbin មិនតិចទេ វាអាចជាខ្ទង់លានឡើង។

ពួកអាចង្រៃចេញមក»Mr kim ហៅកូនចៅគេ។

មានការអ្វីចាហ្វាយ»man

ឯងបញ្ជូនកូនចៅ 100 នាក់ទៅប្រទេសកូរ៉េវិញអោយលឿន»Mr kim

បាទ»man

បើចង់លេង game មួយនេះយើងកំដរឯងបាន JEON JUNGBIN »Mr kim និយាយទាំងភ្នែកក្រហមគេឥឡូវនេះសភាពខឹងរបស់គេដូច Taehyung កាលពី 5 ឆ្នាំមុនអញ្ចឹង។

Skip៚

អ្នកប្រុសតូចយ៉ាងម៉េចហើយបានធូរច្រើនទេ»ម៉ែដោះចូលមកក្នុងបន្ទប់រាងក្រាស់ព្រមទាំងមានថាសបបរនិងថ្នាំមួយបង់មកជាមួយ។

ហឹម.............»jk ក្រហឹមដើមក។

អ្នកប្រុសតូចម៉េចក៏ក្ដៅខ្លួនយ៉ាងនេះ.....»ម៉ែដោះ

មិនបានទេ តេរកលោកប្រុសសិន»ម៉ែដោះក៏យកទូរស័ព្ទមក។

មិនបាច់ប្រាប់គេទេ ម៉ែដោះ»jk និយាយទាំងលំបាក មុខមាត់គេស្លេក ឈាមមួយដំណក់ក៏គ្មានផង។

💔សាងស្នេហ៍🔥ក្បែរភ្លើងគំនុំកូនភ្លោះ🖤(slow updates)Where stories live. Discover now