សាងស្នេហ៍ក្បែរភ្លើងគំនុំកូនភ្លោះ : ភាគទី៥៨

401 25 4
                                    

ងាកមកមើលរាងតូចវិញគេមិនបានទៅណាទេ គ្រាន់តែគេផ្កាយព្រឹកបញ្ចេញរស្មីភ្លាម ពោះគេចាប់ផ្ដើមចុកយ៉ាងខ្លាំងរហូតដល់គេវារចុះពីលើគ្រែ ព្រោះខ្លាចរំខានដំណេករបស់រាងក្រាស់ Jungkook វារហូតដល់បន្ទប់ដាក់ឥវ៉ាន់ដ៏ចង្អៀតមួយសង្ងំចុកអោបពោះម្នាក់ឯងមានត្រឹមតែខោខ្លីត្រឹមជង្គង់មួយប៉ុណ្ណោះ។

អ៊ួយ!!!!ចុកណាស់ ជួយផង!!!!»jk ស្រែកថ្ងូរក្ដោបពោះយ៉ាងវេទនា។

Jungkook ចាប់ផ្ដើមចុកកាន់តែខ្លាំងទៅ មុុខនិងបបូរមាត់ស្លេកគ្មានឈាម ក្ដៅខ្លួនខ្លាំង ហើយដង្ហើមដកសឹងតែមិនចេញគេរមួលនៅលើឥដ្ឋម្នាក់ឯងយ៉ាងអាណោចអាធម។

===========================

ចាហ្វាយ!!!!ម៉េចក៏អង្គុយទីនេះ»Jan រត់មកលុតជង្គង់មុខរាងក្រាស់។

យើងអារម្មណ៍មិនល្អ ឯងទៅណាក៏ទៅៗ»tae ស្រែកដេញកូនចៅខ្លាំងៗ ។ ឯ Jan ក៏ដើរទៅក្នុងផ្ទះធំដើម្បីសួរនាំថាចាហ្វាយគេកើតអី??

អ៊ំ!!!ចាហ្វាយគាត់កើតអី»Jan

អ៊ំក៏មិនដឹងដែរឃើញអ្នកប្រុសដើររកអីមួយតាំងពីព្រឹកហើយហាមមិនអោយអ្នកបម្រើចូលជួយទៀត»អ៊ំ

តើគាត់រកអ្វីទៅ»Jan ក៏និទានសំណួរនៅក្នុងខួរក្បាលគេរហូត តើចាហ្វាយគេអាចនឹងខូចចិត្តរឿង jungkook បាត់នៅមន្ទីរពេទ្យឬ

និយាយចឹង Jan ឯងជួយឡើងទៅលើទៅបន្ទប់ដាក់អីវ៉ាក់យក ចានទើបតែទិញថ្មីមួយឡូមក»អ៊ំ

បាទ»Jan ក៏ឡើងទៅលើសំដៅទៅបន្ទប់ដាក់ឥវ៉ាក់នោះ។

ក្រាក..............

Ju-jungkook ម៉េចក៏ឯងនៅទីនេះ ក្រែងឯងបាត់ខ្លួនមែនទេ??»Jan ក៏រត់ទៅត្រកងរាងតូចមកអោបជាប់ទ្រូង គេភ័យខ្លាំងណាស់ កាលពីរឿងនៅមន្ទីរពេទ្យ តែឥឡូវគេបានជួបរាងតូចវិញហើយតែម៉េចក៏គេអាចមកដល់ទីនេះ ហើយម៉េចក៏ខ្លួនគេក្ដៅម្ល៉េះ??

តើឯងកើតអី??? Jungkook កុំបំភ័យបងណា»Jan អោបកាន់តែខ្លាំង។

បង Jan បង Jan មែនទេ........»jk និយាយខ្សោយៗសឹងតែស្ដាប់មិនឮ។

គឺបង Jan ហេតុអ្វីក៏ឯងធ្លាក់មកដល់បែបនេះ»Jan

ខ្ញុំមិនអីទេ.......»jk

💔សាងស្នេហ៍🔥ក្បែរភ្លើងគំនុំកូនភ្លោះ🖤(slow updates)Where stories live. Discover now