ភាគទី០២ : យប់ផ្សំដំណេក!!!

7.7K 420 5
                                    

កន្លងមកដល់ថ្ងៃរៀបការរបស់កូនប្រុសទាំងពីរនៃគ្រួសារមីននិងគ្រួសារផាកភ្ញៀវមកចូលរួមច្រើនណាស់ថ្ងៃនេះជាបុគ្គលល្បីគឺបែបនឹងហើយមានអ្នកស្រលាញ់ចូលចិត្តក៏មានអ្នកស្អប់ច្រើនដែរ ។ ថ្ងៃពិសេសបែបនេះគួរតែសប្បាយរីករាយប៉ុន្តែកូនកម្លោះដូចជាមិនញញឹមស្រស់សោះដូចសោះកក្រោះដល់ហើយឈរទទួលភ្ញៀវទាំងមុខស្អុយញញឹមទាំងមិនសមទៀតដូចពិបាកភ្នែកណាស់ ><

" ទៅសម្រាកសិនទៅហើយមុខនេះញញឹមផងកុំស្អុយៗអញ្ចឹងគ្មានអ្នកណាបង្ខំទេ " លោកស្រីមីននិយាយតែប៉ុន្នឹងទេនាយក៏ដើរចូលទៅខាងក្នុងអង្គុយដកដង្ហើមធំក៏ទាញយកស្រាមួយកែវមកផឹកដើម្បីឲ្យវាស្រស់ស្រាយបន្តិច ។

" អាកូនកម្លោះ..មុខមិនរីកសោះថ្ងៃការទាំងមូលគួរតែសប្បាយវើយ " នាយសង្ហារម្នាក់ចូលមកអង្គុយនិយាយលេងជាមួយនឹងយុនចេព្រោះជាមិត្តនឹងគ្នាយូរហើយឃើញទឹកមុខមិនល្អក៏មកញ៉ោះលេងទៅ ។

" ការហើយយើងវេទនាស្លាប់ហើយអាហ្គុកអើយ "

" មិនក៏ដឹង? ការមិនទាន់ចប់ផង " នាយចងចិញ្ចើមនេះចេះទាយទៀតលេងសើចណាស់វាមិនដែលការហើយវេទនាទេយ៉ាងម៉េចប្រពន្ធកាចពេកមែន? បានដល់ថ្នាក់នឹងលោកអើយ ><

" ប៉ាម៉ាក់នឹងហើយឲ្យការជាមួយមនុស្សអត់ទេបែរជាឲ្យរៀបការជាមួយខ្លាទៅវិញ.. "

" ហាៗ..ចង់តែសើចឲ្យអាយៈមាត់ទេ..ធ្វើជាប្ដីគេដែរទៅខ្លាចប្រពន្ធខូចក្រេឌីតថប់អស់ហើយអាចេអើយធ្វើឲ្យរឹងមាំមើស " នាយនិយាយសើចខ្លាំងចេះមកនិយាយអញ្ចឹងមករួចស្មានតែស្អីណាស់ណាតាមពិតខ្លាចប្រពន្ធសោះចប់ហើយម៉ាកៗនេះអីអាប់មុខណាស់ ~,~ យុនចេមិននិយាយទៀតទេមានតែដកដង្ហើមធំក្រវីក្បាលតិចៗបើមិត្តម្នាក់នេះលេងមកនិយាយឲ្យអញ្ចឹងហើយនឹងគ្មានមកលើកទឹកចិត្តគ្នាសោះមកបាញ់ថែម ។

" បើកូនកម្លោះជាប្អូនឯងណាប្រពន្ធខ្លាប្រែជាកូនទន្សាយហើយគួរឲ្យស្រលាញ់វិញហើយ " មែនហើយបើជាយុនហ្គីវិញមិនមែនមកអង្គុយពិបាកចិត្តអញ្ចឹងទេគឺមានតែរកវិធីចាត់ការជាមួយវិញបានបែបនេះអីសប្បាយលេងម៉ងប៉ុន្តែនេះជាយុនចេដឹងតែគ្មានឃើញអ្វីសប្បាយទេមើលទៅទោះជាយុនចេនេះមានចរឹកខិលខូចតិចៗមែនប៉ុន្តែនាយមិនដែលចង់តវ៉ាឬចង់យកឈ្នះស្អីទេព្រោះថាការងាររបស់គេសំខាន់ជាងនេះឆ្ងាយណាស់ហើយមិនមែនជាខ្លាចជីមីនអីទេគ្រាន់តែមិនបានស្រលាញ់ហើយពិបាកសម្របខ្លួនក្បែរនឹងហើយ ។

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now