ក្រោយពេលយុនហ្គីនាំជីមីនទៅផុតការប្រជុំក៏បានបញ្ចប់ដូចគ្នាភ្ញៀវក៏ចេញមកព្រមៗគ្នាហើយយុនជេក៏ចេញមកតាមក្រោយដែលធ្វើឲ្យបុគ្គលិកកាន់តែបើកភ្នែកធំៗថែមទៀតមិញនេះចេញទៅបាត់ហើយចុះនេះអ្នកណាគេ? យុនជេមួយទៀតហើយមែនទេចេញមកអញ្ចឹងៗអីចង់ភ័យនាយក៏ដើរជិតលេខាដើម្បីចង់សួរថាមានកិច្ចការអ្វីបន្តឬអត់ប៉ុន្តែមើលទៅនាងដូចភាំងៗយ៉ាងម៉េចមិនដឹង ។
" នាងលឺខ្ញុំហៅទេ? "
" ចាសៗ..លោកប្រធាន!!! មិញនេះ.. " នាងរកនិយាយប៉ុន្តែទាក់ៗពេកនាយក៏ហាមាត់សួរថែមដើម្បីឲ្យនាងឆាប់បាននិយាយចេញលឿនជាងនេះ ។
" យ៉ាងម៉េច? មានរឿងអីមែនទេ "
" គឺ..លោកប្រធានមិញនេះបានចេញទៅជាមួយប្រពន្ធហើយតើប៉ុន្តែហេតុអ្វីក៏នៅទីនេះទៅវិញ? "
" ជីមីនមកទីនេះ? " លេខាស្រីនោះក៏ងក់ក្បាលបញ្ជាក់តិចៗនិងបន្តការឆ្ងល់របស់នាងដដែរដឹងហើយមែនទេឃើញចេញទៅជាមួយគ្នាហៅសុទ្ធតែប្រពន្ធសម្លាញ់ទៀតមកដល់ពេលនេះបែរមិនដឹងរឿងអ្វីទាំងអស់ទៅវិញចង់ឲ្យអ្នកតាមមើលឆ្កួតមែនទេនឹង? ប្រយ័ត្នឲ្យទទួលខុសត្រូវទៅ ><
" អញ្ចឹងនៅសល់ការងារជួយបង្ហើយផង " នាយនិយាយហើយក៏រត់ចេញទៅរកឡាននិងបានខលទៅរកយុនហ្គីដែរប៉ុន្តែមិនលើកសោះទើបសម្រេចបើកឆែកមើលទីតាំងរបស់ប្អូនថាពេលនេះគេនៅឯណាបានខលទៅមិនទទួល? ចង់នាំប្រពន្ធរបស់បងទៅណាហាស៎អាប្អូន? ទុកចិត្តមិនបានមែនប្អូនកំហូចមួយនេះបណ្ដោយបន្តិចប្អូនមកដើរតួជំនួសទៀតហើយថាមិនទាន់មកវិញទេឥឡូវមករកជីមីនដោយមិនប្រាប់គេមុនចំមែនហើយ ។
" អាឡូអាហ្គុក " យុនជេបានខលទៅជុងហ្គុកឲ្យជួយទាក់ទងទៅយុនហ្គីផងគេត្រូវនិយាយគ្នាសិនព្រោះពេលនេះគឺចង់ប្ដូរចិត្តនឹងមិនប្ដូរគ្នាទៀតទេ ><
ដំបូងគិតថាមិនអីទេប៉ុន្តែយូរទៅវាមិនអាចទេកុហកជីមីនហើយនៅបណ្ដោយឲ្យនៅជាមួយប្អូនប្រុសរបស់ខ្លួនច្រើនជាងទៀតមិនស្មើភាពគ្នាសោះ ។៚
ងាកមកមើលជីមីននិងយុនហ្គីវិញម្ដងពួកគេកំពុងតែនៅកន្លែងលក់សត្វចិញ្ចឹមមួយដោយសារតែនាយតូចសុំឲ្យទិញឲ្យគេមួយទើបនាយឈប់ចុះទិញឲ្យតាមសំណូមពរណាមួយជិះកាត់ហើយបើមិនព្រមទេដូចជាមិនសមបាននិយាយគ្នាហើយថាតាមគ្រប់យ៉ាងអញ្ចឹងត្រូវតែសុភាពបុរសមួយថ្ងៃសិនចុះ ។
YOU ARE READING
💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )
Kurzgeschichten" អូនស្រលាញ់ប្ដីទាំងពីរស្មើៗគ្នា " ជាប្រលោមលោកប្រុសនិងប្រុសលាយជាមួយស្នេហាមនោសញ្ជេតនាកំប្លែងការប្រច័ណ្ទហួងហែង Yoonmin = Yoongi Top / Jimin Btt 14.06.21 Write by : PICH