ភាគទី២១ : ក្មេងឆ្លាតត្រូវស្ដាប់សម្ដី!!!

2.9K 239 7
                                    

ក្រោយពីចេញពីមន្ទីរពេទ្យពួកគេក៏ឈាងចូលហាងបន្តិចដើម្បីរបស់ញ៊ាំទុកឲ្យនាយតូចព្រោះមិញនេះរអ៊ូថាចង់ញ៊ាំនេះចង់ញ៊ាំនោះមិនឈប់របៀបច្រើនមុខណាស់មានទាំងនំកញ្ចប់និងចង់ផឹកទឹកដោះគោទៀតប្ដីនេះស្ដាប់មិនចង់ទាន់ទេចេញពីហាងនឹងហើយក៏ចូលផ្សារទំនើបម្ដងតាមបញ្ជាប្រពន្ធដោយសារតែគេចង់ទឹកផ្លែឈើស្រស់ៗប្ដីទាំងពីរក៏បានទិញរបស់ញ៊ាំទុកឲ្យជាច្រើនមុខកុំឲ្យពិបាកចេញមកទិញម្ដងទៀតបន្ទាប់ពីរួចរាល់អស់ហើយទើបជិះត្រឡប់មកផ្ទះវិញ ។

" អួយ..ស្លាប់ហើយម៉េចក៏អូនហក់ចុះមកបែបនេះដឹងបងបុកពោះទេ? លើកក្រោយត្រូវថ្នមខ្លួនជាងនេះមិនមែនមកលោតហក់អញ្ចឹងទេ " យុនហ្គីនេះថាឲ្យមួយខ្សែរ៉េបយកតែម្ដងគេភ័យណាស់មកហក់ចុះពីឡានតែម្ដងសំណាងគេទ្រពីក្រោយបើមិនអញ្ចឹងទេបានដួលឥឡូវហើយមិនចេះប្រយ័ត្នសោះប្រពន្ធចូលចិត្តឲ្យប្ដីភ័យបុកពោះរហូត ><

" អូនភ្លេចខ្លួន " ស្ញេញដាក់នាយរួចក៏ដើរចូលទៅខាងក្នុងបាត់ទុកឲ្យប្ដីទាំងពីរយករបស់របរដែលបានទិញមកទុកដាក់ខ្លួនឯងសូម្បីមុខប៉ាម៉ាក់ក្មេកក៏មិនមើលផងកូនប្រសារនេះឈ្លើយដល់កំពូលហើយប៉ុន្តែគាត់លែងប្រកាន់ច្រើនទៀតហើយបើវាច្រើនដងដែរតែប្រកាន់ច្រើនចេះតែខុសទើបខ្ជិលតែម្ដងទៅ

" ពេទ្យថាម៉េចខ្លះកូន " លោកមីនក៏ងាកមកសួរកូនប្រុសទាំងពីរដោយចង់ដឹងនឹងហើយគាត់រងចាំចម្លើយយូរដែរហើយ ~,~

" ដូចដែលគិតបាទ..មីនៗមានកូនហើយ " ពួកគាត់លឺហើយក៏ត្រេកអរយ៉ាងខ្លាំងនេះជិតបានចៅពរហើយសប្បាយចិត្តណាស់ភ្លាមៗលោកស្រីមីនក៏បានហៅអ្នកបម្រើឲ្យធ្វើស៊ុបប៊ូវឲ្យជីមីនផងដែរគួរដឹងហើយអ្នកផ្ទះនេះស្រលាញ់ជីមីនណាស់លឺថាមានកូនចាំមើលថ្នមផងប៊ូវកម្លាំងផងជ្រូកឆាប់ៗនេះមិនខានទេប្ដីក៏ប៊ូវប៉ាម៉ាក់ក្មេកក៏ប៊ូវអេមមែនទែន ។

" ប្ដី..អូនចុកជើងណាស់ " លឺសម្លេងស្រែកហៅភ្លាមយុនជេក៏រត់ទៅរកភ្លែតនិងអង្គុយច្របាច់ជើងនិងធ្វើសរសៃឲ្យដើម្បីប្រពន្ធធ្វើបានគ្រប់យ៉ាងគ្រាន់តែស្រែកពួកបងបម្រើអូនទាំងអស់នេះជាប្ដីដែលគ្រប់គ្នាចង់បានរួមទាំងខ្ញុំអ្នកសរសេរផងដែរ

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now