សម្លេងក្មេងយំបន្លឺឡើងពេញបន្ទប់គេងលឺខ្លាំងទៅៗហើយមិនមានអ្នកណាទៅមើលទេឬ? ដោយសារតែចេញលឺពេកសម្លេងស្រែកបញ្ជាក៏បន្លឺឡើងមកជាមួយដែររួចក៏គោះតុឡើងមួយទំហឹងតែម្ដងដូចជាកំពុងមួមៅជាមួយសម្លេងយំមួយនេះ ។
" ថ្លង់ទេឬបានមិនមានអ្នកណាឡើងទៅមើលកូនរបស់យើងសោះអញ្ចឹង? ឬមួយចាំតែស្រែកប្រាប់? ហឺយ..គួរតែធុញណាស់ " កែវភ្នែកងាកសម្លឹងអ្នកបម្រើដែលប្ដីរបស់គេហៅឲ្យមកធ្វើការទាំងមិនពេញចិត្តសម្លេងយំលឺប៉ុន្នឹងហើយមិនគិតស្ទុះទៅមើលទេចាំតែប្រាប់ឬបានស្ទុះ? គ្មានបានការសោះអ្នកបម្រើម្នាក់លឺហើយក៏ស្ទុះងើបទៅទាំងប្រញាប់ដោយមិនចង់ឲ្យជីមីនខឹងជាងនេះតែបងប្អូនភ្លោះមកវិញដឹងតែបានរំអួយប្រាប់ហើយថាពួកគេធ្វើការមិនល្អខ្លាចអត់ការងារធ្វើ ><
" ម្ហូបអាហាររៀបចំរួចនៅ? ប្ដីរបស់យើងជិតមកពីធ្វើការវិញហើយ "
" ចាសរួចរាល់ហើយអ្នកប្រុស " នាយតូចគ្រាន់តែងក់ក្បាលរួចក៏ងាកមកសម្លឹងមើលទូរទស្សន៏បន្តទៀតនិយាយទៅមិនបានធ្វើអ្វីនោះទេប៉ុន្តែមិនមែនមិនមើលកូនទេគេមើលប៉ុន្តែមិនបានច្រើនព្រោះថាមិនសូវចេះលួងក្មេងណាមួយនៅក្បែរក្មេងមិនស្រួលខឹងក្មេងដែលយំច្រើនទៀតមនុស្សកំពុងតែពូកែខឹងឆាប់ឆេវឆាវផងបើទុកឲ្យមើលមិនកើតតែម្ដងហេតុនេះហើយបានតម្រូវឲ្យមានអ្នកមើលថែជំនួសវិញការពារ
ចំណែកឯប្ដីភ្លោះវិញគឺនៅមើលការងារដូចជាយុនជេគឺទៅធ្វើការដូចធម្មតាហើយយុនហ្គីវិញក៏មិនអាចទុកការងារចោលយូរដូចគ្នាភាគច្រើននាយសឹងតែមិនបានទៅមើលផងគឺទុកឲ្យកូនចៅជំនិតមើលជំនួសទាំងអស់នឹងព្រោះគេចង់ទុកពេលនៅជាមួយជីមីនឲ្យច្រើនកំឡុងពេលពពោះតែពេលនេះកូនកើតហើយអញ្ចឹងក៏ដល់ពេលទៅធ្វើការវិញដូចគ្នា ។៚
កន្លងមកពេលយប់វិញគ្រួសារតូចក៏នៅជុំគ្នាធម្មតាកូនៗគេងអស់ហើយមិនមានអ្វីត្រូវរំខាននោះទេការសម្អាតខ្លួនក៏រួចរាល់ទាំងប្ដីទាំងប្រពន្ធដោយយប់នេះដែរយុនជេក៏ងាកថើបថ្ពាល់និងមាត់របស់ជីមីនដូចរាល់ដងមុនចូលគេងប៉ុន្តែចម្លែកអីថ្ងៃនេះយុនហ្គីមិនបានថើបគេនោះទេគឺបិទភ្នែកគេងលក់បាត់ហើយមិននិយាយសូម្បីពាក្យរាត្រីសួស្តី ~,~
YOU ARE READING
💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )
Short Story" អូនស្រលាញ់ប្ដីទាំងពីរស្មើៗគ្នា " ជាប្រលោមលោកប្រុសនិងប្រុសលាយជាមួយស្នេហាមនោសញ្ជេតនាកំប្លែងការប្រច័ណ្ទហួងហែង Yoonmin = Yoongi Top / Jimin Btt 14.06.21 Write by : PICH