ព្រះអាទិត្យរះបំភ្លឺឡើងមនុស្សគ្រប់គ្នាក្រោករៀបចំខ្លួនស្អាតបាតដើម្បីទៅធ្វើការរបស់ពួកគេរៀងៗខ្លួននិងសិស្សៗក៏រៀបចំខ្លួនទៅសាលារៀនតាមពេលវេលាដូចគ្នា ។ ថ្ងៃនេះដែលគ្រួសារផាកមានការណាត់ជួបគ្នាជាមួយនឹងគ្រួសារម្ខាងទៀតគឺជាមិត្តជិតស្និតនឹងគ្នាហើយពួកគាត់ចង់ភ្ជាប់សាច់ឈាមផងដែរប៉ុន្តែគ្រួសារទាំងសងខាងមានសុទ្ធតែកូនប្រុសគ្មានកូនស្រីឡើយបែបនេះពួកគាត់ក៏សម្រេចចិត្តតាមនឹងទៅទោះកូនជាប្រុសដូចគ្នាក៏ដោយ ។
លោកផាកមានកូនប្រុសតែម្នាក់ទេគឺជាជីមីនឯលោកមីនវិញគាត់កូនប្រុសពីរនាក់ប៉ុន្តែជាកូនភ្លោះមានមុខមាត់ដូចគ្នាគ្រប់យ៉ាងគឺខុសតែចរឹកប៉ុណ្ណោះម្នាក់ឈ្មោះមីនយុនចេមានចរឹកស្ងៀមស្ងាត់មិនលេងសើចច្រើនគោរពអ្នកដទៃស្រលាញ់ការងារហើយនាយជាកូនច្បង ។ ឯម្នាក់ទៀតឈ្មោះមីនយុនហ្គីជាកូនពៅកើតក្រោយបងតែប៉ុន្មាននាទីទេចរឹកក៏ស្ងៀមស្ងាត់ដូចគ្នាប៉ុន្តែពេលខ្លះក៏លេងសើចច្រើនដែរចូលចិត្តញ៉ោះឌឺដងខិលខូចបន្តិចដែរ ។" សម្រេចថាបែបនឹងហើយលោកបង " លោកផាក
" តាមនឹងចុះ..រៀបចំជាមួយកូនច្បងរបស់ខ្ញុំចុះព្រោះថាអាកូនពៅគេនៅក្រៅប្រទេសបែបមិនបានមកទេមើលទៅ " លោកមីនប្រាប់មុនឲ្យហើយខ្លាចច្រឡំគ្នាក៏ដឹងហើយថាពួកគេមុខដូចគ្នាពេលខ្លះបន្លំប៉ាម៉ាក់បានទៀតមើលមិនចង់ស្គាល់កូនៗសុទ្ធកំពូលដូចគ្នាទៀតមិនឲ្យចាញ់គ្នាទេ ។ បន្ទាប់ពីនិយាយស្រុះស្រួលគ្នារួចហើយពួកគាត់ក៏បំបែកគ្នាត្រឡប់ទៅផ្ទះវិញដើម្បីយកដំណឹងនេះទៅប្រាប់កូនៗ ។
#ភូមិគ្រឹះមីន
លោកមីនពេលមកដល់ផ្ទះវិញក៏ងាកមកឃើញកូនប្រុសច្បងនៅអង្គុយមុខការងារទៀតហើយរវល់សម្បើមណាស់ទើបគាត់ចូលទៅនិយាយជាមួយឲ្យហើយខ្ជិលទុកទៀត ។" យុនចេ!! "
" មានការអ្វីមែនទេប៉ា? " នាយងាកមកសម្លឹងមុខលោកប៉ាទាំងចងចិញ្ចើមព្រោះមិនដឹងដូចគ្នាថាមានរឿងអ្វីមកដល់ក៏ហៅបែបនេះរំខានគេធ្វើការអស់ហើយ ~,~
" គឺប៉ាបានរៀបចំឲ្យឯងរៀបការហើយ "
" រៀបការ? ជាមួយអ្នកណាទៅប៉ា? មិនដែលស្គាល់គេផងរៀបការយ៉ាងម៉េច? " យុនចេក៏ភ្ញាក់ផ្អើលខ្លាំងដែរមនុស្សមិនដែលស្គាល់គ្នាផងនឹងហើយអត់មានមកប្រាប់គេមុនទៀតត្រៀមខ្លួនមិនទាន់សោះ ។
YOU ARE READING
💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )
Kısa Hikaye" អូនស្រលាញ់ប្ដីទាំងពីរស្មើៗគ្នា " ជាប្រលោមលោកប្រុសនិងប្រុសលាយជាមួយស្នេហាមនោសញ្ជេតនាកំប្លែងការប្រច័ណ្ទហួងហែង Yoonmin = Yoongi Top / Jimin Btt 14.06.21 Write by : PICH