ភាគទី១៣ : អូនស្រលាញ់ពួកបងស្មើៗគ្នា

5.2K 360 4
                                    

ត្រឡប់មកមើលប្ដីពេញច្បាប់របស់ជីមីនវិញនាយកំពុងតែអង្គុយច្របាច់ជើងដៃឲ្យប្រពន្ធតាមការប្រើមិនខ្លាំងដៃគឺថាថ្នមៗយកតែមែនទែនគ្មានស្កៀបអ្វីបន្តិចឡើយនេះបានគេហៅថាប្ដីកូនប្រុសយកចិត្តមិនហ៊ានប្រើកម្លាំងធ្ងន់ដាក់ប្រពន្ធទេខ្លាចឈឺមិនតែប៉ុន្មឹងគឺខ្លាចត្រូវមាត់បានស្ដាប់ពាក្យទេសនាហ្វ្រីៗឥឡូវហើយ ><

" ស្រួលខ្លួនទេជីមីន " សូម្បីតែពាក្យសម្ដីក៏ផ្អែមដែលនាយនិយាយស្រាលៗមិនលឺពេកក៏មិនខ្សោយពេកដែរម្លឹងៗប្រពន្ធបានចិត្តស្លាប់ហើយ ។

" អូនដូចជាចុកស្មា..ត្រង់នេះ " ចង្អុលទៅកន្លែងដែលខ្លួនរអ៊ូថាចុករោយយុនជេក៏រហ័សច្របាច់ឲ្យតិចៗថ្នមៗបំផុតជាមួយស្នាមញញឹមស្រាលទៅលើមុខមិនខ្ទឹបនោះទេ ~,~ កំពុងតែស្រួលខ្លួនផងទ្វាក៏បើកឡើងដោយដៃរបស់យុនហ្គីនាយតូចឃើញហើយសម្លក់ឡើងថ្លែងៗរួចក៏ងាកមុខចេញដូចខ្ពើមណាស់អញ្ចឹងក៏មកពីនៅខឹងនៅឡើយមិនដឹងថាឡើងមកនឹងមករករឿងទៀតឬអត់? បើរករឿងទៀតកុំថាគេមិនបានប្រាប់ឲ្យសោះក៏ដឹងហើយថាគេកាចប៉ុណ្ណាខ្លាចូលម្ដងៗសឹងតែចាប់ហែកប្ដីជាពីរទៅហើយ ( គួរឲ្យខ្លាចរអារ )

" យកចិត្តសម្បើមម្លេះ? ខ្លាចមិនបានលើសខ្ញុំមែនបងប្រុស " យុនហ្គីដាក់ខ្លួនអង្គុយក្បែរនោះរួចក៏និយាយផ្លែផ្កាទាំងជ្រេញបងប្រុសគេណាស់ធ្វើជាយកចិត្តអីណាអាងតែគេមិនសូវពូកែខាងនឹងពូកែតែខាងបន្លំញ៉ោះនិងធ្វើឲ្យខឹងថែម ( ដូចខ្ញុំដែរ )

" ជាប្ដីដើមវើយ..យើងត្រូវមានសិទ្ធធំជាង " មែនហើយយ៉ាងណាក៏គេបានរៀបការជាមួយជីមីនពេញច្បាប់ដែរគេត្រូវលើសជាងអញ្ចឹងហើយមានអ្វីត្រូវមកច្រណែន? រឿងប៉ុន្នឹងសោះក៏មកអន់ចិត្ជាមួយគ្នាដែរដូចខ្វះរឿងអន់ចិត្ត ><

" ហុឹសស..នាមជាប្ដីដូចគ្នាសោះចាំបាច់ចែកសិទ្ធដែរ? បងប្អូនគ្នាតើធ្វើមើលតែអ្នកដទៃ "

" ហើយថី? ឯងខ្លាចជីមីនស្រលាញ់យើងជាងមែនទេ? អីក៏ភ័យសម្បើមម្លេះអាប្អូន " បងប្អូនគេនេះនៅបន្តប្រកែកគ្នាពេញនឹងឡើងថ្លង់ពេញបន្ទប់ទៅហើយខ្វះរឿងឈ្លោះមែន? ចេះរកនឹកឃើញហើយបងស្លេកភ្លោះនេះ ~,~ ជីមីនវិញគឺចាំអង្គុយស្ដាប់ថាតើពេលណាចប់? នៅយូរទៀតទេកម្របានឃើញបងប្អូនគេប្រកែកគ្នាណាស់ព្រោះថាភាគច្រើនត្រូវរូវគ្នាណាស់មិនដូចពេលនេះទេចេះស្រែកដាក់គ្នាដោយសារប្រពន្ធម្នាក់គិតៗទៅមានប្រពន្ធរួមគ្នាពិបាកចែកគ្នាដល់ម្លឹងណ៎?

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now