ភាគទី០៤ : បេះដូងហៅមក!!!

5.1K 369 3
                                    

ជំហានបោះចុះមកខាងក្រោមមួយៗយឺតៗទឹកមុខរបស់នាយក្រាស់ញញឹមស្រស់ដល់ហើយដូចត្រូវឆ្នោតរាប់លានអញ្ចឹង ។
នាយចូលមកអង្គុយតុបាយជាមួយប៉ាម៉ាក់ទាំងច្រឡើមតាមទម្លាប់របស់គេមិនប្រែគឺខុសពីយុនចេដែល គោរពចាស់ទុំនិងអ្នកដទៃជាងមិនសូវចង់បង្កររឿងជាមួយអ្នកណាទេសុខចិត្តចុះចាញ់ឲ្យតែបានសុខប៉ុន្តែយុនហ្គីអត់ទេបើរករឿងគេមុនគេតបវិញហើយចង់មានរឿងជាមួយគេឬក៏បងប្រុសមិនបានទេដឹងតែត្រូវធ្ងន់មិនខាន ។

" យុនហ្គី? ឯងមកវិញពេលណា? ម៉េចមិនផ្ដល់ដំណឹងមុនសោះអញ្ចឹង " លោកមីនជាឪពុកគឺមើលដឹងឃើញតែកាយវិការប្លែកពីគ្នាច្បាស់ថាយុនហ្គីមិនដែលច្រឡំទេទោះមុខដូចគ្នាក៏ដោយ ><

" ស៊ូត!!! ប៉ាកុំហៅខ្ញុំយុនហ្គីអី "

" ចង់ឲ្យយើងហៅយ៉ាងម៉េច? បើឯងឈ្មោះយុនហ្គីចង់ឲ្យហៅយុនចេមែនហាស៎? " គាត់ចងចិញ្ចើមភ្លាមៗសុខៗមកហាមមិនឲ្យហៅបែបនេះអាកូននឹងគិតចង់អ្វីស្អីទៀតហើយនឹងប្លែកណាស់មកវិញក៏មិនប្រាប់មុនទៀត ។

" ហៅយុនចេត្រូវហើយព្រោះខ្ញុំមកនេះក្នុងនាមជាបងយុនចេមិនមែនយុនហ្គីទេប្រយ័ត្នប្រពន្ធសម្លាញ់លឺទៅណាលោកប៉ា " យុនហ្គីនិយាយសម្ដៅលើជីមីនបើចុះមកស្ដាប់លឺបែកការហើយលែងបានសប្បាយតែម្ដងមកនេះគឺចង់សប្បាយនឹងហើយបើគេដឹងដដែរអស់អារម្មណ៏ហើយ >< លោកស្រី/លោកមីនក្រវីក្បាលតិចៗដឹងច្បាស់ណាស់ថាកូននឹងចង់ធ្វើអ្វីអត់កែចរឹកនឹងមែន ។

" លើកលែងរបស់បងឯងមួយទៅមិនបានទេឬ? នេះជាបងថ្លៃឯងមិនមែនប្រពន្ធឯងទេ "

" របស់បងក៏ដូចជារបស់ប្អូនដែរមានអ្វីល្អៗគួរតែចែកគ្នាប្រើប្រាស់មិនមែនលាក់ប្រើតែឯងទេ " និយាយហើយក៏ដួសបាយញាំធ្វើមិនដឹងហើយពាក្យនិយាយមិញនេះប៉ាម៉ាក់របស់គេគឺគាំងតបវិញមិនចេញសម្ដីឡូយណាស់បែបនេះច្បាស់ហើយថាអាចបង្រ្កាបបងថ្លៃបានប៉ុន្តែមិនហ៊ានធានាទេថាមិនប៉ះពាល់នោះបងប្រុសយុនចេអើយប្រយ័ត្នអស់ប្រពន្ធបានទៅប្អូនយុនហ្គីទៅ ><


បន្ទាប់ពីញាំអាហាររួចជីមីនក៏ចុះមកល្មមក៏ងាកមកឃើញយុនហ្គីដែលគេគិតថាជាយុនចេនៅផ្ទះដដែរមិនគិតទៅធ្វើការទេឬ? ឃើញឆ្កួតនឹងការងារសឹងអីហើយប៉ុន្តែបែរជាគេងចុចទូរស័ព្ទធ្វើមិនដឹង

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now