ភាគ៣:សយ..នោះសយ

365 53 3
                                    

ទឹង.......»សម្លេង ជណ្តើរយន្តបន្លឺឡេីងដែលបានបញ្ចាក់ថាវាបានមកដល់គោលដៅ ដែលយេីងបានកំណត់ហេីយ។កម្លោះសង្ហាទាំងពីដេីរចេញពីជណ្ដេីរយន្ដទាំងទឹកមកស្មេី សម្លឹងមេីលទៅគោលដៅដែលខ្លួនបានកណត់  ទាំងមានអង្គរក្សតាមជាប់ខ្លួន។បុគ្គលិកទាំងអស់ភ្ញាក់ផ្អើលនឹងវត្តមាន របស់កូនប្រុសពៅទាំងពីគ្រួសារនេះណាស់ ។ ហេតុអ្វីក៏អ្នកប្រុសចន មកជាមួយអ្នកប្រុសគីមដូច្នេះ?? មេីលទៅពួកគាត់ដូចជាស្និតស្នាលនឹងគ្នាណាស់ អ្នកប្រុសចនអោបស្មាអ្នកប្រុសគីមទៀតផង។ ចុះហេតុអ្វីក៏ថ្ងៃនេះអ្នកប្រុសគីម មុខក្រញូវអ៊ីចឹង?? អ្នកនៅក្នុងផ្សារទាំងអស់ចាប់ផ្ដេីមខ្សឹបខ្សៀវគ្នា ទាំងមានអ្នកខ្លះទៀតថតរូបរបស់ពួកគេទាំងពីឯថេហ្យុងចាប់ផ្តើម មានអារម្មណ៍ថាមិនស្រួលខ្លួនកាន់តែខ្លាំង ក្បាលកាន់តែឈឺ ពោះក៏កាន់តែចុកប៉ុន្ដែនៅតែសម្រួលអារម្មណ៍ញញឹមអោនលំទោន ។ ព្រេាះរាល់ពេលដែលគេមកទីនេះគឺមិនដែលថាមិនញញឹមឲអ្នកគ្រប់គ្នាបានឃេីញនោះទេ ។ មិនយូរប៉ុន្មានពួកគេក៏បានមកដល់ហាងរបស់ថេហ្យុង បុគ្គលិកក្នុងហាងក៏រាងភ្ញាក់ផ្អើលបន្តិចដែរតែក៏ អោនលំទោនតាមឋានៈ។ ថេហ្យុងដេាយសារតែមិនសូវស្រួលខ្លួនក៏ចូលទៅអង្គុយនៅសាឡុង មិនទាំងយកដៃអង្អែលពោះខ្លួនស្រាលៗ ជុងគុកឃេីញដូចមិនស្រួលក៏ប្រាប់អង្គរក្សខ្លួនទៅទិញថ្នាំនឹងស៊ុបមកឲខ្លួនមុននឹងចូលទៅអង្គុយជិតថេហ្យុង ។

« ថេហ្យ..... »
« បងស្រីមកនេះបន្ទិច..»ថេហ្យុងកាត់សម្ដីរបស់ជុងគុកដែលចង់ពោលហៅគេមុននេះបែជាបង្វែខ្លួនទៅហៅបុគ្គលិកទៅវិញ។ជុងគុកក៏ស្ថាត់មាត់ រួចក៏យកទូរស័ព្ទមកមេីលធ្វេីមិនដឹងមិនលឺអ្វីទាំងអស់...ពោលគឺធ្វេីជាមិនមានរឿងអ្វីកេីតឡេីង។

« ចាស!!!អ្នកប្រុស »Staffស្រីម្នាក់ដេីរមកសាឡុងរាងធំ បន្ទិចដែលមានរាងក្រាស់នឹងថេហ្យុងអង្គុយ នៅទីនោះក៏មានតុកញ្ចក់បួនជ្រុងនឹងមានផ្គាកុលាបស្រស់ជាង២០ទងអបពីលេី។

« park jiminគេមិនទាន់មកទេឬ???» ជុងគុកនៅពេលដែលលឺឈ្មោះថាpark jiminក៏រាងភ្ញាក់បន្ទិចតែក៏ធ្វេីធម្មតាដេីរចេញទៅធ្វេីប្រងេីយ។ ឯថេហ្យុងនៅពេលដែលជុងគុកដេីរចេញដូច្នេះ ក៏ប្រែទឹកមុខទៅជាញញឹមញញែមយ៉ាងស្រស់ទៅវិញ។                “•∆•”

៚ភរិយាអាថ៍កំបាំង៚Where stories live. Discover now