part 2

412 12 0
                                    

" joona យើងទៅផ្ទះមុនហើយណា bye bye " july រត់ទៅអោយនាងតូចនឹងលានាងតូចត្រឡប់ទៅផ្ទះ។
" អើ bye bye" នាងតូចញញឹមទៅ july
ទីត ទីត*
សម្លេងឡានមួយបន្លឺឡើងធ្វើអោយនាងតូចភ្ញាក់ព្រើត។
" ហាស! បងថេយន៍នេះមកទទួលប្អូនមែនទេ" នាងតូចនិយាយទាំងត្រេកអរព្រោះ kim taehyung មិនសូវមានពេលមកយកនាងតូចចេញពីសាលាទេ។
" ឆាប់ចូលឡានមកកុំនិយាយច្រើនពេក" សម្តីកម្រោះកម្រើយរបស់ថេយ៍ធ្វើអោយនាងតូចធ្លាក់ទឹកមុខរួចក៍ឡើងឡានបាត់ទៅ។
នៅតាមដងផ្លូវទៅវិមានគ្រួសារត្រកូលគីមពិតជាស្អាតខ្លាំងមែនទែនធ្វើអោយនាងតូចមានអារម្មណ៍ធូរស្បើយក៍ប្រទះឃើញលោកយាយចាស់ជរាម្នាក់កំពុងតែឈានជើងចង់ឆ្លងផ្លូវ។
" បងថេយន៍! ខ្ញុំសុំអនុញ្ញាតអោយបងឈប់ឡានអូនចង់ជួយលោកយាយ" នាងតូចនិយាយទៅកាន់រាងថេយន៍បែបនេះរួចគេក៍ឈប់ឡានអោយនាងតូចចុះ។
"អរគុណ" នាងតូចមិនភ្លេចគោរពបងរបស់គេឡើយ។
" លោកយាយមកខ្ញុំជួយ" នាងតូចនិយាយទៅកាន់លោកយាយ។
"ចាសយាយអរគុណហើយចៅស្រី" លោកយាយនឹងនាងតូចញញឹមដាក់គ្នារួចក៍ដើរឆ្លងផ្លូវធ្វើអោយគេគ្រប់គ្នាសរសើរនាងតូចសម្រស់ស្អាត ថែមទាំងចិត្តល្អទៀត។
នាងតូចមកប្រញាប់ឡើងឡានវិញខ្លាចបងប្រុសចាំយូរ។
" សំពត់នាងខ្លីម៉្លេះ" ថេយន៍និយាយរួចក៍យកអាវធំគេមកបាំងភ្លៅរបស់នាងតូចព្រោះតែទុកបន្តិចទៀតគេអាចនឹងឈាមច្រមុះ។
"អូនមិនដឹងដែលសាលាគេតម្រូវបែបនេះ" នាងតូចនិយាយទាំងធ្វើទឹកមុខបែបគួរអោយស្រឡាញ់ធ្វលអោយរាងក្រាស់ទ្រាំអត់ក្នាញ់មិនបាន។
"កុំមកធ្វើមុខបែបនេះជាមួយយើងវាគួរអោយស្អប់គួរអោយចង់ទះ" រាងក្រាស់តបទៅវិញធ្វើអោយនាងតូចអន់ចិត្តនឹងបងប្រុសនាងជាខ្លាំង។

អន្លង់ស្នេហ៍Where stories live. Discover now