Part 25

198 6 0
                                    

ក្នុងក្រុមហ៊ុន

បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់អោនគោរពគូរស្វាមីភរិយាដែលទើបនឹងត្រូវគ្នាថ្មីថ្មោង។ជូណាបើសិនជាអានពីដំបូងដឹងស្រាប់ហើយនាងមិនចេះនៅស្ងៀមទេពេលគេអោនគោរពនាងនោះនាងបម្រុងនឹងអោនគោរពគេវិញតែត្រូវថេយ៉ុងឃាត់ទាន់។

"អូនធ្វើស្អីនឹងចៅហ្វាយណាអោនគោរពចៅហ្វាយដែលនោះ" ថេយ៉ុង។

"ចៅហ្វាយហើយបុគ្ឥលិកក៏ជាមនុស្សដូចគ្នាដែល" ជូណា។

"តែឋានះខុសគ្នាណា" ថេយ៉ុងនិយាយរួចជូណាក៏ងក់ក្បាលបន្តិចក៏ដើរទៅក្នុង OFFICE ជាមួយថេយ៉ុងបាត់។

ប៉ុន្មានម៉ោងក្រោយមក

"អូនពូកែណាស់ការងារចេះទាំងអស់មិនព្រមឆ្ងល់បន្តិចសោះ" ថេយ៉ុងមកអោបជូណានឹងថើបសក់នាងពីក្រោយ។

"ត្រូវហើយនេះអូនសិស្សពូកែណាមិនមែនលំៗណា" ជូណាតបឡើងខ្មើតទៅកាន់ថេយ៉ុង។

"បាទបងដឹងតាសថាអូនជាសិស្សពូកែហើយក៏ពូកែខាង............... នៅលើគ្រែដែល" ពាក្យចុងក្រោយដែលថេយ៉ុងនិយាយនោះក៏និយាយខ្សឹបៗដាក់ត្រចៀកជូណា។ក្រឡេកទៅមើលជូណាគ្រាន់តែថេយ៉ុងនិយាយពាក្រចុងក្រោយនេះភ្លាមព្រឺសម្បុងខ្ញាកៗនឹងថ្ពល់ក្រហមព្រឿងៗ។

"អីយ៉ាបងជូណាអៀនហើយ" ថេយ៉ុងនិយាយបែបញ៉ោះជូណា។

"គឺ.....គ្មានទេទៅធ្វើការងារលឿនទៅអាងទៅផ្ទះ"។ ជូណានិយាយចប់ក៏ងើបដើរចេញទៅក្រៅ។ថេយ៉ុងសើចបន្តិចក៏រត់ទៅតាមជូណាទៅ។

វិមានគីម ថេយ៉ុង

"ថេយ៉ុងហាសបងចូលទៅផ្ទះមុនទៅណាអូនមានការទៅជួបជូលីមួយភ្លេទ" ជូណា។

"បងទៅជាមួយដែលបានទេបងមិនទុកចិត្តអោយអូនចេញទៅក្រៅម្នាក់អែងទេ" ថេយ៉ុង។

"មិនអីទេបងទៅក្នុងទៅឆាប់ទៅ" ជូណារុញថេយ៉ុងចូលក្នុងវិមានបាត់។ទីបំផុតថេយ៉ុងក៏យល់ព្រមអោយជូណាទៅ។

តាមពិតទៅជូណាកុហកទេនាងមិនបានទៅជួបជូលីទេព្រោះជូលីបានទៅរៀននៅអាមេរិកបាត់ហើយគឺនាងទៅមន្ទីរពេទ្យព្រោះកាលនាងនៅរៀនវិទ្យាល័យដូចដែលបានអានពីលើមកចឹងនាងកើតជំងឺបាក់ទឹកចិត្តខ្លាំងរហូតដល់មានជមងឺមហារីកខួរក្បាលនាងទាំងតែហូរឈាមពីច្រមុះទាំងមិនដឹងខ្លួនតែនាងនៅតែផ្តល់ស្នាមញញឹមនឹងភាពសប្បាយរីករាយទៅកាន់មនុស្សជុំវិញខ្លួន។នាងមានជំងឺរលាកខួរក្បាលតាំងពីនាងរៀនទី១១ពេលនោះនាងរៀនចប់អស់ហើយក្រុមហ៊ុនក៏មានកាន់។​តែថ្ងៃមុននឹងនាងបញ្ចប់ទី១២ថេយ៉ុងបានរំលោភនាងនឹងប្រើអំពើហិង្សាលើនាងទៀតផងដូច្នេះហើយបានជាជំងឺនាងកាន់តែវិវត្តន៏ឡើងខ្លាំងទៅៗ។នាងមានដុកទ័រផ្ទាល់ខ្លួនមួយឈ្មោះ អីនវូ។អីនវូជាមិត្តរបស់ជូណាពួកគេទើបតែស្គាល់់គ្នាបាន២ឆ្នាំទេ។អីនវូបានជួយព្យាបាលជូណារយះពេល២ឆ្នាំនេះអោយនាងនៅរស់រានមានជីវិតហើយនាងក៏ស្នើរមិនអោយប្រាប់រឿងនេះទៅអ្នកណាអីនវូក៏យល់ព្រម។តែពេលនេះដល់ពេលនាងត្រូវពិនិត្យជំងឺនេះហើយ។ព្រោះថាវាក៏ជិតដល់ថ្ងៃបញ្ចប់ដែល។

នៅក្នុងមន្ទីរពេទ្យ

"ជូណានេះនៅសល់តែ២អាទិត្យទៀតទេ" អីនវូនិយាយទាំងអស់សង្ឃឹមព្រោះថាគេជិតបាត់បង់មិត្តរបស់គេហើយ។ ចំណែកជូណាវិញញញឹមស្រស់ទាំងបេះដូងចុកអួលណែនព្រោះអាចនិយាយបានទេថ្ងៃដែលនាងជិតចាកចេញទៅថេយ៉ុងបានផ្តល់ក្តៅស្រឡាញ់ច្រើនណាស់មកអោយគេ។

"អីនវូអែងកុំបារម្ភណាយើងអស់កម្មបើសិនយើងជាមិត្តពីអតីតជាតិមែនពិតយើងនឹងបានជួបគ្នាម្តងទៀត" ជូណានិយាយទាំងគោះស្មារជូតិចៗផ្តល់កម្លាំងចិត្តអោយអីនវូ។

"យើងមិនអាចធ្វើចិត្តបានទេចុះបើសិនជាថេយ៉ុងដឹងអែងគិតយ៉ាងមិច" អីនវូ។

"អីនវូស្តាប់យើងណាបើសិនជាពួកយើងមាននិស្ស័យនឹងគ្នាមែនយើងនឹងអាចជួបគ្នាម្តងទៀតនៅថ្ងៃមុខ" ជូណា។

"អែងត្រូវរឹងមាំឡើងជូណាយកឈ្នះជំងឺនឹងអោយបាន" អីនវូនិយាយរួចក៏លាគ្នាទៅផ្ទះវិញ។

"ហឹសតែប៉ុណ្ណឹងនាងប្រាកដជាស្លាប់ហើយនាងជូណាថេយ៉ុងជារបស់យើងម្នាក់គត់"????

វិមានគីម ថេយ៉ុង

ជូណាដកដង្ហើមធំបន្តិចមុននឹងដើរចូលវិមាន។ តែស្រាប់តែថេយ៉ុងចុះមកពីលើសម្លឹងមើលជូណា។ជូណាដឹងថាថេយ៉ុងកំពុងមើលមកខ្លួនទាំងភ្នែកបែបនេះអាចបញ្ជាក់បានថាថេយ៉ុងកំពុងតែខឹងខ្លាំងហើយ។

"ទើបមកពីណា" ថេយ៉ុង។

"គឺដូចដែលអូនបានប្រាប់គឺមកពីជួបជូលី" ជូណា។

"ជូលី????ក្រែងជូលីនៅអាមេរិកហី?" ពេលនេះជូណាគ្មានអីតបនឹងថេយ៉ុងទេព្រោះនាងកុហកគេលែងបានហើយ។

"យ៉ាងមិចហើយនាងទោះជួបប្រុសហេ" ថេយ៉ុងនិយាយចប់ជូណាក៏មើលទៅថេយ៉ុងដែលមានរូបភាពខ្លួននឹងអីនវូកំពុងអោបគ្នា។

"បងឆ្កួតហើយហេសនេះគេជាមិត្តអូនណា" ជូណា។

"មិត្តហេស?មិត្តអោបគ្នាស្និទ្ធបែបនេះហេស" ថេយ៉ុង។

"បងចេះស្តាប់ហេតុផលខ្លះទេ" ជូណា។

"ហេតុផងដែលនាងកុហកនឹងហេស?" ថេយ៉ុង។

"បងមានដឹងទេថារាល់ថ្ងៃខ្ញុំហត់នឿយខ្លាំងណាស់កុំរករឿងឈ្លោះទាំងគ្មានហេតុផលបែបនេះមែនទេ" ជូណា។

"ហត់នឿយ?នាងហត់នឿយនឹងរកលេសទៅជួបប្រុសមែនទេ"។ ផ្លាច់..........ថេយ៉ុងនិយាយរួចក៏មានអារម្មណ៏ថាថ្ពាល់ក្តៅក្រហមព្រោះត្រូវជូណាទះមួយទំហឹង។

"ហេតុអីបានជាលោកមើលងាយខ្ញុំបែបនេះខ្ញុំជាមនុស្សស្រីណាហឹកៗៗៗៗ" ជូណានិយាយរួចក៏រត់ទៅបន្ទប់បាត់។


អន្លង់ស្នេហ៍Where stories live. Discover now