Part 26

184 7 0
                                    

ព្រឹកថ្ងៃថ្មី

"អ៊ួកៗៗៗ" សម្លេងរំខានដំណេករបស់ថេយ៉ុងលាន់លឺក្នុងបន្ទប់ទឹក។ថេយ៉ុងក្រឡេកមើលខាងស្តាំដៃខ្លួនមិនឃើញជូណាក៏ប្រញាប់ចូលបន្ទប់ទឹក។ពេលដែលគេដើរដល់បន្ទប់ទឹកក៏ឃើញជូណាកំពុងអង្គុយក្អួតចង្អោរនៅបង្គន់គេក៏ប្រញាប់ទៅរឺតខ្នងជូណា។

"ជូណាអូនយ៉ាងមិចហើយមិនស្រួលខ្លួនមែនទេទៅពេទ្យល្អទេ?" ថេយ៉ុងនៅតែខឹងនឹងជូណាតែក្តីស្រឡាញ់នឹងការបារម្ភនៅដដែល។

"មិនអីទេលោកទៅក្រៅទៅអ៊ួកៗៗ" ជូណានិយាយរួចក៏ក្អួតបន្ត។ ថេយ៉ុងងក់ក្បាលរួចដើរចេញទៅបាត់។

នៅខាងក្នុងបន្ទប់គេងថេយ៉ុងអង្គុយមើលរូបដែលគេផ្ញើរមកជូណាអោបគ្នាជាមួយនឹងអីនវូនោះចម្ងល់ជាច្រើនបានលោតមកសួរគេ។

គេជាអ្នកណា?

ហេតុអ្វីមិត្តភក្តីអោបគ្នាស្និទ្ធបែបនេះ?

ហេតុអ្វីជូណាត្រូវទៅមន្ទីរពេទ្យ?

អ្នកផ្ញើរមកជានរណា?

បន្ទាប់ពីគេអង្គុយគិតអស់រូចអស់ហើយក៏ផ្ញើរទិន្នន័យរបស់អ្នកផ្ញើរទៅបងប្អូនគេទាំង៦។ថេយ៉ុងបម្រុងនឹងងើបចេញទៅក្រៅបន្ទប់ក៏ក្រឡេកឃើញក្រដាសពេទ្យមួយ។ចម្ងល់គេកាន់តែកើនមានឡើងមិនយូរនោះទេថេយ៉ុងបើកក្រដាសពេទ្យនោះអានទាំងញ័រដៃទទ្រើក។ទឹកភ្នែកស្រក់មកមិនឈប់ឈរ។ជួនពេលនឹងជូណាចេញមកពីបន្ទប់ទឹកក៏ឃើញថេយ៉ុងអានក្រដាសពេទ្យរបស់នាងក៏កញ្ឆក់វាចេញពីដៃថេយ៉ុងតែត្រូវថេយ៉ុងចាប់ជាប់។

"ជូណានេះជាស្អី" ថេយ៉ុងនិយាយបែរមុខទៅរកជូណាទឹកមុខម្តងនេះគឺមិនមែនខឹងទេគឺអស់សង្ឃឹម។

"គឺ.........នេះជ-ជារបស់មិ-ត្តអូនគឺៗអូ-អូនត្រូវយកវាអោយគេអោយមកអូនវិញមក" ជូណាហក់ទៅយកក្រដាសនោះមិនដល់ក៏សម្រេចចិត្តឈរចាំមើលតើថេយ៉ុងធ្វើអីបន្ត។

"មិត្តភក្តិហេសជូណាអូនប្រាប់បងមកហេតុអីអូនចាំបាច់កុហកបងនេះអូនគិតចង់ទៅចោលបងបែបនេះមែនទេជូណាបងមិនល្អមែនទេជូណាបងមិនចង់បាត់បង់អូនទេកុំចាកចេញពីបងបានទេជូណាបងមិនចង់ទទួលអារម្មណ៏ដូចមុនទេជូណាអូនទៅព្យា​បាលអោយជាណាហឹកៗៗ" ថេយ៉ុងទប់ទឹកភ្នែកមិនជាប់ក៏បង្ហូរមុខជូណា។

អន្លង់ស្នេហ៍Where stories live. Discover now