part 16

187 5 0
                                    

ការិយាល័យលោកនាយក

តុក​ តុក តុក

"ចូលមក" សម្លេងលោកនាយកកំណាចបន្លឹឡើងធ្វើអោយអ្នកដែលឈរចាំខាងក្រៅភ័យបុកពោះបិះធ្លាយពោះរៀនចេញ។

"លោកនាយកនេះគឺ"និយាយមិនដឹងក្បាលកន្ទុយណាផងក៏លោកនាយកនិយាយកាត់។

"ខ្ញុំដឹងហើយខលហៅអាណាព្យាបាលបីអ្នកនេះមកសម្រាប់ជូណាមិនបាច់ខលទេបន្តិចទៀតដឹងហើយ" លោកនាយកនិយាយទាំងស្វាហាប់ធ្វើអោយគ្រូកីឡាឆ្ងល់តែមិនហ៊ានតវ៉ាព្រោះកែវភ្នែកលោកនាយកពេលនេះខ្មៅឃោរឃៅណាស់។

"បាទលោកនាយក" គ្រូកីឡាបានខលទៅអាណាព្យាបាលអ្នកទាំង៣ដើម្បីមកផ្តិតមេដៃចាកចេញពីសាលានេះហើយក៏មិនអាចចូលរៀនសាលាផ្សេងទៀតបានដែលនឹងប្រហែលជាមិនអាចចូលរៀនសកលហើយរកការងារធ្វើបានដែល។

៣០នាទីក្រោយមក

"ជម្រាបសួរលោកនាយកខ្ញុំអាណាព្យាបាលរបស់សាណាមានការអ្វីបានហៅខ្ញុំមក" លោក Eun ជាអ្នកជំនួញត្បូងពេជ្យនៅអុីតាលីបានមកតាមការណាត់របស់នាយកនឹងនិយាយឌឺដងថែមទៀតផង។

"លោកនាយកខ្ញុំជាម្តាយរបស់បីយ៉ុង"  "លោកនាយកខ្ញុំអាណាព្យាបាលយ៉ាណា" ។និយាយចប់លោកនាយកក៏បង្វិលកៅអីមកមើលមុខពួកគេទាំងកំហឹងធ្វើអោយអាណាព្យាបាលអ្នកទាំង៣ភ័យមិនស្ទើរព្រោះនេះជាកូនរបស់លោកគីមនរណាៗក៏ខ្លាចក៏ញញើតដែល។

" ខ្ញុំហៅមកដើម្បីផ្តិតមេដៃរួចចេញពីទីនេះ" លោកគីមនិយាយម៉ាត់ៗចំៗ តែលោក Eun បាននិយាយវិញថា "លោកនាយកចុះណាអាណាព្យាបាលក្មេងម្នាក់នេះមើលទៅជាអ្នកក្រផងមិនដឹងហើយធ្វើដូចខ្លួនអ្នកមាននែហៅប៉ាម៉ាក់អែងមកកុំធ្វើខ្លួនដូចជាជនរងគ្រោះពេកយើងជ្រេញប្រញាត់ចេញពីសាលាមិនទាន់ដេកពេទ្យទៅនាង" លោក Eun​​ និយាយហើយក៏បានឃើញលោកនាយកគីមកើនកំហឹងដល់១០០០អស្សាហើយគាត់ក៏បិទមាត់រួចអោនគោរព។

នាងតូចជូណាពេលបានលឺគេនិយាយបែបនេះដាក់់ខ្លួនហើយក៏ស្រក់ទឹកភ្នែកមកតក់ៗរួចចុកបេះដូងជាខ្លាំង។ សកម្មភាពទាំងអស់មិនផុតពីក្រសែភ្នែកលោកគីមទេដែលត្រូវបានថេយ៉ុងដាក់កាម៉េរាបង្កប់នោះ។

តុក​ តុក តុក 

"នែកុំត្រឹមត្រូវពេកបើកចូលមកវើយ" លោក Eun និយាយរួចក៏ផ្តេកខ្លួនលើកៅអី។

"អ្នកណាព្រហើនម្លេះវើយ" សម្លេងលោកគីមច្បាស់ណាស់កំពុងតែដើរមកជាមួយកូនប្រុស៦នាក់ទៀតនឹងអក្សរក្សដើរតាមពីក្រោយ។

"លោ-ក-គី-ម" អ្នកនៅក្នុងបន្ទប់នាយកកំពុងតែភ័យខ្លាំងទៅៗហើយលើកលែងតែជូណានឹងថេយ៉ុងទេនាងតូចជូណាពេលឃើញបងប្រុសនឹងប៉ាចិញ្ចឹមរបស់ខ្លួនមកហើយក៏រត់ទៅអោបលោកគីមដែលក្នុងនាមជាប៉ារបស់នាងតូចនោះ។

" ប៉ា ហឹកៗៗៗកូនភ័យណាស់ប៉ាៗមកជួយកូនហើយមែនទេពូម្នាក់នោះគួរអោយខ្លាចណាស់ប៉ាគាត់ចង់សម្លាប់កូនណាប៉ាហឹកៗៗៗៗ" នាងតូចជូណាយំអោបលោកគីមៗក៏អោយជូណាតបវិញនឹងប្រើទឹកមុខគួរអោយស្រឡាញ់ដាក់ជូណាវិញ"ជូណាកូនប៉ាមើលមុខប៉ាមកណាប៉ាមិនបណ្តោយអោយមានអ្នកណាប៉ះកូនស្រីប៉ាបានទេកុំយំណាមើលចុះហើមភ្នែកកូនក្រមុំប៉ាអស់ហើយជុងគុកហាសមកយកប្អូនមកកូន"​ លោកគីមញញឹមរួចក៏បែរមកអ្នកក្នុងការិយាល័យវិញដែលកំពុងចំហមាត់មើលសកម្មភាពពួកគេដែលហៅគ្នាប៉ាកូននោះ។

"ប៉ាអញ្ញើញអង្គុយ" ថេយ៉ុងងើបឈររួចដើរទៅលួងលោមនាងតូចជូណាដែលកំពុងយំលើជូងគុកនោះ។


អន្លង់ស្នេហ៍Where stories live. Discover now