សត្រូវផ្លូវចង្អៀត [EP.5]

270 15 1
                                    

ល្ងាចនោះជីស៊ូជូនជេននីមកផ្ទះវិញ។ មកដល់មុខផ្ទះស្រាប់តែឃើញឡានទំនើបមកចតចាំស្រេច។ មនុស្សប្រុសម្នាក់រាងសង្ហារឈរផ្អែកនឹងឡាននោះសម្លឹងមកពួកគេដោយ

ក្រសែភ្នែកមិនពេញចិត្ត។

«ទើបមកពីណា?» គេរលាស់សម្តីយ៉ាងព្រហើន

«ខ្ញុំមិនសប្បាយចិត្ត សិស្សច្បងក៏ជូនទៅដើរលេង» ជេននីតបទាំងទឹកមុខនាងបង្ហាញថានាងមិនពេញចិត្តនឹងគេទេ។

«ទៅជាមួយគេឬ? តើអូនដឹងថាគេជាមនុស្សប្រភេទណាទេ? អូនមិនគួរដើរជាមួយ គេទេ»

«ចាស! គាត់ជាមនុស្សប្រភេទណាខ្ញុំក៏ដឹង ខ្ញុំរាប់អានគាត់ដោយសារតែគាត់មិន មែនជាមនុស្សប្រភេទដូចលោក» ជេននីនិយាយចប់ស៊ុនអ៊ូមិនតបតទេ គេដើរទៅរកជីស៊ូហើយស្រដីយ៉ាងព្រហើន។

«នាងទៀតហើយ ខ្ញុំមិនស្មានថានាងមុខក្រាស់យ៉ាងនេះសោះ»

«ឯងនិយាយស្អី?» ជីស៊ូតបទាំងមុខម៉ូវ។

«ហ៊ឺស! នៅធ្វើពើទៀត»

«កុំព្រហើនពេកណាស៊ុនអ៊ូ» ជីស៊ូនិយាយដោយម៉ឺងម៉ាត់។

«នាងដណ្តើមហារ៉ាហើយ ចង់មកដណ្តើមជេននីពីយើងទៀតមែនទេ? នាងខ្ទើយ!»

«អ្នកណាដណ្តើមហារ៉ា? អ្នកណាដណ្តើមជេននី? ឯងនិយាយឱ្យស្រួលបួលបន្តិចទៅស៊ុនអ៊ូ!»

«ស៊ុនអ៊ូ! កុំបង្ករឿងណា» ជេននីហៅគេ

«ជាមួយមនុស្សស្រីថោកទាបបែបនេះ បងមិនខ្លាចទេ...»

ផាច់!!!

ជេននីបានទះស៊ុនអ៊ូមួយកំផ្លៀង មុខគេឡើងក្រហមហើយងាកទៅសម្លេងជេននីដោយកំហឹង។

«លោកអាក្រក់ណាស់ដែលហ៊ាននិយាយដាលមនុស្សស្រីពេញមាត់បែបនេះ លោក

សមជាមនុស្សប្រុសទេ! ខ្ញុំមិនដឹងថាម៉េចក៏លោកប៉ាពេញចិត្តលោកទេ»

«ហ៊ឹស! អូនហ៊ានថាឱ្យបងដោយសារមីខ្ទើយម្នាក់នេះមែនទេ? បាន...២ឆ្នាំមុនយើងប្រជែងគ្នាម្តង ឥឡូវប្រជែងគ្នាម្តងទៀតក៏បាន» ស៊ុនអ៊ូងាកមើលជីស៊ូទាំងកែវភ្នែកចងកំហឹង។

«ខ្ញុំមិនដែលចង់ប្រជែងជាមួយឯងទេ» ជីស៊ូតបយ៉ាងធម្មតា។

«នាងមិនចង់តែយើងចង់ អាទិត្យក្រោយយើងចង់ប្រកួតបាល់បោះជាមួយនាងម្តងទៀត ហើយអ្នកណាចាញ់ត្រូវដកខ្លួនចេញពីជេននី បើនាងកំសាកមិនហ៊ានទេចុះចាញ់ឱ្យហើយទៅ» ថាហើយគេឡើងឡានបើកចេញទៅបាត់។ ជីស៊ូឈរមើលទាំងហួសចិត្ត។

«សុំទោស! សិស្សច្បងលំបាកមកពីខ្ញុំ...»

«មិនអីទេ! ចូលផ្ទះចុះណា ខ្ញុំទៅវិញហើយ» ជីស៊ូនិយាយដោយទឹកមុខស្មើរ ហើយឡើងម៉ូតូជិះចេញទៅបាត់ ជេននីឈរមើលបន្តិចទើបចូលក្នុងផ្ទះដែរ។

+++

នៅក្នុងយប់នេះជេននីគេងមិនលក់សោះ នាងចេះតែរសាប់រសល់ក្នុងខ្លួនដេកប្រាស់ ចុះប្រាស់ឡើងមិនស្ងប់សោះ ទ្រាំមិនបាននាងក៏យកទូរស័ព្ទខលទៅជីស៊ូទាំងកណ្ដាលយប់។

«អាឡួ! សិស្សច្បង ខ្ញុំគឺជេននី»

«សួស្តីជេននី!»

«បងគេងនៅ?»

«អ៎! នៅទេ ជេននីមានការអី?»

«បើចឹងខ្ញុំមានការចង់និយាយបន្តិច»

«ចង់និយាយអ្វី? យប់ថ្មើរនេះហើយមិនទាន់គេងទៀត»

«ខ្ញុំគេងមិនលក់ ខ្ញុំគិតថាសិស្សច្បងមិនបាច់ព្រមតាមសំណើរស៊ុនអ៊ូក៏បាន»

«ហេតុអ្វីទៅ?»

«វានាំតែលំបាកបងទេ ណាមួយក៏មិនទាក់ទងអ្វីជាមួយសិស្សច្បងផង»

«រឿងនេះទោះមិនទាក់ទងក៏ត្រូវតែធ្វើដែរ ក្រែងនាងមិនចូលចិត្តគេមែនទេ?»

«ខ្ញុំមិនចូលចិត្តគេទេតែ...»

«មិនចាំបាច់គិតច្រើនទេជេននី ខ្ញុំសម្រេចចិត្តហើយថានឹងប្រកួតជាមួយគេ បើចាញ់ក៏តាមដំណើរចុះ»

«ខ្ញុំខ្លាចលំបាកដល់សិស្សច្បង»

«មិនអីទេ យប់ហើយឆាប់គេងទៅ»

«ចាស!»

«រាត្រីសួស្តី»

«រាត្រីសួស្តីសិស្សច្បង» ជេននីបិទទូរស័ព្ទហើយក៏សំងំគេងទៅ។

សូមរង់ចាំទស្សនាភាគបន្ដ

មន្តស្នេហ៍សិស្សប្អូនWhere stories live. Discover now