និស្ស័យស្នេហ៍ [EP.4]

282 18 1
                                    

យប់នោះជេននីកំពុងអានសៀវភៅស្រាប់តែលឺសូរសំឡេងគោះទ្វារបន្ទប់អមដោយសំឡេងឪពុកនាងផង។

«ជេននី ប៉ាមានការចង់និយាយជាមួយកូនបន្តិច»

«ចាសប៉ា» នាងបានបើកទ្វារឱ្យឪពុក

«ព្រឹកមិញកូនទៅណា ទើបមិនមកផ្ទះជាមួយស៊ុនអ៊ូ?»

«គឺកូនឱ្យអាយរិនជូនមក»

«ម៉េចក៏បែបនេះ? ស៊ុនអ៊ូ គេខំទៅចាំកូនណា»

«កូនដឹងហើយ តែកូនមិនចូលចិត្តស៊ុនអ៊ូទេប៉ា ប៉ាមិនចាំបាច់ឱ្យគេទៅយកកូនរាល់ថ្ងៃបែបនេះទេ»

«មានអ្វីមិនល្អ»

«មិនល្អមែនណាប៉ា កូនមិនចូលចិត្ត»

«ជេននី! ស៊ុនអ៊ូជាមនុស្សល្អ ឪពុកម្តាយគេក៏ជាអ្នកធូរធារមានមុខមាត់ក្នុងសង្គម ហេតុអីកូនមិនពេញចិត្តគេទៀត?»

«កូនមិនចូលចិត្តមែន កូនមានអារម្មណ៍ថាគេមិនមែនជាមនុស្សល្អទេប៉ា»

«បើចឹងកូនមើលឃើញអ្នកណាល្អជាងឬ?»

«មិនមានទេប៉ា កូនមិនទាន់ចង់គិតរឿងនេះទេ»

«បើអញ្ចឹងកុំប្រកែក ប៉ាចាស់ហើយប៉ាចង់ឱ្យកូនមានបង្អែកត្រឹមត្រូវពេលដែលអត់ពីប៉ាទៅគេអាចមើលថែកូនបាន»

+++

ព្រឹកនេះជេននីមករៀនទាំងអារម្មណ៍មិននៅនឹងខ្លួននាងព្រួយបារម្ភនឹងសម្ដីឪពុកនាងណាស់។ ម៉ោងចេញលេងជេននីទៅអង្គុយក្រោមដើមឈើតែម្នាក់ឯងព្រោះអាយរិនមិន មករៀនទេនៅថ្ងៃនេះ នាងអង្គុយផ្អែកនឹងដើមឈើដោយទឹកមុខស្ងួត។ ជីស៊ូដើរកាត់ទីនោះឃើញនាងស្រពាប់ស្រពោនដូច្នោះគេក៏ចូលទៅសួរនាំ។

«ម៉េចមកអង្គុយម្នាក់ឯងនៅទីនេះ?» ជេននីលឺសម្លេងជីស៊ូភ្លាមក៏ភ្ញាក់ព្រើត។ នាងក្រឡេកមើលជីស៊ូរួចក៏តបវិញទាំងមុខក្រញូវ។

«មិនទាក់ទងនឹងនាងទេ»

«នែក៎! ខ្ញុំខំចិត្តល្អមកសួរនាំហើយណា»

«ប្រយ័ត្នសង្សារនាងប្រច័ណ្ឌទៅ»

«ប្រច័ណ្ឌជាមួយនាងហ្នឹងឬ? គ្មានផ្លូវទេ!»

មន្តស្នេហ៍សិស្សប្អូនWhere stories live. Discover now