សងសឹកគំនុំចាស់ [EP.6]

288 17 1
                                    

ថ្ងៃប្រកួតមកដល់ជីស៊ូនិងស៊ុនអ៊ូត្រៀមខ្លួនជាស្រេច។ នៅតារាងបាល់បោះមនុស្សម្នាមកមើលព្រោងព្រាតព្រោះពួកគេចង់ឃើញសិស្សច្បងជីស៊ូប្រកួតបាល់បោះហើយនេះជាការប្រកួតពិសេសទៀតផង។ ពេលវេលាប្រកួតបានមកដល់គូរប្រកួតទាំងសងខាងដើរចូលទីលានរៀងៗខ្លួន។ ស៊ុនអ៊ូនិងជីស៊ូសុទ្ធតែមានជំនឿចិត្តរៀងខ្លួន។ស្នូរកញ្ចែបន្លឺឡើង! បាល់ចាប់ផ្តើមគ្រប់គ្រងដោយដៃជីស៊ូ នាងទៅមុខយឺតៗភ្នែក សម្លឹងមុតទៅស៊ុនអ៊ូ ឯគេវិញក៏មិនខុសអីពីជីស៊ូដែរ។ មើលមុខគ្នាមួយភ្លែតហើយជីស៊ូក៏ បញ្ជូនបាល់ទៅសមាជិកក្រុមផ្សេងទៀត ជីស៊ូជាប្រធានក្រុមនិងជាសមាជិកដែលលេងបាល់ បោះបានល្អជាងគេប្រចាំក្រុម នៅក្នុងក្រុមនាងមានតែនាងម្នាក់គត់ដែលជាមនុស្សស្រី។ នាង បានចែកបាល់ឱ្យកូនក្រុមយ៉ាងស្អាត ចំណែកស៊ុនអ៊ូក៏ខំរៀបទប់ទល់តាមយុទ្ធសាស្រ្តរបស់ក្រុមខ្លួនដែរ។ គូរប្រកួតតួឯកទាំងពីកំពុងប្រជែងគ្នាលើទីលានយ៉ាងស្វិតស្វាញ ពេលនេះគឺ ខ្លាំងប៉ះខ្លាំងហើយទីលានក៏កាន់តែក្ដៅគគុកជាងការប្រកួតរាល់ដងដែរ។ រំលងបាន៥នាទី ជីស៊ូញាក់បាល់បង្វឹលខ្លួនយ៉ាងស្អាតផុតអ្នកការពាររួចស៊ុតបញ្ជូលក្នុងកន្រ្តកពីចម្ងាយនិងនាំមុខខាងគូរប្រកួត៣ពិន្ទុមុន។ ១៥នាទីក្រោយស៊ុនអ៊ូស៊ុតមួយគ្រាប់បញ្ជូលកន្ត្រកសងវិញនាំឱ្យលទ្ធផលស្មើរគ្នា ហើយបន្តរហូតដល់ចប់វគ្គទីមួយ។ ចូលដល់វគ្គទីពីរក្រុមរបស់ជីស៊ូហាក់មានប្រៀបជាង ពួកគេស៊ុតបញ្ចូលកន្ត្រកបានជាច្រើនពិន្ទុថែមទៀត លទ្ធផលមួយនេះបន្តដល់នាទីចុងក្រោយនៃការប្រកួតខាងស៊ុនអ៊ូទទួលបាន៤៧ពិន្ទុ ខាងជីស៊ូទទួលបាន៤៨ពិន្ទុ។ ការប្រកួតបានបញ្ចប់ស៊ុនអ៊ូក៏ចាញ់យ៉ាងអាម៉ាស់។ ហារ៉ាមានទឹកមុខស្រពោន អ្នកសប្បាយចិត្តជាងគេគឺជេននី នាងដើរមករកជីស៊ូហើយពោលទាំងមុខញញឹមជាប់។

«សិស្សច្បងពូកែណាស់ អរគុណ!»

«ឯងមិនទាន់ឈ្នះទេ! ចាំតែមើលទៅ...» ស៊ុនអ៊ូដើរមកជិតជីស៊ូហើយស្រែកគំហក។ ជីស៊ូមិនតបជាមួយគេទេ នាងងាកទៅតបជាមួយសិស្សប្អូននិងអ្នកគាំទ្ររបស់នាងវិញ។

មន្តស្នេហ៍សិស្សប្អូនWhere stories live. Discover now